ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​អូស្ត្រាលី​ជាង២៥.០០០​តោន​​រយៈពេល១០​ខែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០២០​នេះ បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០២០​នេះ បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១០​ខែ ឆ្នាំ ២០២០​នេះ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ប្រមាណ ២៥.៩៩៤​តោន កើនឡើង​ប្រមាណ ៨.៩៧១​តោន ឬ​ប្រមាណ ៥២,៧​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ ។


ការ​បង្ហាញ​តួលេខ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពេល​មានការ​ផ្សាយ​ព័ត៌មាន​មួយ​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​អូស្ត្រាលី មានការ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

ក្នុង​របាយការណ៍​បាន​សរសេរ​ថា វិស័យ​កសិកម្ម​កម្ពុជា បាន​និង​កំពុង​រីក​ចម្រើន​ឥត ឈប់​ឈរ និង​កំពុង​ដើរ​នាទី​ដ៏​សំខាន់ ទោះបី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម​ជា​ច្រើន​រួម មាន​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ សម្ពាធ​សេដ្ឋកិច្ច​នយោបាយ និង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ។ បច្ចុប្បន្ន​នេះ ប្រជា​កសិករ​កំពុង​កែប្រែ​មុខមាត់​ពី​ការ​អនុវត្ត​កសិកម្ម​តាម​បែប យ​ថា​ផល​ទៅ​ជា​លក្ខណៈ​ប្រពលវប្បកម្ម និង​កែប្រែ​ជីវភាព​រស់នៅ​របស់​ខ្លួន​ទៅ​ជាក​សិ​-​ពា​ណិ ជ្ជ​ករ​វិញ ហើយ​កម្ពុជា​កំពុង​តែ​វិ​វ​ឌ្ឍ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទៅ​ជាក​សិ​-​ឧស្សាហកម្ម​វិញ ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ។

ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី ៤,១៦​លាន​តោន​នៅ​ឆ្នាំ ២០១៥ កើនឡើង​ដល់ ៤,៨៨​លាន​តោន ក្នុង​ឆ្នាំ ២០១៩ ស្មើនឹង ១៧,៣​ភាគរយ ។ សម្រាប់​ការ​នាំ ចេញ​អង្ករ​វិញ​បាន​កើនឡើង​ដល់​ជិត ៥៤​ម៉ឺន​តោន​ក្នុង​ឆ្នាំ ២០១៨ ដល់ ៦២​ម៉ឺន​តោន​ក្នុង​ឆ្នាំ ២០១៩ និង​បាន​កើនឡើង​ដល់ ៥៣​ម៉ឺន ៦​ពាន់​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៣៦៦​លាន ដុល្លារ​អា​មេ​រិ​ក ។

បច្ចុប្បន្ន ស្ថានភាព​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​កសិកម្ម កម្ពុជា​ទាំង​ផ្នែក​ផលិតកម្ម និង ការ​នាំ​ចេញ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ដោយ​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​វិនិយោគ វិស័យ​កសិកម្ម ការ​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី​កសិកម្ម និង​ការ​បង្កើត​សហគមន៍​កសិកម្ម និង​បណ្ដុំ កសិករ​ផលិត ការ​ផ្សា​ភ្ជាប់​ផលិតផល និង​ទីផ្សារ ការ​លើកកម្ពស់​ភាព​ប្រកួតប្រជែង​លើ​គុណ ភាព និង​សុវត្ថិភាព​ផលិតផល និង​ការ​បើក​របាំង​បច្ចេកទេស​អនាម័យ និង​ភូតគាម​អនាម័យ សម្រាប់​ជំរុញ​ការ​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រកបដោយ​និរន្តរភាព ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បង្ហាញ​ថា ភាព​ជឿនលឿន​នៃ​វិស័យ​កសិកម្ម​កម្ពុជា គឺ​សម្រេច​បាន​ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខ សន្តិភាព ។ នៅ​ក្នុង​ដំណាក់កាល​កម្ពុជា​ទទួល​រង​នូវ​ផល​ប៉ះពាល់​ពី​កូ​វី​ដ​-១៩ វិស័យ​ជា​ច្រើន បាន​ធ្លាក់​ចុះ ក៏​ប៉ុន្តែ​សម្រាប់​វិស័យ​កសិកម្ម និង​ការ​នាំ​ចេញ​ផលិតផល​កម្ពុជា បែរជា​មានកំ ណើ​ន និង​សញ្ញា​វិជ្ជមាន ។ ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ដំឡើង​ការ ព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ ដោយ​ផ្អែក​លើ​កំណើន​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា ក្នុង​រយៈ​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កន្លង​មក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ ពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩ ងាក​មក​ធ្វើ​អាជីវកម្ម​កសិកម្ម ចិញ្ចឹមសត្វ និង​ដាំ​ដុះ​ដើម្បី​ផ្គត់ផ្គង់ ដល់​សណ្ឋាគារ ភោជនីយដ្ឋាន និង​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ។ សម្ដេច ថា ៖ « ក្នុង​ពេល​មាន​វិបត្តិ​នៃ​ជំងឺ​សកល តម្រូវការ​ផ្សេង​ទៀត​បាន​ធ្លាក់​ចុះ​តែ​តម្រូវការ​នៃ​ការ ហូប​ចុក​មិន​ថមថយ​ទេ មាន​តែ​មាន​កំណើន​ខ្ពស់​ជាង​មុន ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ប្រទេស​ផលិត អាហារ​មាន​សក្ដានុពល​ខ្ពស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ