ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ​​កំពុងធ្វើដំណើរ ស្រាប់តែ​​ឃើញ​ពស់ថ្លាន់​១​ក្បាល​លូនកាត់ផ្លូវ​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​​អ្នក​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ចាប់​បាន​ពស់ថ្លាន់​១​ក្បាល​…

រាជធានី​ភ្នំពេញ ​៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​​អ្នក​ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​ចាប់​បាន​ពស់ថ្លាន់​១​ក្បាល​ មាន​ទំហំ​ដងខ្លួន​ប៉ុន​ភ្លៅ​មនុស្ស​ចាស់ និង​មាន​ទម្ងន់​ប្រហែល​៣០​គីឡូក្រាម បន្ទាប់​ពី​ពួក​គាត់​បាន ប្រទះ​ឃើញ​ពស់១ក្បាល​​នេះ​លូន​ឆ្លងកាត់​តាម​ផ្លូវ​ក្នុងភូមិ​របស់​ពួក​គាត់​ ​ហើយ​​ពួក​គាត់​បាន​នាំ​យក​ពស់​១ក្បាល​នេះ​ទៅ​កាន់​ផ្ទះ​លោក​មេ​ភូមិ​​ថ្មគោល១​ ដើម្បី​ចាត់ចែង​ប្រគល់​ទៅ​ឲ្យ​ក្រុម​អភិរក្ស​សត្វព្រៃ​យក​ទៅ​លែង​នៅ​ទីកន្លែង​សុវត្ថិភាព ។

អ្នក​ភូមិ​បាន​និយាយ​ថា​នា​វេលា​ព្រឹក​ថ្ងៃ​ទី​​២០ វិច្ឆិកា នេះ ខណៈ​ដែល​ពួក​គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ស្រាប់តែ​ប្រទះ​ឃើ​ពស់ថ្លាន់​១​ក្បាល​នេះ​លូន​យឺត​ៗ​កាត់​ផ្លូវ​ ​ដោយ​​សង្ស័យ​ថា​ វា​លូន​ចេញពី​ក្នុង​ព្រៃរបោះ​ ឬ​ក៏​ថ្លុក​នៅ​តំបន់​ជិត​ភូមិ​ពួក​គាត់​ និង​ទំនងជាវា​ស្វែងរក​ទីជម្រក​ថ្មី ។ ​ពេល​នោះ​គាត់​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ដើម្បី​សុវត្ថិភាព​ អ្នក​ភូមិ​ទាំងអស់​ខ្លាចពស់​នេះ​រុំ​ ឬ​ស៊ី​​កូនចៅ​ជា​អាហារ ​ព្រមទាំង​សុវត្ថិភាព​ពស់​នេះ​ផង​ ​ទើប​ពួក​គាត់​បាន​នាំ​គ្នា​ចាប់​វា​យក​ទៅ​ប្រគល់​ជូន​លោក​មេ​ភូមិ​ ដើម្បី​ប្រគល់​​បន្ត​ទៅ​ឲ្យ​ក្រុម​អភិរក្ស​នាំ​យក​ទៅ​លែង​នៅ​ទី​សុវត្ថិភាព​ ឬ​សួនសត្វ​ណាមួយ​កុំ​ឲ្យ​ជនខិលខូច​សម្លាប់​វា​បាន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នេះ​ពុំ​មែន​ជា​លើក​ទី​១​ទេ​ ដែល​ពួក​គាត់​បាន​ប្រទះ​ឃើញ​ពស់ថ្លាន់​លូន​កាត់​ផ្លូវ​ក្នុងភូមិ​បែប​នេះ ដែល​កន្លង​មក​បានឃើញ​និង​ចាប់​បានជា​បន្តបន្ទាប់ ដោយសារ​តែ​នៅ​តំបន់​ជុំវិញ​ភូមិឋាន​របស់​ពួក​គាត់​គឺជាវាលទំនាប​ជា​ជម្រក​សត្វ​ពស់​ និង​មច្ឆា​រស់នៅ​ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មានការចាក់​ដី​សង់​លំនៅ​ដ្ឋា​ន​ច្រើន​ស្អេកស្កះ ហើយ​ទំនង​បាត់បង់​ទីជម្រក​សម្រាប់​ពួក​វា​ទើប​វា​លូន​ចេញ​រក​ទីជម្រក​ថ្មី​ទៀត​៕​ (កែ​សម្រួល​​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ