ទើបតែ​លេចមុខ​តួឯកភាពយន្តមួយ​រូប​នៅ​​មាន​ជីវិត​ពី​របប​ខ្មែរក្រហម


រាជធានី​ភ្នំពេញ ៖ លោក​សេរី រតនា ជា​តួឯកភាពយន្ត​ជំនាន់​លោក​គង់ សំ​អឿ​ន ដែល​ស្ងប់​ស្ងាត់​បាត់​ដំណឹង​ជា​យូរ​មក​ហើយ​នោះ ពេល​នេះ​មាន​ដំណឹង​ថា​លោក​នៅ​មានជីវិត​នៅឡើយ ។

លោក​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង «​សារិកាកែវ​អើយ​» ។ ការ​នៅ​រស់រាន​មានជីវិត​របស់​អតីត​តារាភាពយន្ត​ជើង​ចាស់​រូប​នេះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ដ្បិត​អ្នក​រួម​ជំនាន់​ជាមួយ​លោក​ជា​ច្រើន​នាក់​បាន​បង់ជីវិត​ទៅ​ហើយ​នៅ​ជំនាន់​ប៉ុ​ល ពត ។

បើ​យោង​តាម​ការ​ផ្សាយ​របស់​ក្រុមព្រះ​សុរិយា ថា នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ក្រុម​នេះ​មាន​សេចក្តី​រំភើប​ឥត​ឧបមា​ដោយ​បាន​ទទួល​ដំណឹង​ច្បាស់​ការណ៍​មួយ​យ៉ាង​ពិសេស ថា អតីត​តារាភាពយន្ត​ជំនាន់​សាធារណរដ្ឋ​ខ្មែរ លោក​សេរី រតនា នៅ​មានជីវិត​ដល់​សព្វថ្ងៃ ហើយ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ។

ក្រុមព្រះ​សុរិយា​ពណ៌នា​ថា​តារាភាពយន្ត​ចុង​សម័យ​យុគមាស លោក​សេរី រតនា មាន​រូបរាង​សង្ហា មាឌធំ សម្បុរ​ស ភ្នែក​មុត​ថ្លា ញញឹម​ស្រស់ មាន​លក្ខណសម្បត្តិ​ល្អ​ណាស់ ស្រ​ដៀង​លោក​ជា​យុទ្ធ​ថន ។ ជំនាន់​នោះ​គេ​បាន​និយាយ​ដូច​គ្នា​ៗ​ថា លោក​រតនា នឹង​បន្ត​តំណែង​ពី​លោក​ជា យុទ្ធ​ថន មិន​ខាន ។

រយៈពេល​បី​ឆ្នាំ​នៃ​ការ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត ក្រៅពី​រឿង​«​សារិកាកែវ​អើយ » លោក​សេរី រតនា បាន​សម្តែង​ភាពយន្ត​ជា​ច្រើន​ទៀត ដូច​ជា​រឿង ឆ្អែតចិត្ត ជា​តួរង​សំខាន់ , រឿង​ព្យុះ​ជីវិត , រឿង​ក្រមុំ​ប៉េងប៉ោះ​ក​ម្លោះ​ត្រីឆ្អើរ ជាដើម ។

ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​ទៅ លោក សេរី រតនា​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​ក្នុង​ជីវភាព​ថ្មី​នា​ទឹកដី​សហរដ្ឋអាមេរិក ។ លោក​សម្ងំ​លាក់ខ្លួន​ជា​យូរ​មក​ហើយ តែ​បាន​រក្សា​ទុក​រូបថត និង​រឿងរ៉ាវ​អនុស្សាវរីយ៍​ជា​ច្រើន ជាមួយនឹង​ក្តី​ស្រឡាញ់​ពេញ​បេះដូង​ចំពោះ​សិល្បៈ​ភាពយន្ត ។

លោក​សេរី រតនា ជា​តារាភាពយន្ត មួយ​រូប​ក្នុង​ចំណោម​តារា​មិន​ច្រើន​ប៉ុន្មាន​ដែល​នៅ​គង់​ជីវិត​ពី​របប​ខ្មែរក្រហម ដូច​ជា​អ្នកស្រី​ឌី សា​វ៉េ​ត អ្នកស្រី​វី​រៈ តារា ជាដើម​។ តារាភាពយន្ត​អំឡុង​ទស​វត្ស​៦០-៧០ ជា​ច្រើន​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម ដូច​ជា​លោក​គង់ សំ​អឿ​ន លោក​ណុ​ប ណែម និង​លោក​ជា យុទ្ធ​ថន ជាដើម ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ