ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ស្រែរាយខ្សែលួស​ឆក់កណ្តុរពេល​​​យប់ លុះព្រឹកឡើង​ដើរមើល​ផ្អើល​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មានករណី​ម្ចាស់ស្រែ​រាយ​ខ្សែលួស​តាម​ភ្លឺស្រែ​ដើម្បី​ឆក់​កណ្តុរ កុំ​ឱ្យ​​ស៊ី​ស្រូវ ជា​រៀង​រាល់​យប់ ស្រាប់តែ​​មានបុរសម្នាក់​ដើរ​ចាប់​គី​ង្គ​គ់​មក​ដល់​ម្តុំ​ស្រែ​​នោះ​ ក៏​​ត្រូវ​ចរន្ត​អគ្គី​ស​នី​ខ្សែលួស​ឆក់​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​នៅនឹងកន្លែង ​​​លុះព្រឹកឡើងទើប​ប្រទះឃើញ​​សព​បុរសរូបនោះ​​​​ និងបង្កការ​ភ្ញាក់​ផ្អើល​តែម្តង​…

ខេត្តកណ្ដាល ៖ មានករណី​ម្ចាស់ស្រែ​រាយ​ខ្សែលួស​តាម​ភ្លឺស្រែ​ដើម្បី​ឆក់​កណ្តុរ កុំ​ឱ្យ​​ស៊ី​ស្រូវ ជា​រៀង​រាល់​យប់ ស្រាប់តែ​​មានបុរសម្នាក់​ដើរ​ចាប់​គី​ង្គ​គ់​មក​ដល់​ម្តុំ​ស្រែ​​នោះ​ ក៏​​ត្រូវ​ចរន្ត​អគ្គី​ស​នី​ខ្សែលួស​ឆក់​ បណ្តាល​ឱ្យ​​បាត់បង់ជីវិត​​នៅនឹងកន្លែង ​​​លុះព្រឹកឡើងទើប​ប្រទះឃើញ​​សព​បុរសរូបនោះ​​​​ និងបង្កការ​ភ្ញាក់​ផ្អើល​តែម្តង​ ។​

ហេតុការណ៍​ខាងលើនេះ​បានបង្ក​ឱ្យការភ្ញាក់​ផ្អើល​កើតឡើងកាលពី​​វេលា​ម៉ោង៦​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៦ ខែ វិ​ច្ជិ​កា ឆ្នាំ​២០២០ នៅ​ចំណុច​ដី​វាលស្រែ​ពង្រោះ​បឹង​ជ្រោយ​ឬ​ស្សី​ ស្ថិត​ក្នុងភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង​ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

​ជន​រង​គ្រោះ​​ខាងលើ​ឈ្មោះ​សាលី ប្រាក់ ហៅ​ (​ប៊ុ​ង ប្រាក់​) ភេទប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​​ភូមិ​បឹង​លើ​ ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ។ ចំណែក​​​វត្ថុ​តាង​ចាប់​យក​រួម​មាន ​ខ្សែលួស​ប្រវែង​៣៤០​ម៉ែត្រ, ​ដុំ​ឆក់​កណ្តុរ​មួយ​គ្រឿង ​និង​អា​គុយ​​មួយ​​គ្រឿង​។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ គ្រ​ន ស៊ី​ថា ភេទ​ស្រី​ អាយុ​៥០​ឆ្នាំ​ មុខរបរ​កសិករ​ បាន​បំភ្លឺ​ឲ្យ​ដឹង​ថា ​កាល​វេលា​ម៉ោង​ប្រហែល​៦និង៣០​នាទី​យប់​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ​មាន​បុរស​​​ម្នាក់​ឈ្មោះ​​ស្រុឹម​ ស្រូ​យ ហៅ​(​ក្រូច​)​ ភេទប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ពាម​រាំង​ក្រោម​ឃុំ​ពាម​រាំង​ ស្រុក​លើក​ដែក​ ខេត្តកណ្ដាល បាន​រាយ​ខ្សែលួស​តាម​ភ្លឺស្រែ​ ដើម្បី​ឆក់​កណ្តុរ កុំ​​ឱ្យ​​ស៊ី​ស្រូវ​ ជា​រៀង​រាល់​យប់ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដើរ​ចាប់​គី​ង្គ​គ់ មក​ដល់​ម្តុំ​ស្រែ​​នោះ ​ក៏​​ត្រូវ​ចរន្ត​អគ្គី​ស​នី​ខ្សែលួស​ឆក់​ ​បណ្តាលឲ្យ​​បាត់បង់ជិវិត​នៅនឹង​​កន្លែង​ភ្លាម​ៗ​​តែម្តង ។

តាមប្រភពដដែលបានបន្ត​ថា ​លុះដល់​​វេលា​ម៉ោង​៦​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២០ ទើប​ម្ចាស់​ដីស្រែ​ដែលឆក់​កណ្តុរ មក​ដើរ​មើល​ខ្សែលួស​រាយ​ឆក់​កណ្តុរ​ ក៏​បាន​ប្រទះ​ឃើញសព​បុរសរងគ្រោះ​ដេក​ជាប់​នឹង​ខ្សែ​រលួស​ឆក់​កណ្តុល​ជាយ​ភ្លឺ​ដី​ស្រូវ​ ហើយ​ក៏​បាន​ហៅ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​មក​ជួយ​មើល​និង​រាយការណ៍​មក​ប៉ូ​លី​ស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាម​រាំង​ ។ ​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះភ្លាម ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពាម​រាំង​បាន​រាយការណ៍​ជូន​ផ្នែក​ជំនាញ​ដើម្បី​ចុះ​ពិនិត្យ​សព​​​ជនរងគ្រោះ ។

តាមការ​ពិនិត្យ​រកឃើញ​ថា សព​មាន​ស្នាម​ឆេះ​ខ្លោច​ដាច់​សាច់​ក្រោម​ចង្កា​រ​លើ​គ្រាប់ពោន និង​របួស​ឆេះ​ខ្លោច​ម្រាមដៃ​ទាំង​សងខាង​ (​ដៃ​ក្តាប់​ជាប់​ខ្សែ​រលួស​)​។

​តាម​ការ​ពិនិត្យ​របស់​ជំនាញ​ខេត្ត ស្រុក ក្រុម​គ្រូពេទ្យ ក្រុមប្រឹក្សា​ឃុំ​និង​ប៉ុស្តិ៍​រដ្ឋបាល ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​​បាត់ប​ង់ជីវិត​ដោយសារ​ឆក់​ចរន្ត​អគ្គី​ស​នី​(​ខ្សែភ្លើង​ឆក់​កណ្តុរ​)​​ ​និង​​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ