កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​​ហ្វឹកហាត់​អំពី​គ្រឿង​ផ្គុំ និង​ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​​ហ្វឹកហាត់​អំពី​គ្រឿង​ផ្គុំ និង​ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​៧១១ កងពលតូច​លេខ​៧០ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ…

រាជធានី​ភ្នំពេញ ​៖ នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​៧១១ កងពលតូច​លេខ​៧០ ដឹកនាំ​ដោយ លោក​ឧត្តមសេនីយ៍ទោ សូ​យ ណា​រិ​ទ្ធ មេបញ្ជាការ​រង​កងពល កំពុង​ហ្វឹកហាត់​អំពី​គ្រឿង​ផ្គុំ និង​ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​(​ទំនើ​ប​) ​ចំនួន​៣​ដូច​ជា​ ១-Leader Hasty ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​មានជីវិត ២- Leader Scan ឧបករណ៍​ស្គែ​ន​ស្វែងរក​មនុស្ស​មានជីវិត​ផ្តល់​ជា​សញ្ញា​រំ​ញ័រ និង​៣-Leader Volt ឧបករណ៍​ស្វែងរក​ចរន្ត​អគ្គី​ស​នី ។

សូម​បញ្ជាក់​ថា ការ​ហ្វឹកហាត់​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំង​អស់នេះ​គឺ ដើម្បី​បង្កើន​សមត្ថភាព​លើ​សេវា​សង្គ្រោះ​អោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​ក្នុង​ការងារ​ត្រៀម​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​របស់​យើង​នៅ​ពេល​មាន​គ្រោះអាសន្ន​ដូច​ជា​បាក់​រលំ​អគារ​ជាដើម​។

ក្នុង​ឱកាស​នេះ​ផង​ដែរ កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​៧១១ សូម​ប្តេជ្ញា​យកចិត្តទុកដាក់ ក្នុង​ការ​ហ្វឹកហាត់ រៀនសូត្រ ថែទាំ​សម្ភារ​:​ដ៏​មាន​តំលៃ​ទាំង​អស់នេះ​អោយ​បាន​ល្អ និង​បំរើ​ប្រជាពលរដ្ឋ​យើង​អោយ​អស់ពី​លទ្ធភាព​៕ (កែសម្រួលដោយ ៖ ធីតា​)