ទា​កៅស៊ូ​ពណ៌​លឿង​ក្លាយជា​និមិត្តរូប​នៃ​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​នៅ​ថៃ


ប្រទេស​ថៃ ៖ ទា​កៅស៊ូ​ពណ៌​លឿង​អាច​បូមបញ្ចូល​ខ្យល់ ដែល​បណ្ដា​ក្មេង​ៗ​តែង​និយម​លេងនៅ​តាម​អាង​ហែល​ទឹក​ពេល​នេះ​ក្លាយទៅជា​និមិត្តរូប​នៃ​បាតុកម្ម​សិ​ទ្ធ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ
ដែល​នា​ស​ប្ដា​ហ៍​នេះ​ជួប​ប្រទះ​នឹង​បាតុកម្ម​ពុះកញ្ជ្រោល​របស់​ពួក​បាតុករ ទាមទារ​ឲ្យ​នាយក
រដ្ឋមន្ត្រី​លោក​ប្រា​​យុទ្ធ​ចាន់​អូ​ចា​ចាក​ចេញពីតំណែង​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ និង​កាត់​បន្ថយអំណាច​របស់​ព្រះមហាក្សត្រ ។

បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ​ច្រើន​ពាន់​នាក់​កាលពី​ថ្ងៃ​ទី​១៨ វិច្ឆិកា បាន​លើកគ្នា​តវ៉ា​ដោយ​ផ្អើ​ន
ចំពោះ​អាជ្ញាធរ​នា​កណ្ដាល​ក្រុង​បាងកក ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា ជាមួយ​កងកម្លាំង​ប៉ូលិស​នៅ​មុខ​រដ្ឋសភា​បណ្ដាល​ឲ្យ​បាតុករ​៦​នាក់​រង​របួស​ដោយ​គ្រាប់កាំភ្លើង ។

បណ្ដា​វី​ដេ​អូ​ពី​បដិវត្តន៍​ទា​កៅស៊ូ​ត្រូវ​បាន​ចែក​ចាយ​ដ៏​ទូលំទូលាយ​តាម​បណ្ដាញ​សង្គម ។ តាម​TWITTER អ្នកគាំទ្រ​បាតុកម្ម​ម្នាក់​សរសេរ​ថា ប្រសិនបើ​នយោបាយ​ល្អ នោះ​ទា​នឹង​ស្ថិត​តែ​នៅ​ក្នុង​អាង​របស់​ខ្លួន ។ ចំណែក​អ្នកលេង FACEBOOK ម្នាក់​ធ្វើ​អត្ថាធិប្បាយ​ថា អាវុធ​សំខាន់​របស់​ពួក​បាតុករ​គឹ​ទា​កៅស៊ូ ។ ទា​ជា​សត្វ​ដែល​ពូកែ​ស៊ូទ្រាំ​បំផុត ទោះជា​គេ​ធ្វើ​អី្វ​លើ​ក៏​នៅ​តែ​ញញឹម​ជា​និច្ច ។

ទា​កៅស៊ូ​បញ្ចូល​ខ្យល់​ធំ​ៗ​ក៏​ត្រូវ​បាន​ប្រើ​ជា​អាវុធ​ក្នុង​បាតុកម្ម​ប្រឆាំង​លោកស្រី DILMA ROUSSEF ប្រធានាធិបតី​ប្រេ​សី​ុ​ល​កាលពី​ឆ្នាំ​២០១៦ ព្រមទាំង​នៅ​រុ​ស្ស៊ីកាលពី​ឆ្នាំ​២០១៧ ប្រឆាំង​នាយក​រដ្ឋមន្ត្រី​សម័យ​កាលនោះ​លោក​ដី​មី​ទ្រី​មេ​ដ​វេ​ដេ​វ ដើម្បី​បរិហារ​លោក​ដែល​មាន​ភូមិ​គ្រឹះ​ទំនើប​ៗ​ច្រើន ក្នុង​នោះ​មានផ្ទះ​មួយ​សម្រាប់​ទា​នៅ​ក្បែរ​បឹង​មួយ​ផង ។

នៅ​ថៃ​ចលនា​តវ៉ា​តាម​ដង​វិ​ថី​ចាប់តាំងពី​រដូវក្ដៅ​មក​ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា
នាយក​​រដ្ឋ​ចេញពី​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​២០១៤​ចាក​ចេញពី​តំំ​ណែ​ង​ឲ្យ​មានការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​យល់​ថា​ផ្អៀង​ទៅ​រក​ពួក​យោធា​ខ្លាំង ។

ការ​តវ៉ា​ទាមទារ​ជា​ពិសេស​ឲ្យ​លុប​ចោល​ច្បាប់​ស្ដី​ពី​ការ​ប្រមាថ​ព្រះមហាក្សត្រ​ដែល​តឹងតែង​បំផុត ឲ្យ​មានការ​ត្រួតត្រា​លើ​ទ្រព្យសម្បត្តិ​របស់​ស្ដេច និងកុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​របស់​ស្ដេច​ក្នុង​កិច្ចការ​នយោបាយ ។ ចលនា​តវ៉ា​នោះ​ដើម្បី​ល​ទ្ធិ្ធ​ប្រជា​ធិ​បតេ​យ្យ​ក៏​អះអាង​ដែរ​ថា ចង់​ធ្វើ​ទំនើប​កម្ម​ដល់​របបរាជា​និយម​ថៃ តែ​ពុំ​មាន​ករណី​ណាមួយ​រំលាយ​របប​រាជា​និយម​ចោល​នោះ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ