ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​នៅ​តែ​ពេញ​និយម​ប្រើ​យីហោ​រថយន្ត​ក្នុងស្រុក​Perodua​ដដែល

8 ឆ្នាំ មុន

ទីផ្សារ​លក់​រថយន្ត​ថ្មី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ធ្លាក់​ចុះ​២៣%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមេសា​ឬ​ចុះបញ្ជី​បាន​ត្រឹមតែ​៤៥.១៨៧​គ្រឿង​ប៉ុណ្ណោះ​ខណៈ​ក្នុង​រយៈពេល​៤​ខែ​ដំបូង​គិត​មក​ត្រឹម​ខែមេសា

ទីផ្សារ​លក់​រថយន្ត​ថ្មី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ធ្លាក់​ចុះ​២៣%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​ខែមេសា​ឬ​ចុះបញ្ជី​បាន​ត្រឹមតែ​៤៥.១៨៧​គ្រឿង​ប៉ុណ្ណោះ​ខណៈ​ក្នុង​រយៈពេល​៤​ខែ​ដំបូង​គិត​មក​ត្រឹម​ខែមេសា​មាន​ចំនួន​សរុប​២១៣.៤៩៣​គ្រឿង ។

យោង​តាម​គេហទំព័រ​ក្នុងស្រុក​Motor Trader សមាគម​រថយន្ត​ម៉ា​ឡេ​ស៊ី​ជឿជាក់​ថា ការ​លក់​សម្រាប់​ខែឧសភា​ក៏​នឹង​មាន​និន្នាការ​ចុះ​ខ្សោយ​ដែរ​ដោយសារ​តែ​សតិអារម្មណ៍​របស់​អតិថិជន​បាន​និង​កំពុង​ស្វែងរក​ប្រាក់​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​របស់​ពួក​គេ ។ ក្នុងអំឡុងពេល​នៃ​ការ​កែ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ទៅ​លើ​រថយន្ត​ថ្មី​ប្រហែលជា​តិច​ជាង​រថយន្ត​ដែល​មាន​ស្រាប់​ទេ​មើលទៅ ។

ទោះជា​យ៉ាងណា​នៅ​លើ​ទីផ្សារ​រថយន្ត​ម៉ា​ឡេ​ស៊ី​យីហោ​ក្នុងស្រុក​ពីរ​ធ្វើ​បាន​ផ្ទុយ​ស្រឡះ​ពី​គ្នា​ក្នុង​អំឡុង​ខែ​នេះ​។ ក្នុង​នោះ​Perodua រក្សា​បានការ​លក់​របស់​ខ្លួន​ប្រកបដោយ​ស្ថិរភាព​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដោយសារ​ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​ម៉ូ​ដែល​Axia និង​ការ​កើនឡើង​នៃ​ផ្សារភាគហ៊ុន​ប្រមាណ​ជា​៣៨,៩%​។

ខាងក្រោម​នេះ​គឺជា​បញ្ជីរាយនាម​យីហោ​រថយន្ត​ដែល​លក់ដាច់​ជាងគេ​បំផុត​ប្រចាំ​ខែមេសា ឆ្នាំ​២០១៥ ៖
 1-Perodua លក់​បាន​(17.584​គ្រឿង​)
2-Honda (6.562)
3-Toyota(6.032)
4-Proton (4.972)
5-Nissan (3.003)
6-Mercedes (932)
7-Isuzu (762)
8-Mazda (705)
9-Volkswagen​     (684)
10-BMW (471)
11-Hyundai Inokom (404)
12-Ford (373)
13-Hino (352)
14-Mitsubishi​     (311)
15-Peugeot  (262)
16-Kia (251)
17-Suzuki (207)
18-Mitsubishi Fuso (189)
19-Subaru (185)
20-Lexus (158)
21-UD Tracks​    ​(132)
22-Audi (100)
23-Chevrolet (81)
24-Daihatsu (65)
25-Mini (63)
26-Porsche (54)
27-CAMC (47)
28-Chana (31)
29-Land Rover (26)
30-Renault (23)
31-Scania (21)
32-Chery (21)
33-Sinotruk (19)
34-Volvo (17)
35-Man (11)
36-JAC (11)
37-Yutong (11)
38-JBC (10)
39-Auman (9)
40-Volvo Trucks (7)
41-Jaguar (7)