ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real មាន​អាទិភាព​ខ្ពស់​នាំ​យក​ខ្សែការពារ​ឆ្នើម Bayern ដោយ​គ្មាន​តម្លៃ​ខ្លួន

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប​អធិរាជ​ស Real Madrid ត្រៀម​ពិភាក្សា​លើ​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ David Alaba របស់​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern…

អេ​ស្ប៉ា​ញ ៖ ក្លិប​អធិរាជ​ស Real Madrid ត្រៀម​ពិភាក្សា​លើ​ការ​ចុះហត្ថលេខា​លើ​ខ្សែការពារ David Alaba របស់​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich ក្នុង​ការ​ផ្ទេរ​ដោយ​គ្មាន​

តម្លៃ​ខ្លួន (Free Transfer) នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ឆ្នាំ​ក្រោយ​។
ខ្សែការពារ​អូ​ទ្រី​ស​វ័យ ២៨​ឆ្នាំ​រូប​នេះ ហាក់ដូចជា​គ្មាន​បំណង​ដើម្បី​បន្ត​កុងត្រា​ថ្មី​ជាមួយ Bayern Munich ឡើយ ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គេ​នៅ Allianz Arena នឹង​ផុតកំណត់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​គេ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ក្លិប​កំពូល​ៗ​នៅ​អឺរ៉ុប​។

យោង​តាម​សារព័ត៌មាន Marca និង AS របស់​អេ​ស្ប៉ា​ញ​បានឱ្យ​ដឹង​ថា Real Madrid កំពុង​មាន​អាទិភាព​ខ្ពស់​ជាងគេ ក្នុង​ចំណោម​ក្លិប​ទាំងអស់​ដែល​ចង់បាន Alaba​។ ដោយ​ពួក​គេ​នឹង​ហ៊ាន​ផ្តល់​ប្រាក់​ឈ្នួល​ដ៏​ខ្ពស់​មួយ សម្រាប់​ខ្សែការពារ​ពោរពេញ​ដោយ​បទ​ពិសោធន៍​រូប​នេះ​។

ប្រភព​ដដែល​បាន​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា Alaba ផ្ទាល់​ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍ ក្នុង​ការ​មក​លេង​នៅ​លី​គ​កំពូល​អេ​ស្ប៉ា​ញ ជា​ពិសេស​ក្លិប​ធំ​ៗ​ដូច​ជា Real Madrid, Barcelona និង Atlético Madrid ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​កំពូល​ៗ និង​មានការ​ប្រកួតប្រជែង​ខ្ពស់ ដើម្បី​ក្លាយជា​បទ​ពិសោធន៍​ថ្មី​សម្រាប់​ខ្លួន​។

ប្រធាន​ក្រុម Sergio Ramos

ហើយ​មួយវិញទៀត ការ​ចង់បាន Alaba របស់ Real Madrid អាច​ដើម្បី​យក​មក​ចាប់​ដៃគូ ឬក៍​អាច​មក​ជំនួស​តំណែង​ប្រធាន​ក្រុម Sergio Ramos ប្រសិនបើ​គេ​សម្រេចចិត្ត​មិន​បន្ត​កុងត្រា​ថ្មី ស្រប​ពេល​ដែល​កុងត្រា​ចាស់​ក៏​នឹង​ផុតកំណត់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២១ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ