ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ម្ចាស់​ឡាន​វិញ​នោះ​យ៉ាងណា​ទៅ​វិញ​បើ​ឡាន​ឆេះ និង​ផ្ងារជើង​បែប​នេះ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ធុន​ធំ​មួយ​ដឹក​អេ​ត​ចាយ​មួយ​គ្រឿង​បើកបរ​មិន​ប្រយ័ត្ន បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង និង​បង្ក​ជា​អគ្គិ​ស​ភ័យ​ឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ តែ​សំណាងល្អ​មិន​មាន​មនុស្ស​រង​របួស ដែល​ហេតុការណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ នៅ​ចំណុច​រង្វង់​មូល​មហាវិថី​ជំទាវ​ម៉ៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ធុន​ធំ​មួយ​ដឹក​អេ​ត​ចាយ​មួយ​គ្រឿង​បើកបរ​មិន​ប្រយ័ត្ន បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង និង​បង្ក​ជា​អគ្គិ​ស​ភ័យ​ឆេះ​រថយន្ត​យ៉ាង​សន្ធោសន្ធៅ តែ​សំណាងល្អ​មិន​មាន​មនុស្ស​រង​របួស ដែល​ហេតុការណ៍​នេះ​កើត​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ នៅ​ចំណុច​រង្វង់​មូល​មហាវិថី​ជំទាវ​ម៉ៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-1593 បើកបរ​ក្នុង​ល្បឿន​លឿន ចុះ​ពី​ចំណោត​ខ្មែរ​ធ្វើ​បាន​មហាវិថី​ជំទាវ​ម៉ៅ​មក​កាន់​មហាវិថី​រាម លុះ​មក​ដល់​ចំណុច​រង្វង់​មូល​មហាវិថី​ជំទាវ​ម៉ៅ​ក៏​ក្រឡាប់​ផ្ងារជើង និង​បង្ក​ជា​ករណី​អគ្គិភ័យ​ឆាបឆេះ​ក្បាល​រថយន្ត​បែប​នេះ​តែ​ម្តង ។

ភ្លាម​ៗ​នោះ តៃកុង​រថយន្ត​ក៏​លោត​ចេញពី​កា​ប៊ិ​ន​ទាន់​ពេលវេលា មិន​បណ្តាល​អោយរ​ងរ​បួស ឬ​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ក្បែរ​នោះ​ទេ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន​បន្ថែម​ផង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​ព្រៃ​នប់​ក៏​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​០៣​គ្រឿង ចុះ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ករណី​ខាងលើ​អោយរ​លត់​ទៅ​វិញ​ទាំងស្រុង និង​បណ្តាល​អោយ​មានការ​ឆេះ​រាលដាល​ដល់​រថយន្ត និង​អេ​ត​ចាយ​ទាំងស្រុង​នោះ​ទេ ។

ហើយ​សមត្ថកិច្ច​ក៏​បាន​ដាក់​កំលាំង​ជួយ​សម្រួល​ចរាចរណ៍​ការពារ​ទីតាំង​កន្លែង​កើតហេតុ និង​ត្រៀម​ស្ទួ​ច​យក​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ