ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជន​ឆ្ងល់​ទីតាំង​ក្រសួង​សាធារណការ​ចាស់​នឹង​ក្លាយជា​អ្វី ​ខណៈ​ទីតាំង​ថ្មី​សង់​រួច​៩៥%​ ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថ្មី នៅ​ទឹកដី​ខណ្ឌ​ប្ញ​ស្សី​កែវ សម្រេច​បាន​ស្ទើរតែ​ទាំងស្រុង​ហើយ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ ជុំវិញ​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ទីស្តីការក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ទៅ​ទីតាំង​ថ្មី​នេះ​ផង​ដែរ មហាជន​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ក្រសួង​ផង​ដែរ​ថា​តើ​ទីតាំង​បច្ចុប្បន្ន…

រាជធានី​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​អគារ​ទីស្តីការក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ថ្មី នៅ​ទឹកដី​ខណ្ឌ​ប្ញ​ស្សី​កែវ សម្រេច​បាន​ស្ទើរតែ​ទាំងស្រុង​ហើយ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ជុំវិញ​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​ទីតាំង​ទីស្តីការក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​ទៅ​ទីតាំង​ថ្មី​នេះ​ផង​ដែរ មហាជន​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ក្រសួង​ផង​ដែរ​ថា​តើ​ទីតាំង​បច្ចុប្បន្ន ស្ថិត​នៅ​ជិត​វត្ត​ភ្នំ ក្នុង​ទឹកដី​ខណ្ឌដូនពេញ ដែល​ជាទី​តាំង​ថ្លៃ​ដី​មាន​តម្លៃ​ខ្ពស់​នេះ​ផង​ដែរ នឹង​ត្រូវ​ប្រើប្រាស់​ជា​អ្វី ។

សូម​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​សាងសង់​អគារ​ទីស្តីការក្រសួង​ថ្មី ដែល​មាន​ទីតាំង​ឋិត​នៅ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ (​ផ្លូវ​ឯកឧត្តម​ជា សុ​ផា​រ៉ា​) ។

ទីតាំងបច្ចុប្បន្នជិតវត្តភ្នំ

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ការ​សាងសង់​សម្រេច​បាន​ស្ទើរតែ​ទាំងស្រុង ពោល​គឺ ៩៥%​ហើយ នៅ​តែ​ការងារ​សេសសល់​មួយ​ចំនួន​ប៉ុណ្ណោះ ដូច​ជា​៖ ការ​សម្អាត​បរិវេណ​អគារ ការ​តុបតែង​ខាងក្នុង​អគារ ការ​ដាំ​ស្មៅ​ក្នុង​សួន​បង្កើន​សោភ័ណ​ភាព ការ​ដាំ​ដើមឈើ និង​ការ​ក្រាល​កៅស៊ូ​បេតុង​ផ្លូវ​ចេញ​-​ចូល​ជាដើម​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​គណៈកម្មការ​ទទួល​បន្ទុក​ការងារ​សាងសង់ ធ្វើការ​កែសម្រួល​ចំណុច​ខ្វះខាត​មួយ​ចំនួន​នៅ​ខាងក្រៅ ក៏​ដូច​ជា​ផ្ទៃ​ខាងក្នុង​អគារ ដើម្បី​បង្កើន​គុណភាព និង​លើកកម្ពស់​សោភ័ណ​ភាព​អគារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ សំដៅ​ធ្វើ​យ៉ាងណា​សម្រួល​ដល់​ការ​បំពេញការងារ​របស់​មន្ត្រីរាជការ​ប្រកបដោយ​ផាសុកភាព ហើយ​អគារ​នេះ​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ ក្រោយ​គោរព​ស្នើ​សុំ​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា​ តើ​ទីតាំង​ទីស្តីការក្រសួង​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​នឹង​ត្រូវ​ប្រើប្រាស់​ជា​អ្វី​នោះ ឬ​ប្រគល់​ជូន​ទៅ​ស្ថាប័ន​ណា​នោះ លោក វ៉ា ស៊ឹម សុរិយ៉ា មន្ត្រីអ្នកនាំពាក្យ​ក្រសួង​សាធារណ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ទីស្តីការក្រសួង​ចាស់​នឹង​ប្រគល់​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា​ចាត់ចែង​ថា​នឹង​ធ្វើ​អ្វី​នា​ពេល​បន្ទាប់​។

ទន្ទឹម​នឹង​ទីស្ដីការក្រសួង​ថ្មី ស្ថិត​ក្នុង​ដំណើរការ​រៀបចំ​សម្រាប់​ទីស្តីការក្រសួង​ចាស់ ឬ​ទីស្តីការ​បច្ចុប្បន្ន​នេះ​បើ​តាម​មន្ត្រី​អ្នក​ពាក្យ​ខាងលើ​អាច​និង​ទុក​ជូន​ក្រសួង​រ៉ែ​និង​ថាមពល​។ តែ​ទោះ​បែប​នេះ​ក្ដី​សម្រាប់​ព័ត៌មាន​ជាក់លាក់​ទាល់តែ​មានការ​ប្រកាស​ជា​ផ្លូវការ​ពី​សម្ដេច​តេ​ជោ​ហ៊ុន​សែន តែ​ប៉ុណ្ណោះ ៕

ទីតាំងបច្ចុប្បន្នជិតវត្តភ្នំ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ