ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់​​២​មិន​ទាន់​ផ្ទុះ កម្ទេច​ចោល​១ នៅ​សល់​១​មិន​អាច​កម្ទេច​បាន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ដែល​នៅ​សែ​ស​សល់​ពី​សម័យ​សង្គ្រាម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​នឹង​ដីស្រែ​របស់​គាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក…

ខេត្តបន្ទាយមានជ័យ ៖ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២​គ្រាប់​ដែល​នៅ​សែ​ស​សល់​ពី​សម័យ​សង្គ្រាម ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​នឹង​ដីស្រែ​របស់​គាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ដើម្បី​មាន​វិធាន​ការណ៍​។

បើ​តាម​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា ប្រជាពល​រដ្ឋ​ដែល បាន​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​មានឈ្មោះ ប៉ុក គា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​គោក​តា​ឯក ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​នគរបាល​ស្រុក​ស្វាយចេក បន្ត​ថា នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ប្រជាពលរដ្ឋ​រូប​នេះ បាន​ទៅ​ស្រែ ក៏​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​២​គ្រាប់ ប្រភេទ​៨២​មី​លី​ម៉ែត្រ នៅ​នឹង​ដីស្រែ​របស់​គាត់​តែ​ម្តង ស្ថិត​នៅ​ខាងត្បូង​ភូមិ​ដី​ឡូត៍​ស្ល​ក្រាម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក បន្ទាប់​មក​គាត់​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ល​ក្រាម​តែ​ម្តង ។

លោក​អធិការ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្ល​ក្រាម បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​ឃើញ​គ្រាប់​នោះ មាន​សភាព​ច្រែះ​១ ក្នុង​នោះ​មាន​១​គ្រាប់​នៅ​កប់​ក្នុង​ភក់​មានទឹក ក្រោយមក​កម្លាំង​នគរបាល​ក៏​បាន​រាយការណ៍​បន្ត​ទៅ​អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ ដើម្បី​មាន​វិធាន​ការណ៍​។ ជ

ាមួយ​គ្នា​នោះ​ដែរ អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ បាន​ធ្វើការ​បំផ្លាញ​ចោល​១​គ្រាប់​នៅ​នឹង​កន្លែង និង​នៅ​សល់​១​គ្រាប់​ដែល​នៅ​កប់​ក្នុង​ភក់​មានទឹក​នោះ​មិន​អាច​ធ្វើការ​កម្ទេច​ចោល​បាន​ទេ គឺ​រង់ចាំ​ទឹក​រីង​អស់​សិន ទើប​មាន​វិធាន​ការណ៍​កម្ទេច​ចោល តែ​យ៉ាងណា​ក៏​ដោយ អង្គភាព​ហេ​ឡូ​ត្រាស​ដ៍ ក៏​បាន​ដាក់​ដោត​បង្គោល​ដាក់​ផ្លា​ក​សញ្ញា​និង​គម្រប​សុវត្ថិភាព​មិន​ឲ្យ​មាន​មនុស្ស​ទៅ​ប៉ះពាល់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ