ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​លោក​ចោរ​ដែល​ឆក់​កាបូប​​កូន​សិស្ស​​ពេល​កំពុង​ជិះ​កង់

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ពេល​ជន​នេះ កំពុង​សម្ងំ​លេងល្បែង​អុីនធើរ​ណេត​​មួយ​កន្លែង​ នៅ​ម្ដុំ​ផ្សារ​ទំនើប​បូ​រី​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ…

ខេត្តបាត់ដំបង​៖ ជនសង្ស័យ​ម្នាក់ ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ វិច្ឆិកា ពេល​ជន​នេះ កំពុង​សម្ងំ​លេងល្បែង​អុីនធើរ​ណេត​​មួយ​កន្លែង​ នៅ​ម្ដុំ​ផ្សារ​ទំនើប​បូ​រី​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់​ដំបង​។​

នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ផ្ទាល់ លោក វ៉ា​ន់ តា​រ៉ា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​លោក​បាន​ឃាត់ខ្លួន​ឈ្មោះ បូ​រ៉ា សុវណ្ណ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​។ លោក​បាន​ប្រាប់​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន ពេល​កំពុង​លេងល្បែងអុីនធើរណេត​​មួយ​កន្លែង ដោយ​ជាប់​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​កូនសិស្ស ​ដែល​កំពុង​ជិះ​កង់ កាល​ពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់ ​ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​ផ្លូវ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

ជន​រង​គ្រោះ​ឈ្មោះ ចិន សុគន្ធ​ផល្លា ស្រី​អាយុ​២១​ឆ្នាំ ជា​យុវ​សិស្ស រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​។ ​បើ​តាម​ចម្លើយ​បឋម​របស់​នារី​រង​គ្រោះ ដែល​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច នាង​និយាយ​ថា ជន​ដៃ​ស្អិត​រូប​នេះ​បាន​ជិះ​ម៉ូតូ​មក​ឆក់​យក​កាបូប ពេល​នាង​កំពុង​ជិះ​កង់​តាម​ផ្លូវ​ទៅ​សាលា​។ នាង​ប្រាប់​ថា នៅ​ក្នុង​កាបូបស្ពាយ​នោះ​មាន​សៀវភៅ ប្រាក់​ខ្មែរ​ចំនួន​០៥​ម៉ឺន​រៀល ប្រាក់​ដុល្លា​ចំនួន​១០​ដុល្លារ និងទូរស័ព្ទ​០១​គ្រឿង​។​ដោយឡែក​លោក​ចោរ​ដៃ​ស្អិត​វិញ ក្រោយ​ត្រូវ​ឃាត់ខ្លួន​ជន​នេះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ឆក់​យក​កាបូប​កូនសិស្ស​ខាងលើ​មែន​។ ទូរស័ព្ទ​ខ្លួន​លក់​ឱ្យ​អ្នក​រត់​ម៉ូតូឌុប រីឯ​លុយ​ខ្លួន​ចាយ​អស់​និង​លេងល្បែង​អុ​ី​ន​ធឺ​ណិ​ត​អស់ហើយ​។

ជន​នេះ​ បាន​ប្រាប់​ត្រូ​ស​ៗ​ពី​សកម្មភាព​ឆក់​របស់​ខ្លួន​ថា កន្លង​ទៅ​ខ្លួន​ធ្លាប់​ធ្វើ​សកម្ម​«​ឆក់​និង​លួច​កាបូប​លុយ​ឬ​លួច​ទូរស័ព្ទ​គេ​»ជា​ច្រើន​លើក តែ​ខ្លួន​ចាំតែ​០៣​លើក​ប៉ុណ្ណោះ​។​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ បើ​តាម​លោក វ៉ា​ន់ តា​រ៉ា នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក ជន​នេះ​ជា​មុខសញ្ញា​ឆក់​និង​លួច​យ៉ាង​សកម្ម​បំផុត​អ្វី​ក៏​លួច​ដែរ យល​លុយ​លេងល្បែងអុីនធើរណេត​ ។ ព្រោះ​ពេល​ត្រូវ​ឃាត់ខ្លួន ជន​នេះ​កំពុ​ងសំងំ​ប្រ​ព្រិ​ត្ត​ល្បែង​អុីនធើរណេត។ ទោះ​យ៉ាងណា​ ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​ចាត់វិធានការ​តាម​នីតិវិធី​ហើយ ​៕

អត្ថបទសរសេរ ដោយ