ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! យូ​រី ចូល​ហង្ស​មាស​ហើយ ខណៈ​មាស សុខ​សោភា នៅ​ស្រពិច​ស្រពិល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ទៅ​តារាចម្រៀង​និយម​លេង​ស្ទា​យ​ប្លែក​ៗ យូ​រី បាន​សម្រេច​គោល​បំណង​ឈាន​ជើង​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​ជា​ផ្លូវការ​ហើយ ខណៈ​ពេល​ដែល​តារាចម្រៀង​ដែល​គេ​កំពុង​ចាប់អារម្មណ៍​បំផុត មាស សុខ​សោភា នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​។ មុន​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ទៅ​តារាចម្រៀង​និយម​លេង​ស្ទា​យ​ប្លែក​ៗ យូ​រី បាន​សម្រេច​គោល​បំណង​ឈាន​ជើង​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​ជា​ផ្លូវការ​ហើយ ខណៈ​ពេល​ដែល​តារាចម្រៀង​ដែល​គេ​កំពុង​ចាប់អារម្មណ៍​បំផុត មាស សុខ​សោភា នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​។

មុន​នេះ មានការ​ចាប់អារម្មណ៍ និង​មានការ​ដាម​ដាន​យ៉ាង​ខ្លាំង​ទៅ​លើ​កំពូល​តារាចម្រៀង មាស សុខ​សោភា ចំពោះ​អនាគត​របស់​នាង​ជាមួយនឹង​ផលិតកម្ម​ហង្ស​មាស ក្រោយ​ពេល​ដែល​តារា​រូប​នេះ​បាន​បញ្ចប់​កុងត្រា​ទាំងស្រុង​ពី​ផលិតកម្ម​ថោ​ន​។ ក្នុង​ពេល​ដែល​អ្នក​និយម​តាមដាន​សិល្បៈ​ខ្មែរ​ហាក់​ផ្តោតអារម្មណ៍​ខ្លាំង​តែ​ទៅ​លើ មាស សុខ​សោភា នោះ គេ​ស្ទើរ​មិនដឹង​ស្មាន​ដល់​ថា យូ​រី ដែល​គ្មាន​អ្នក​ណា​គិត​ថា នឹង​ចូល​ផលិតកម្ម​ហង្ស​មាស​នោះ បែរជា​លេច​វត្តមាន​ទៅ​វិញ​។

បទ​ចម្រៀង​ដំបូង​របស់ យូ​រី បាន​ចេញ​រួម​ហើយ​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពេល​ផលិតកម្ម​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​តារា​រូប​នេះ​មក​កាន់​ផលិតកម្ម​របស់​ខ្លួន​ផង​ដែរ​។ ខុស​ពី យូ​រី តារាចម្រៀង​សម្លេង​ស្រទន់ មាស សុខ​សោភា ដែល​គេ​កំពុង​ផ្តោតអារម្មណ៍​ខ្លាំង និង​ការ​ចង់​ឃើញ​ពី​ប្រិ​យ​មិត្ត​គាំទ្រ​ក្នុង​ការ​ឲ្យ​តារា​ចម្រៀង​​រូប​នេះ​ចូល​មក​ផលិតកម្ម​ហង្ស​មាស​ដូច​គ្នា ព្រោះ​ផលិតកម្ម​នេះ​អាច​នឹង​ផ្តល់​ឱកាស​ថ្មី​ៗ​សម្រាប់​នាង​ចាប់​ឈោង​ភាព​ល្បីល្បាញ​កាន់តែ​ខ្លាំង​។

ចំពោះ​រឿង​នេះ មាស សុខ​សោភា ខ្លួនឯង​មិន​បាន​បដិសេធ​ឡើយ ដោយ​កន្លង​មក​នាង​បាន​សារ​ភាព​ថា មាន​មិត្តភក្តិ​របស់​នាង​មួយ​ចំនួន​បាន​ស្នើ​សុំ​ឲ្យ​នាង​ចូល​ក្នុង​ផលិតកម្ម​ហង្ស​មាស​នេះ ហើយ​នាង​ក៏​កំពុង​តេ​ពិចារណា​។

ចំណែក​បងប្រុស​របស់​នាង​លោក មាស សុខ​រត​នះ វិញ ក៏​បាន​ទទួលស្គាល់​ថា ផលិតកម្ម​ហង្ស​មាស ពិតជា​ធ្លាប់​បាន​មក​ទាក់ទង មាស សុខ​សោភា ប្រាកដ​មែន ប៉ុន្តែ​ការ​សម្រេចចិត្ត​យ៉ាងណា​នោះ គឺជា​សិទ្ធិ​របស់​នាង លោក​មិន​លូកលាន់​ឡើយ​។

ជា​ការ​កត់សម្គាល់ មាន​ទិស​ដៅ​២​ដែល​មហាជន ក៏​ដូច​ជា​តាមដាន​សិល្បៈ​បាន​សន្មត់​ថា មាស សុខ​សោភា អាច​នឹង​ទៅ​ជ្រក​ក្នុង​ផលិតកម្ម​ហង្ស​មាស ឬ​ផលិតកម្ម ហ្គា​ឡាក់​ស៊ី ប៉ុន្តែ​ចំពោះ​រឿង​នេះ មាស សុខ​រត​នះ ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​ទទួលស្គាល់​មាន​ផលិតកម្ម​ជា​ច្រើន នៅ​ក្នុង​នោះ​មាន​ផលិតកម្ម​ហង្ស​មាស​ផង​ដែរ បាន​មក​ទាក់ទង មាស សុខ សោភា ប៉ុន្តែ​សម្រាប់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​នោះ គឺ​មិន​មាន​ទាក់ទង​មក​ឡើយ​។

យ៉ាងណា ដំណឹង​ចុង​ក្រោយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​បញ្ជាក់​ថា មាស សុខ​សោភា បាន​ធីប​ចោល​ហង្ស​មាស និង Galaxy ហើយ​រត់​ចូល​ផលិតកម្ម​ថ្មី Ream ដោយសារ​ការ​ចរចា​គ្នា​មិន​ត្រូវ​។

ជា​ការ​កត់សម្គាល់ អនាគត​របស់ មាស សុខ​សោភា នៅ​ផលិតកម្ម​ណាមួយ​នោះ វា​ហាក់​មិន​មាន​អ្វី​សំខាន់​សម្រាប់​តារា​រូប​នេះ​ឡើយ ខណៈ​ពេល​ដែល​នាង​ក៏​មាន​ផលិតកម្ម​មួយ​ផ្ទាល់ខ្លួន ហើយ​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ចំណោម​តារាចម្រៀង​ជួរ​មុខ​រហូត​មក​ទល់​ពេល​នេះ​ទៅ​ហើយ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ