ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​កម្ចី​នៅ​កម្ពុជា ​៖ អ្នកជំនាញ​អះអាង​ថា ​ពលរដ្ឋ​ប្រើប្រាក់​កម្ចី​មិនសូវ​ខុស​គោលដៅ​ដូច​ពេល​មុន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​បាន​បង្ក​ឱ្យ​អ្នកជំនាញ​មាន​មានការ​ព្រួយបារម្ភ​ដោយសារ​ពលរដ្ឋ​យក​ប្រាក់​កម្ចី​ទៅ​ប្រើ​ខុស​គោលដៅ ពោល​ គឺ​មិន​បាន​យក​ប្រាក់​ដែល​បាន​ខ្ចី​ទៅ​បង្កើត​មុខរបរ​ថ្មី​សម្រាប់​បង្កើន​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ការ​ព្រួយបារម្ភ ឬ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ប្រជាពលរដ្ឋ​ហាក់​មាន​ភាព​ប្រសើរ​ជាង​ពេល​មុន​ៗ ដោយសារ​ពលរដ្ឋ​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​។…

រាជធានី​ភ្នំពេញ ៖ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង​មក​បាន​បង្ក​ឱ្យ​អ្នកជំនាញ​មាន​មានការ​ព្រួយបារម្ភ​ដោយសារ​ពលរដ្ឋ​យក​ប្រាក់​កម្ចី​ទៅ​ប្រើ​ខុស​គោលដៅ ពោល​ គឺ​មិន​បាន​យក​ប្រាក់​ដែល​បាន​ខ្ចី​ទៅ​បង្កើត​មុខរបរ​ថ្មី​សម្រាប់​បង្កើន​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ការ​ព្រួយបារម្ភ ឬ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ប្រជាពលរដ្ឋ​ហាក់​មាន​ភាព​ប្រសើរ​ជាង​ពេល​មុន​ៗ ដោយសារ​ពលរដ្ឋ​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​។

បើ​តាម​អ្នកជំនាញ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក ផល វ៉ា​ន់​ឌី មាន​ប្រសាសន៍​ថា​ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​របស់​ប្រជាពលរដ្ឋ ជា​រួម​យើង​មានការ​ព្រួយបារម្ភ​ដោយសារ​គាត់​ប្រើ​កម្ចី​ខុស​គោលដៅ ខណៈ​គោលបំណង​ធំ​នៃ​ប្រាក់​កម្ចី ​គឺ​យក​ប្រាក់​កម្ចី​យក​ទៅ​បង្កើត​ប្រាក់​ចំណូល ហើយ​នេះ ​គឺជា​អ្វី​ដែល​យើង​ចង់​ឃើញ ​។

លោក​បាន​សង្កត់ធ្ងន់​ថា «​នៅ​ពេល​ពលរដ្ឋ​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ ធ្វើ​ឱ្យ​គាត់​មាន​សមត្ថភាព​ក្នុង​ការ​យល់​អំពី​សារសំខាន់​នៃ​ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ​ឱ្យ​ត្រូវ​ទិស​ដៅ ​។ ក្នុង​ន័យ​យក​ប្រាក់​កម្ចី​ទៅ​បង្កើត​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ មិនមែន​យក​ប្រាក់​កម្ចី​ធ្វើ​ឱ្យ​ខ្លួនឯង សប្បាយ​អួត​គេ​អួត​ឯង ​ឬ​ផឹកស៊ី​នោះ​ទេ​ ។ កន្លង​ទៅ​ខ្ញុំ​បាន​ចុះ​ផ្ទាល់​ទៅ​តាម​ខេត្ត តាម​មូលដ្ឋាន យើង​បាន​ចំណាយពេល​ច្រើន ដើម្បី​ធ្វើ​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​គ្រួ​បង្គោល​រួម​ទាំង​បង្រៀន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ឱ្យ​គាត់​យកចំណេះ​ដឹង​នេះ​ទៅ​បើ​លើ​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​បង្កើត​មុខរបរ​ឱ្យ​បាន​ត្រឹមត្រូវ​»​។

លោក ផល វ៉ា​ន់​ឌី បាន​បន្ត​ថា «​តាម​ការ​កត់សម្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង មានការ​រីក​ចម្រើន​ច្រើន​ទៅ​លើ​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ តែ​កាលពីមុន​យើង​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​នេះ​ទាប​។​ប៉ុន្តែ​យើង​ត្រូវធ្វើ​ការងារ​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​ទៅ​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ពីព្រោះ​ថា​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​គឺ​មាន​សារសំខាន់​ណាស់ ពេល​គាត់​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​នេះ​គាត់​អាច​ផ្តាស់​ប្តូរជីវិត​ក្រុម​គ្រួសារ​គាត់​បាន​យ៉ាង​ល្អ​។​គាត់​ចេះ​ប្រើប្រាស់​លុយ​ទៅ​បង្កើត​មុខរបរ គាត់​ចេះ​សន្សំ គាត់​ចេះ​ចាត់ចែង​ថវិកា​»​។

បើ​តាម​នាយក​ប្រតិបត្តិ​រូប​នេះ ប្រជាពលរដ្ឋ​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ នៅ​ពេល​គាត់​មាន​តម្រូវការ​ប្រាក់​កម្ចី គាត់​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​អត្រា​មួយ​ខ្ពស់ ដោយសារ​គាត់​ចេះ​ធ្វើ​ផែនការអាជីវកម្ម ផែនការ​សន្សំ និង​ផែនការ​វិនិយោគ​បន្ត​។

លោក​ផល​វ៉ា​ន់​ឌី បន្ត​ថា ការ​យក​ថវិកា​ឬ​ប្រើ​កម្ចី​ខុស​គោលដៅ នៅ​តែ​ជា​ការ​ព្រួយបារម្ភ តែ​ការ​ព្រួយបារម្ភ​នេះ​វា​មាន​កម្រិត​តិច​ជាង​មុន ដោយសារ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អតិថិជន​របស់​យើង​មានចំណេះ​ដឹង​ហិរញ្ញវត្ថុ​មាន​ភាព​ប្រសើរ​ឡើង​។​តែ​ទោះជា​យ៉ាងនេះ​ក្តី​យើង​នៅ​មាន​កិច្ចការ​បន្ត​ដែល​ត្រូវធ្វើ ដើម្បី​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ