ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រែប្រួល​អាកាសធាតុ គឺ​បង្ក​ឱ្យ​មានការ​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដំណាក់កាល​ទី​៣ (CCCA3) បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ​អន​ឡាញ​ស្តី​ពី «​ការ​ស្វែង​យល់​ទស្សនៈ​សាធារណជន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​៖…

រាជធានី​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ដំណាក់កាល​ទី​៣ (CCCA3) បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ​អន​ឡាញ​ស្តី​ពី «​ការ​ស្វែង​យល់​ទស្សនៈ​សាធារណជន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​៖ ចំណេះដឹង ឥរិយាបថ និង​ការ​អនុវត្ត​» លើក​ទី​៣ ក្រោម​អធិបតីភាព​លោក ទិន ពន្លក អនុប្រធាន​ទី​២ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចី​ភាព និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក សាយ សំ​អាល់ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចី​ភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ដោយ​មានការ​ចូលរួម​ពី​លោក​តំណាង​ព្រឹទ្ធ​សភាជាតិ រដ្ឋសភា​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ លោក លោកស្រី ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ី​វិល វិស័យ​ឯកជន ស្ថាប័ន​សិក្សា និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ៗ​ចំនួន​ប្រមាណ ៣៦ រូប​។

សិក្ខាសាលា​នា​ថ្ងៃនេះ មាន​គោលបំណង​បង្ហាញ​លទ្ធផល​របកគំហើញ​ស្រាវជ្រាវ​បឋម និង​អនុសាសន៍​នានា​នៃ​ការ​សិក្សា​នេះ​ដល់​អ្នក​ពាក់ព័ន្ធ និង​ប្រមូល​ធាតុ​ចូល​បន្ថែម​ទៀត ដើម្បី​កែ​លម្អ​របាយការណ៍​ស្រាវជ្រាវ​ចុង​ក្រោយ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង មុន​នឹង​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នា​ពេល​ខាង​មុខ​។ លោក ទិន ពន្លក បាន​ថ្លែង​ថា ការ​ប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​អន្តរ​វិស័យ​ដែល​បង្ក​ឱ្យ​មានការ​គំរាមកំហែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​មនុស្សជាតិ​នា​ពេល​បច្ចុប្បន្ន និង​អនាគត ខណៈ​ប្រទេស​កម្ពុជា​ទទួលផល​ប៉ះពាល់​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ឱ្យ​មាន​បាតុភូត​ធម្មជាតិ​ដូច​ជា​គ្រោះ​ទឹកជំនន់ គ្រោះ​រាំង​ស្ងួត ខ្យល់ព្យុះ​ធ្ងន់ធ្ងរ កំណើន​កម្ពស់​ទឹកសមុទ្រ​ជាដើម​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ តាម​រយៈ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ និង​ការ​ចូលរួម​នានា​ទាំង​ក្នុង​កម្រិត​ជាតិ និង​តំបន់​។ នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួងបរិស្ថាន​កន្លង​មក​បាន​ធ្វើការ​សិក្សា​នេះ​ចំនួន ២​ដង​រួម​មក​ហើយ ពោល​គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១១ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៦ ព្រមទាំង​លើក​ទី​៣​នេះ​នៅ​ឆ្នាំ​២០២០​។ លោក​បាន​បន្ថែម​ទៀត​ថា ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ផ្អែក​លើ លទ្ធផល​នៃ​ការ​វិភាគ​បែប​វិទ្យាសាស្ត្រ ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ