ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១​លាន​នាក់​នៅ​ចិន​​ចាក់​វ៉ាក់​សាំង​​​ប្រឆាំង​​វីរុសកូវីដ​រួច​ហើយ

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ សហគ្រាស​ឱសថ​ចិន SINOPHARM ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដូច​សេចក្ដីរាយការណ៍​របស់​កាសែត​បារាំង LE PARISIEN ថា…

ប្រទេស​ចិន ៖ សហគ្រាស​ឱសថ​ចិន SINOPHARM ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១៨ វិច្ឆិកា ដូច​សេចក្ដីរាយការណ៍​របស់​កាសែត​បារាំង LE PARISIEN ថា បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ពិសោធន៍​ដំណាក់កាល​ទី​៣ ជា​ដំណាក់កាល​ចុង​ក្រោយ​មុន​ពេល​អាច​លក់​លើ​ទីផ្សារ​ដល់​មនុស្ស​ជិត​១​លាន​នាក់​រួច​ហើយ​នៅ​ចិន ។

លោក LIU JINGZHEN ប្រធាន​អគ្គនាយក​របស់​សហគ្រាស​នោះ​នៅ​លើ​បណ្ដាញ​សង្គម​ចិន​WECHAT អះអាង​ថា មនុស្ស​ទាំងនោះ​ជា​និស្សិត​ដែល​ចេញ​ទៅ​សិក្សា​នៅ​បរទេស បណ្ដា​អ្នកការ​ទូត​ពលករ​ទៅ​ធ្វើ្វ​ការ​នៅ​ខាងក្រៅ​ព្រមទាំង​បណ្ដា​បុគ្គលិក​តាម​មន្ទីរពេទ្យ និង​បុគ្គលិក​បណ្ដា​ព្រ​លាន​យន្តហោះ ។

ប្រតិបត្តិការ​នោះ​ត្រូវ​បាន​ធ្វើ​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​បន្ទាន់​មួយ​ផ្ដួចផ្ដើម​ឡើង​កាលពី​ខែកក្កដា ។
យុទ្ធនាការ​នោះ​ត្រូវ​ចាក់​វ៉ាក់សាំង​៣ គឺ​វ៉ាក់សាំង​២ផលិត​ដោយ​ក្រុមហ៊ុន SINOPHARM និង​វ៉ា​ក់
សាំង​មួយទៀត​ផលិត​ដោយ​ក្រុមហ៊ុន SINOVAC ជា​ក្រុមហ៊ុន​ឱសថ​ចិន​មួយទៀត ។

យោង​តាម​លោក LIU JINGZHEN ថា​ពុំមាន​មនុស្ស​ណា​ម្នាក់ ដែល​ទទួល​ការ​ចាក់​វ៉ាក់សាំង​របស់ SINOPHARM មាន​ប្រតិកម្ម​មិនល្អ​ធ្ងន់ធ្ងរ​ឡើយ ។ មាន​ត្រឹមតែ​ការ​ប៉ោង​ត្រង់​កន្លែង​ចាក់
ឬ​អាកា​រៈ​ក្ដៅខ្លួន​តិចតួច​ប៉ុណ្ណោះ ។ ពិសេស​បំផុត​ក្នុង​ចំណោម​អ្នក​ចាក់​វ៉ា​ក់រួច​ហើយ​ទាំងនេះ ពុំ​មាន​នរណា​ឆ្លង​វីរុស COVID-19 ឡើយ ។

វ៉ាក់សាំង​របស់ ASTRAZENECA មាន​លទ្ធផល​គួរ​ឲ្យ​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់​យោង​តាម​លទ្ធផល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ផលិត​ដោយ​ក្រុមហ៊ុន ASTRAZENECA និង​សាកលវិទ្យាល័យ OXFORD បាន​ផ្ដល់​ចម្លើយ​ជួយ​បង្កើត​ភាព​ស៊ាំ​ចំពោះ​បណ្ដា​មនុស្ស​វ័យ​ចំណាស់​ដែល​ងាយ​រង​គ្រោះ ។ ប៉ុន្តែ​នោះ​ទើប​ជា
លទ្ធផល​នៃ​ការ​សាកល្បង​គ្លីនិក​ដំណាក់កាល​ទី​២​ប៉ុណ្ណោះ ។

លទ្ធផល​នៃ​ការ​សាកល្បង​ដំណាក់កាល​ទី​២​នៃ​វ៉ាក់សាំង​នោះ ត្រូវ​បាន​ចេញផ្សាយ​កាលពី
ថ្ងៃ​ទី​១៩ វិច្ឆិកា ដោយ​ទស្សនាវដ្ដី​វេ​ជ្ច​សាស្ត្រ THELANCET ដែល​ថា បណ្ដា​មនុស្ស​ចាស់​មាន​អាយុចាប់ពី​៥៦​ឆ្នាំ​ក្រោយ​ការ​ចាក់​សាកល្បង មាន​ចម្លើយ​តប​ជួយ​បង្កើត​ភាព​ស៊ាំដូច​គ្នា​នឹង​បណ្ដា​មនុស្ស​វ័យក្មេង​ដែល​ជា​អ្នក​ចាក់​សាកល្បង​ដែរ ។

បណ្ដា​មនុស្ស​ចាស់​ពិត​ណាស់​ងាយ​រង​គ្រោះ​ជាង​បណ្ដា​មនុស្ស​វ័យក្មេង ដោយសារ​ការ​ឆ្លង​វីរុស​ ហើយ​ជា​រឿង​សំខាន់​ដែល​វ៉ាក់សាំង​មួយ​សម្រាប់​តស៊ូ​ប្រឆាំង​ជំ​ងឹ​នេះ​មាន​ប្រសិទ្ធភាព​ចំពោះ​ក្រុម
មនុស្ស​នោះ ។

ចំពោះ​វ៉ាក់សាំង​ប្រឆាំង​វីរុស​របស់​ក្រុមហ៊ុន PFIZER/BIONTECH ដែល​មុន​នេះ​អះអាង​ថា
មាន​ប្រសិទ្ធភាព​ដល់​៩៥% តាម​រដ្ឋាភិបាល​អា​មេរិ​កថា ត្រូវ​បាន​ធ្វើ​សំណើសុំ​ការ​អនុញ្ញាត​ប្រើប្រាស់បន្ទាន់​នា​ថ្ងៃ​ទី​២០ វិច្ឆិកា នៅ​សហរដ្ឋអាមេរិក ។ រដ្ឋមន្ត្រី​សុខាភិបាល​អា​មេ​រិ​ក លោក ALEX AZARអះអាង​ថា ចំពោះ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន MODERNA សំណើសុំ​ការ​អនុញ្ញាត​ដូច​គ្នា​នឹង​ដាក់​ក្នុង​ពេល​ដ៏​ឆាប់​ដែរ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ