ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ចិន-ខ្មែរ​​​លើក​គ្នា​​តវ៉ា​ ក្រោយ​​​មិន​បើក​ប្រាក់ខែ​ឱ្យ​សរុប​ជាង​១​លាន​​​​ដុល្លារ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុម​បុគ្គលិក មេការ កម្មករ​សំណង់​ប្រុស-ស្រី​ភាគច្រើន​ជា​ជនជាតិ​ចិន និង​មួយ​ចំនួន​តូច​ជា​ជនជាតិ​ខ្មែរ​មាន​គ្នា​ប្រមាណ​ជា​ជាង​៤០​នាក់ បាន​នាំ​គ្នា​មក​កាន់​ស្ថានទូត​ចិន​ ក្នុង​គោលបំណង​សុំ​រក​អន្តរាគមន៍​ ខណៈ​​ក្រុមហ៊ុន ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​​យីហោ​…

រាជធានីភ្នំពេញ ៖ ក្រុម​បុគ្គលិក មេការ កម្មករ​សំណង់​ប្រុស-ស្រី​ភាគច្រើន​ជា​ជនជាតិ​ចិន និង​មួយ​ចំនួន​តូច​ជា​ជនជាតិ​ខ្មែរ​មាន​គ្នា​ប្រមាណ​ជា​ជាង​៤០​នាក់ បាន​នាំ​គ្នា​មក​កាន់​ស្ថានទូត​ចិន​ ក្នុង​គោលបំណង​សុំ​រក​អន្តរាគមន៍​ ខណៈ​​ក្រុមហ៊ុន ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​​យីហោ​ PHNOM PENH STAR ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ ៥០៨ ក្នុង​សង្កាត់​ផ្សា​ដើម​ថ្កូវ ខណ្ឌចំការមន​ មិន​បាន​បើក​ប្រាក់ខែឱ្យ​បុគ្គលិក កម្មករគ្រប់ផ្នែក​ ដោយ​អ្នក​​ខ្លះ​៣​ខែ ​និងអ្នក​ខ្លះ​ទៀត​៤​ខែ សរុប​មាន​គ្នា​ជាង​១០០​នាក់ ដែល​​គិតជា​​ទឹកប្រាក់​សរុប​រហូត​ទៅ​ដល់​ជាង​១​លាន​ដុល្លារ​ឯ​ណោះ​ ហើយ​ក្រុម​ហ៊ុន​នៅ​មិន​ទាន់​មានដំ​​ណោះ​ស្រាយ​នោះ​។

​ការ​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​​ខាងលើ​នេះ​ដែរ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៩​និង ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ថានទូត​ចិន ដែល​មាន​ទី​តាំ​ស្ថិត​នៅ​ផ្លូវ​ម៉ៅ សេ​ទុង ក្នុង​សង្កាត់​ទួ​ល​​ទំពូង​ទី​២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ។

តាម​ប្រភពពី​ស្ត្រី​ជា​អ្នកបកប្រែ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ មាន​ក្រុម​បុគ្គលិក មេការ កម្មករ​សំណង់ ប្រុស​ស្រី ភាគច្រើន​ជា​ជនជាតិ​ចិន និង​មួយ​ចំនួន​តូច​ជា​ជនជាតិ​ខ្មែរ មាន​គ្នា​ជាង​៤០​នាក់ ដែល​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​មានកំ​ពស់ ២២​ជាន់ របស់​ក្រុមហ៊ុន «​ភ្នំពេញ​ស្តា​» បាន​នាំ​គ្នា​មក​កាន់​ស្ថានទូត​ចិន​នេះ ​ក្នុង​គោលបំណង ដើម្បី​សុំ​អោយ​ស្ថានទូត ជួយ​អន្តរាគមន៍​ទៅ​ដល់​ក្រុមហ៊ុន​ខាងលើ​អោយ​ជួយ​បើក​ប្រាក់ខែ​ដល់​ពួក​គាត់​ទាំងអស់​គ្នា​ដែល​ធ្វើការ​នៅ​ទីនោះ ​ខណៈ​​ក្រុម​ហ៊ុន​ខាងលើ​នេះ​​មិន​បាន​បើ​កប្រាក់ខែ​អោយ​ ដោយ​អ្នក​ខ្លះ​៣​ខែ និង​អ្នក​ខ្លះ​ទៀត ៤​ខែ​មក​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ឱ្យ​នោះ​។

​តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​​ថា ក្រុម​បុគ្គលិក មេការ និង កម្មករ ដែល​ធ្វើការ​នៅ​ក្នុង​នៅ​ក្នុង​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​របស់​ក្រុមហ៊ុន​ខាងលើ​​នេះ​មាន​គ្នា​សរុប​ជាង ១០០​នាក់ ដែល​គិត​ជា​ប្រាក់ខែ​រួម​ទាំងអស់​គ្នា​មាន​សរុប​រហូត​ទៅ​ដល់​ជាង​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ​ ដែល​ក្រុមហ៊ុន​មិន​បាន​បើក​អោយ​ ​ហើយ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ធ្វើការ​ឈប់​ធ្វើការ​ និង​តវ៉ា​ទាមទារ​​ដោះស្រាយ​គ្នា​តាំងពី​ខែ​មិថុនា​ រហូត​ដល់​ខែ​កញ្ញា​មក​ម្លេះ​ ជា​ច្រើន​លើក​ច្រើន​សារ​ជា​បន្តបន្ទាប់​កន្លង​មក​ហើយ ដោយ​ខាង​ក្រុមហ៊ុន​បាន​បើក​លុយ​អោយ​ចំនួន​២​លើក​ ដោយ​លើក​ទី​១ ចំនួន​២​ម៉ឺន​ដុល្លារ និង​លើក​ទី​២ បាន​ចំនួន​១០​ម៉ឺន​ដុល្លារ​ម្តងទៀត​ក៏​បាត់​ស្ងាត់​ឈឹង​រហូត​មក​។

តាម​ប្រភពដដែល​បានបន្តទៀត​ថា ​ការ​ដោះស្រាយ​ជាមួយ​នឹង​ក្រុមហ៊ុន​នា​ពេល​កន្លង​មក ​ហាក់បីដូចជា​មិន​មាន​ដំណោះស្រាយ​ពិតប្រាកដ ក៏​នាំ​គ្នា​ទៅ​តែ​អង្គុយ​និយាយ​គ្នា​លេង​ទៅ​វិញ ដោយ​មើលឃើញ​ថា ខាង​ក្រុមហ៊ុន​មិន​មាន​បំណង​ដោះស្រាយ​​ប្រាក់ខែ​ដល់​ពួក​គាត់​​ឱ្យបានច្បាស់លាស់​នោះ ទើប​នា​ពេល​នេះ​ពួក​គាត់​លើកគ្នា​មក​សុំ​ការ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន អោយ​ជួយ​ធ្វើ​អន្ត​រាគ​មន៍​​ដល់​​ក្រុមហ៊ុន «​ភ្នំពេញ​ស្តា​» ឱ្យ​បើក​ប្រាក់ខែ​ដល់​ពួក​គាត់​ជា​បន្ត​ទៀត ហើយ​ក៏​មិន​ទាន់​បានដឹង​ថា​មាន​ដំណោះ​ស្រាយ​យ៉ាងណា​នៅឡើយ​ដែរ ។

ក្រោយ​ពី​ក្រុម​បុគ្គលិក មេការ និង​កម្មករ​សំណង់ ដែល​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូរ​ខាងលើ មាន​ជនជាតិ​ចិន និង​ខ្មែរ​ជាង​៤០​នាក់ ក្នុង​ចំណោម​ជាង​១០០​នាក់​នាំ​គ្នា​មក​ឈរ​កាន់​បដា ដើម្បី​សុំ​ការជួយ​​អន្តរាគមន៍​ពី​ស្ថានទូត​ចិនពាក់ព័ន្ធនឹងបញ្ហាខាងលើ​ បន្ទាប់មក​​ខាង​ស្ថានទូត​ចិន​ក៏​អនុញ្ញាត​ឱ្យ​បុរស​ជនជាតិ​ចិន​​ចំនួន​២នាក់​ដែល​ជា​តំណាង​ក្រុមកម្មករ​ ​ចូល​ទៅ​ខាងក្នុង​ផង​ដែរ ហើយ​ក៏​​ចេញ​មក​ខាងក្រៅ​វិញ​ ​រួច​​នាំគ្នា​​ធ្វើការ​រំសាយ​ទៅ​វិញ ហើយ​ក៏​មិន​ទាន់​បានដឹង​ថា​មាន​ដំណោះស្រាយ​គ្នា​បែប​ណា​នោះ​ទេ​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ