តើយើងចាំបាច់ទេ ត្រូវធ្វើតាមកំហុស ឬទំលាប់មិនល្អរបស់គេ!


រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូប មានការប្រព្រឹត្តបានត្រឹមត្រូវនិងមិនត្រឹមត្រូវ នរណាក៏មានការធ្វើខុសខ្លះដែរក្នុងមួយជីវិតរបស់គេ ប៉ុន្តែសួរថា មានការផ្លាស់ប្តូរអរិយាបទទេ នៅពេលដែលយើងប្រព្រឹត្តិខុសហើយ។ អ្នកខ្លះសាងកំហុសដដែលៗ អ្នកខ្លះដឹងថាខ្លួនខុសចេះកែប្រែខ្លួនឱ្យមកជាមនុស្សល្អវិញ។

យ៉ាងណាមិញ នេះជាការលើកឡើង ដើម្បីរៀនពីកំហុសរបស់អ្នកដទៃ ធ្វើជាបទពិសោធន៍ចំពោះជីវិតយើង ប្រសិនជាយើងមិនទាន់បានសាងកំហុសនោះ នៅឡើយទេ។


លោក ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យបានថ្លែងថា «បានចែករំលែកបទពិសោធន៍ដូចនេះថា «មានបុរស ក និង បុរស ២ បានវ៉ៃប្រពន្ធរាល់អាទិត្យ ចឹងយើងនេះតើយើងត្រូវតាមគេទេ អត់ទេ។ កុំឃើញគេខុសយើងខុសតាមគេ សួរថាហេតុអ្វីបានជាអ្នកឯងវ៉ៃប្រពន្ធ គាត់បានឆ្លើយមកវិញថា សុំទោសអ្នកវ៉ៃប្រពន្ធមិនមានតែខ្ញុំមួយទេក្នុងស្រុកខ្មែរហ៊រ»។

លោកបានបន្តថា ចំពោះនារីក៏ដូចគ្នាដែរសូមឱ្យគិត មាននារីជាប្រពន្ធខ្លះ មើលងាយប្តី មើលទៅប្តីមិនស្មើខ្លួន ដៀមដាមប្រមាទមើលងាយ ខ្លះជេរដល់ពូជ។ ខ្ញុំសូមផ្តាំថា ជួនកាលអាចមកពីប្តីនឹង គេសមនឹងជេរ ប៉ុន្តែប្រសិនជាគេជេរប្តី វាមិនមែនជាហេតុដែលយើងត្រូវទៅជេរប្តីដែរនោះទេ។

ដូចនេះមិនកំហុសរបស់គេ គឺជាបទពិសោធន៍ គឺជាគ្រូបង្រៀន ឱ្យយើងយកមកគិតពិចារណារកខុសរកត្រូវ ហើយប្រកាន់ខ្ជាប់ខ្លួនឯងថា វាពិតជាខុស មិនអាចប្រព្រឹត្តិបែបនឹងដូចគេបានទេ។ ភាពបរាជ័យរបស់អ្នកណាម្នាក់ក៏ដូចគ្នា សុទ្ធសឹងតែជាបទពិសោធន៍ដែលយើងអាចរៀនពីមូលហេតុដែលធ្វើឱ្យគេ ក្ស័យធុនឬអាជិវកម្មមិនដំណើរការ។

តមកនេះ យើងងាកមកមើលភាពខ្ជិល និងទំលាប់អាក្រក់របស់អ្នកដទៃវិញម្តងហើយបងបងប្អូនអាចគិតពិចារណាបានថា តើយើងត្រូវរៀនតាមពួកគាត់ ឬធ្វើតាមផ្លូវត្រឹមត្រូវរបស់ខ្លួនឯង។

លោកគ្រូបន្តដូចនេះថា «ឧទាហរណ៍លោក ក មានទំលាប់ចាយលុយម៉ែឪ ល្អហើយនៅមានម៉ែឪផ្តល់លុយឱ្យចាយ ចុះប្រសិនជគ្មានគាត់តើយើងនឹងទៅជាយ៉ាងណា? អ្នកខ្លះសកម្មណាស់ខាងការងារ ប៉ុន្តែអ្នកខ្លះទៀតសកម្មដែរតែសកម្មខាងផឹក (គ្រឿងស្រវឹង) អ្នកខ្លះសកម្មរឿងញ៉ែ សកម្មរឿងFacebook សកម្មរឿងដែលវាមិនអាចទៅដល់គោលដៅដែលយើងចង់នោះទេ»។

អ្នកខ្លះចូលបណ្តាល័យ មិនទៅអានសៀវភៅទេ ចូលមើលរឿងគេវិញ ហើយអាស៊ូតែរឿងនឹងវាពាក់ព័ន្ធទៅនឹងមេរៀនរបស់យើងទៅមិនថាទេ រឿងខ្លះវាមិនត្រឹមតែមិនពាក់ព័ន្ធនឹងការសិក្សានោះទេ តែមើលទៅវាអាចនឹងហិនហោចជីវិតទៀត ប្រហិនប្រហោចពេលវេលា។ អ្នកខ្លះទៀតយករឿងលុយក្នុងហោប៉ៅគេយកមកគិត ប៉ុន្តែភ្លេចគិតថាក្នុងហោប៉ៅខ្លួនឯងនោះវាមិនមានអ្វីសោះ មិនដែលគិតថា៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ