ប្រទេសថៃ ៖ បើតាមរយៈការផ្សាយព័ត៌មានពីថៃបានឱ្យដឹងថា តាជី និងដូនជីពិការ២នាក់ដែលជាជនជាតិថៃបានរួចផុតពីសេចក្តីស្លា.ប់ដែលសល់ពេលត្រឹមប្រមាណ១នាទីទៀតប៉ុណ្ណោះ ខណៈដែលពួកគាត់ទាំងពីរនាក់បានជាប់នៅក្នុងអណ្តាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅក្នុងវត្តប្រាសូការាម ហើយត្រូវពលករខ្មែរ២នាក់ប្រថុយជីវិតរត់ចូលទៅក្នុងអណ្តាតភ្លើងនោះ ដើម្បីសង្គ្រោះតាជី និងដូនជីទាំង២នាក់បានទាន់ពេលវេលា។
រូបភាពពី ch3thailand
យោងតាមការផ្សាយព័ត៌មានថៃ បានបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងមកនេះ ខណៈមានករណីអគ្គិភ័យមួយបានកើតឡើងនៅក្នុងវត្តប្រាសូការាម ដែលមានទីតាំងក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ ដោយផ្ទះដែលឆេះនោះ គឺមានដូនជីពិការជើងម្នាក់អាយុ៦១ឆ្នាំ និងតាជីម្នាក់អាយុ៥៧ឆ្នាំ រស់នៅក្នុងនោះ ។
រូបភាពពី ch3thailand
ប្រភពដដដែលបានបន្តទៀតថា នៅពេលមុនកើតហេតុនោះ គឺតាជីកំពុងចូលបន្ទប់ដើម្បីងូតទឹក ដោយឡែកដូនជីដែលពិការក៏កំពុងស្ថិតនៅលើរទេះកង់បីផងដែរ ភ្លាមៗនោះក៏ស្រាប់តែមានអគ្គិភ័យមួយបានឆាបឆេះឡើងធ្វើឱ្យអ្នកទាំងពីរនាក់ជាប់គាំងនៅក្នុងអណ្តាតភ្លើងដែលកំពុងឆេះសន្ធោសន្ធៅនោះតែម្តង ហើយពេលនោះគឺបានត្រឹមតែស្រែកដង្ហោយហៅឱ្យគេជួយតែប៉ុណ្ណោះ សូម្បីតែឡានទឹក និងព្រះសង្ឃដែលកំពុងតែនាំគ្នាជួយបាញ់ទឹកដើម្បីពន្លត់នោះ ក៏មិនអាចជួយបានដែរ។
រូបភាពពី ch3thailand
ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះដែរ ក៏មានពលករខ្មែរចំនួន២នាក់ដែលធ្វើការ និងស្នាក់នៅក្បែរវត្តនោះ បានរត់មកមើល ហើយក៏បានឮសម្លេងស្រែកឱ្យជួយចេញពីក្នុងភ្នក់ភ្លើងនោះ ទើបពួកគេទាំង២នាក់បានយកទឹកមកស្រោចលើខ្លួនរបស់ពួកគេឱ្យទទឹកជោក ហើយក៏បានរត់ចូលទៅក្នុងអណ្តាតភ្លើងនោះតែម្តង ព្រមទាំងបានលីជនរងគ្រោះដែលជាជនជាតិថៃម្នាក់មួយចេញមកក្រៅដោយសុវត្ថិភាព ។
រូបភាពពី ch3thailand
ក្រោយពេលកើតហេតុ ដោយមើលឃើញនូវទង្វើដ៏ប្រពៃរបស់ពួកគេទាំង២នាក់ ទើបប្រជាជនជាជនជាតិថៃដែលឃើញបានហេតុការណ៍នោះ ក៏បានកោតសរសើរដល់ពលករខ្មែរទាំង២នាក់ និងបានក្រើនរំលឹកដល់អាជ្ញាធរខេត្តសមុទ្រប្រាកាន ជាពិសេសគឺមន្ទីរពាក់ព័ន្ធគួរតែមានរង្វាន់លើកទឹកចិត្ត ដើម្បីផ្តល់ជូនដល់ពលករខ្មែរទាំង២រូប ព្រោះថា ដោយសារតែពួកគេសុខចិត្តលះបង់អាយុជីវិតផ្ទាល់ខ្លួន ដើម្បីជួយសង្គ្រោះដល់អាយុជីវិតជនរងគ្រោះទាំង២នាក់ នេះពិតជាទឹកចិត្តដ៏ប្រពៃរបស់ពលរដ្ឋខ្មែរទាំង២នាក់មែន៕ ដកស្រង់ចេញពីវេបសាយ ៖ ch3thailandnews
រូបភាពពី ch3thailand
រូបភាពពី ch3thailand
រូបភាពពី ch3thailand
រូបភាពពី ch3thailand
រូបភាពពី ch3thailand
រូបភាពពី ch3thailand
រូបភាពពី ch3thailand
រូបភាពពី ch3thailand