ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់​បាន​ឈើ​មួយ​រថយន្ត​យី​ឌុ​ប លាក់​បង្កប់​ក្នុង​ឈើ​ផ្ទះ​ចាស់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ច្រុះ​រួម​មាន​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ…

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មានការ​សម្របសម្រួល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ច្រុះ​រួម​មាន​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច បាន​ស្ទាក់​ចាប់​បាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​តាអក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខណៈ​ដែល​រថយន្ត​ធន់​ធ្ងន់​ខាងលើ​ដឹកឈើ​អារ​ចម្រុះ បង្កប់​លាក់​ក្នុង​គំនរ​ឈើ​ផ្ទះ​ចាស់ ធ្វើ​ចរាចរ​លើ​ផ្លូវជាតិ ដោយ​គ្មាន​ច្បាប់​អនុញាត​។

លោក ឯម វិចិត្រ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច បាន​បញ្ជាក់​ថា​៖ តាម​ពិត​ឈើ​មួយ រថយន្ត​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រៃវែង 3A-0287 ដែល​សមត្ថកិច្ច​ចម្រុះ​សហការ​គ្នា​ចាប់​នេះ​បាន គឺ​បាន​យក​លេស​សុំ​ច្បាប់​ដឹកឈើ​ផ្ទះ​ចាស់​។ ប៉ុន្តែ​ការ​ពិត​ពេល​ដឹក​គឺ​បាន​បង្កប់​ឈើ​ថ្មី​ចម្រុះ​ពី​ខាងក្នុង ដោយ​ដាក់​ឈើ​ផ្ទះ​ចាស់​ពី​ខាងក្រៅ​។ នៅ​ពេល​សមត្ថកិច្ច​ចាប់​ឃាត់ ក្រុម​អ្នក​ដឹកឈើ​ប្រាប់​ថា​៖ ជា​ឈើ​ផ្ទះ​ចាស់ លុះ​ពេល​សមត្ថកិច្ច​ត្រូ​ត​ពិនិត្យ ឃើញ​សុទ្ធតែ​ឈើ​អារ​ក្តារ និង​ឈើ​គ្រឿង​ថ្មី​ៗ ហើយ​ខ្លះ​ឈើ​ខ្លះ​ទៀត មានមុខ​កាត់​ធំ​ៗ ជា​ឈើ​មាន​តម្លៃ​។

ឃើញ​បែប​នេះ ក្រុម​អ្នក​ដឹកឈើ​ទាំងនោះ​នាំ​គ្នា​គេចខ្លួន​អស់​មិនឃើញ​មាន​នរណា​ទទួលខុសត្រូវ​ឡើយ​។ លោក ឯម វិចិត្រ បាន​បញ្ជាក់​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ទាំងនោះ បាន​យក​មក​ដល់​ផ្នែក​រដ្ឋបាល​ព្រៃឈើ និង​កំពុង​ទម្លាក់​មក​ដី ដើម្បី​ធ្វើការ​វាស់វែង​។ ប៉ុន្តែ​មិនដឹង​ចំនួន​ប៉ុន្មាន​ទេ ព្រោះ​ឈើ​ច្រើន​ពេក វាស់​មិន​ទាន់​ហើយ តែ​តាម​ការ​ស្មាន​អាច​ជិត​២០​ម៉ែត្រគូប​។ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច​បាន​បញ្ជាក់​ពី​និ​តិ​វិធី​បន្ត​ថា​៖

ក្រោយ​ពេលធ្វើការ​វាស់វែង​ចប់​សព្វគ្រប់ មន្ត្រី​ជំនាញ និង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ពិតប្រាកដ​ដើម្បី​ធ្វើ​សេចក្តីជូនដំណឹង​ឱ្យ​ចូលខ្លួន​មក​បង់​ផាកពិន័យ​តាម​ផ្លូវច្បាប់​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផល អនុ​ផល​ព្រៃឈើ ដែល​នឹង​ត្រូវ​ទុក​រយៈពេល​៣០​ថ្ងៃ បើ​រក​ម្ចាស់​មិនឃើញ ឬ​ម្ចាស់​មិន​ចូលខ្លួន​មក​ដោះស្រាយ​ទេ មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ដល់​ពេល​នោះ​រថយន្ត​ក៏​នឹង​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​ដែរ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ