សួរ​ហើយ​ឲ្យ​ទៅ​ផ្ទះ​សិន ថ្ងៃក្រោយ​មិន​រាងចាល​បន្ត​នីតិវិធី​ម្តងទៀត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សួរ​ហើយ​ឲ្យ​ទៅ​ផ្ទះ​សិន ថ្ងៃក្រោយ​មិន​រាងចាល​បន្ត​នីតិវិធី​ម្តងទៀត

2 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​.​ប្រឆាំង​នឹង​អ្នករាជការ​សា​ធារ ណៈ​.​ក្រោយ​ពី​លោក សិត…

រាជធានីភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​.​ប្រឆាំង​នឹង​អ្នករាជការ​សា​ធារ ណៈ​.​ក្រោយ​ពី​លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង​បើក​ការ​សាកសួរ​តាម​នីតិវិធី​ចប់​សព្វគ្រប់​ហើយ ដោយ​ជនសង្ស័យ​រូប​នេះ​គាត់​បាន​ធ្វើ​កិច្ចសន្យា​ច្បាស់លាស់ បញ្ជាក់​ថា​គាត់​មិន​មាន​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពេល​ដែល​ចុះ ទៅ​ធ្វើ​ការងារ​នោះ​ទៀត​ទេ អីចឹង​គាត់​មាន​កិច្ចសន្យា​ត្រឹមត្រូវ ហើយ​ក្រោយ​ពី​សាកសួរ​បាន​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ផ្ទះ​សិន ចាំ​បន្ត​ចាត់​តាម​នីតិវិធី​ទៀត​។

សូម​បញ្ជាក់​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ឃាត់ខ្លួន បន្ទាប់​ពី​យក​រថយន្ត​ទៅ​ចត​រារាំង​ការដ្ឋាន សាងសង់​ខុន​ដូ​មួយ​កន្លែង​ដើម្បី​ទាមទារ ឱ្យ​មាន​ដំណោះស្រាយ​ប្រព័ន្ធ​លូ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ លុះ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​តាម​ផ្លូវច្បាប់​។ បុរស​រូប​នោះ​មានឈ្មោះ ជា លាង អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មើល​ការ​ខុស​ត្រូវ​ផ្ទះ​ជួល ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ភូមិ​៧ សង្កាត់​ទឹកល្អក់ ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ដើមចម​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ រហូត​បញ្ជូន​ទៅ​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តើម​ចេញ​ការ​សាងសង់​ខុន​ដូ​មួយ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់​អ្នក​ជិតខាង ហើយ​ម្ចាស់​ខុន​ដូ​នោះ​មិន​បាន​យក​ការ សម្របសម្រួល និង​ដោះស្រាយ​គ្នា​តាម​សន្តិវិធី​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ជិតខាង​យក​រថយន្ត​ទៅ​ចត​រារាំង​ការដ្ឋាន​មិន​ឲ្យ​ដំណើរការ បណ្តាល​កើត​មាន​ជម្លោះ​។

ខណៈនោះ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ទៅ​ហាមឃាត់​ក៏​គេ​មិន​ស្តាប់​ដែរ ថែម​ទាំង​ប្រឆាំង​មន្ត្រី​សមត្ថកិច្ច​ទៀត​ផង ដូច្នោះ​ហើយ​ទើប​សមត្ថកិច្ច​បង្ខំចិត្ត​ស្ទូច​យក​រថយន្ត​ជន​បង្ក​ទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ធ្វើការ​ដោះស្រាយ​វិវាទ រឿង​សង់​ខុន​ដូ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ជិតខាង​នោះ​។ ប៉ុន្តែ​ដំណោះស្រាយ​មិន​បាន​បញ្ចប់​នៅ​សមត្ត​កិច្ច​ទេ ជនសង្ស័យ​ដែល​ជាប់ចោទ​.​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ ទីបំផុត​តំណាង​អយ្យការ​ក្រោយ​ពី​បាន​សាកសួរ​ហើយ ក៏​ឲ្យ​បុរស​នោះ​ទៅ​ផ្ទះ​សិន ថ្ងៃក្រោយ​មិន​រាងចាល​បន្ត​នីតិវិធី​ម្តងទៀត​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់