ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀល មានឥទ្ធិពលយ៉ាងណាធៀបនឹងប្រាក់ប្រទេសទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានឥទ្ធិពលខ្លាំង ឬខ្សោយធៀបនឹងប្រាក់នៃបណ្តា ប្រទេសមួយចំនួនទាំងនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរមានឥទ្ធិពលខ្លាំង ឬខ្សោយធៀបនឹងប្រាក់នៃបណ្តា ប្រទេសមួយចំនួនទាំងនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០២០នេះឱ្យ ដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៥២ រៀល, ១អឺរ៉ូ ទិញចូល ៤៨០៩ រៀល លក់ចេញ ៤៨៥៧ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៤៧ រៀល លក់ចេញ ២៩៧៦ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១យន់ចិន ទិញចូល ៦១៦ រៀល លក់ចេញ ៦២២ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៩០៥ រៀល លក់ចេញ ៣៩៤៤ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៣ រៀល លក់ចេញ ៣៦៧ រៀល ។

សម្រាប់ថ្ងៃនេះដែរហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបជាមួយប្រាក់រៀលខ្មែរ គឺ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ៣០១២ រៀល លក់ចេញ ៣០៤២ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៣ រៀល លក់ចេញ ១៣៥ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ