ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួននិស្សិតកម្ពុជាកំពុងសិក្សានៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើយោងតាមរបាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួននិស្សិតដែលបានសិក្សានៅ ក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩-២០២០ ដោយមានកំណើន ៨,៣…

រាជធានីភ្នំពេញ ៖ បើយោងតាមរបាយការណ៍ថ្មីមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំនួននិស្សិតដែលបានសិក្សានៅ ក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩-២០២០ ដោយមានកំណើន ៨,៣ ភាគរយ លើសឆ្នាំលើសឆ្នាំមុន។

របាយការណ៍ Open Doors ឆ្នាំ ២០២០ ស្តីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឲ្យឃើញថា និស្សិតកម្ពុជាចំនួន ៧៤២ នាក់បានរៀននៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិកដែលជាកំណើនលើសឆ្នាំ ២០១៨-២០១៩ ដែលមានចំនួន ៦៨៥ នាក់។ ចំនួននេះ បន្តនិន្នាការ វិជ្ជមាន ដែលមាននៅក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «នេះជាព័ត៌មានដ៏ប្រពៃ និងគួរឲ្យលើកទឹកចិត្ត។ យើងក៏រីករាយផងដែរ ដែលនិស្សិតកម្ពុជាមើលឃើញពីតម្លៃពិតប្រាកដនៃផ្នែកឧត្តមសិក្សារបស់អាមេរិក។ ការមាននិស្សិតខ្មែរសិក្សានៅក្នុងសហរដ្ឋអាមេរិក គឺជាការល្អសម្រាប់ប្រទេសយើងទាំងពីរ ហើយវាពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់យើង»។

សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ នៅឆ្នាំ ២០១៩ – ២០២០។

ស្ថានទូតនៃសហរដ្ឋអាមេរិកនៅកម្ពុជា ជំរុញឱកាសសម្រាប់ឲ្យនិស្សិតកម្ពុជា បានសិក្សានៅសហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌល EducationUSA របស់ខ្លួន និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត នៅភ្នំពេញ។ ស្ថានទូតថែមទាំងជំរុញឱកាសនេះផងដែរ តាមរយៈសកម្មភាពនៅតាមបណ្ណាល័យរបស់ស្ថានទូត ដែលស្ថិតនៅតាមទីតាំងចំនួន ៤ នៅប្រទេសកម្ពុជា និងនៅតាមសាលានានានៅកម្ពុជា ទូទាំងប្រទេស។

ស្ថានទូតសហរដ្ឋអាមេរិកមានទំនាក់ទំនងជាមួយនិស្សិតកម្ពុជា ពីព្រោះការអប់រំអន្តរជាតិជំរុញទំនាក់ទំនងយូរអង្វែង និងការផ្លាស់ប្តូរចំណេះដឹងគ្នា រវាងសហគមន៍ក្នុងសហរដ្ឋអាមេរិក និងប្រទេសនានា នៅទូទាំងពិភពលោក។ និស្សិតអន្តរជាតិធ្វើឲ្យថ្នាក់រៀន សាលារៀន និងសហគមន៍នានាមានភាពចម្រុះគ្រប់បែបយ៉ាង ដែលនៅតែបន្តផ្តល់លទ្ធផល ទោះបីជាពួកគេត្រឡប់មកមាតុភូមិវិញយូរហើយក្តី។

របាយការណ៍ Open Doors ត្រូវបានចេញផ្សាយប្រចាំឆ្នាំដោយវិទ្យាស្ថានអប់រំអន្តរជាតិ ដោយសហការជាមួយការិយាល័យកិច្ចការអប់រំ និងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចំពោះព័ត៌មានលម្អិតបន្ថែមស្តីពីការអង្កេតរបស់របាយការណ៍នេះ និងលទ្ធផលនានា សូមចូលមើលគេហទំព័រ https://www.iie.org/opendoors៕

អត្ថបទសរសេរ ដោយ