ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំសត់ម្ល៉េះ! ស្រូវ​ផ្ការំដួល​ឈ្មួញ​ឱ្យ​ថោក ​ឯ​ស្រូវ​សែន​ក្រអូប​គ្មាន​អ្នក​ទិញ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឆ្នាំ​នេះ​ពិតជាមានការ​​លំបាកសម្រាប់​​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវ​ដោយ​ម៉ាស៊ីន​ច្រូតស្រូវ​បាន​ឡើងថ្លៃ​ ប៉ុន្តែ​ស្រូវ​ផ្ការំដួល​ ត្រូវ​ឈ្មួញ​អោយ​ថោក ​ហើយ​​ស្រូវ​សែន​ក្រអូប ​គ្មាន​អ្នកទិញ​។ ជាក់ស្តែង ប្រជា​កសិករ​បាន​ប្រាប់​ថ្ងៃ​ទី​១៨ ​វិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ ឆ្នាំ​នេះ​ពិតជាមានការ​​លំបាកសម្រាប់​​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវ​ដោយ​ម៉ាស៊ីន​ច្រូតស្រូវ​បាន​ឡើងថ្លៃ​ ប៉ុន្តែ​ស្រូវ​ផ្ការំដួល​ ត្រូវ​ឈ្មួញ​អោយ​ថោក ​ហើយ​​ស្រូវ​សែន​ក្រអូប ​គ្មាន​អ្នកទិញ​។

ជាក់ស្តែង ប្រជា​កសិករ​បាន​ប្រាប់​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ​​ថា ​ឆ្នាំ​នេះ​ ពិតជា​លំបាក​ប្រជា​កសិករ​ដែល​ប្រមូល​ផល​ស្រូវ​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​ឡើងថ្លៃ ហើយ​ស្រូវ​ផ្ការំដួល​ឈ្មួញ​អោយ​តំលៃ ហើយ​ស្រូវ​សែន​ក្រអូប​គ្មាន​អ្នកទិញ​។ ប្រជា​កសិករ​បាន​ត្អូញត្អែរ​ថា​ ​ឆ្នាំ​២០២០​ត្រូវ​ឆ្នាំជូត ​ពិតជា​ជូន​ទឹកភ្នែក​មែន ដោយ​ខេត្តបន្ទាយមានជ័យ​ កាលពី​ដើមរដូវ​ជួប​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អូស​បន្លាយ រហូត​ពេល​ទឹក​ជន​ឡើង​បណ្តាល​ជន​លិច​ទូ​ទាំង​ខេត្ត​មាន​៩​ស្រុក​.​ក្រុង​ត្រូវ​បាន​លិចលង់​ផ្ទៈ​សំបែង​និង​ដំណាំ​កសិកម្ម​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ​ឆ្នាំ​២០២០​ នេះ​ ពេល​ស្រូវ​សល់​ពី​លិច​ទឹក​ទទួល​បាន​ផល​ខ្លះ ពេល​ប្រមូល​ផល​ស្រូវ​ត្រូវ​បាន​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​ច្រូត​ឡើងថ្លៃ​ក្នុង​១​ហិ​កតា​យក​តំលៃ​ច្រូត​៣,៥០០​បាត​ហើយ​ប្រមូល​ផល​ស្រូវ​ប្រភេទ​ស្រូវ​ផ្កា​រំ​ដួន​ឈ្មួញ​ទិញ​១​តោន​តំលៃ​៧,០០០​បាត​នៅ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក​ហើយ​ស្រូវ​សែន​ក្រអូប​នៅ​ឈ្មួញ​មិន​ទិញ​ប្រជា​កសិករ​នាំ​គ្នា​ហាល​ស្រូវ​ទុក​លក់​ស្ងួត​នៅ​ពេល​ឈ្មួញ​ទិញ​នៅ​ឃុំ​តា​គង់​ស្រុក​ម៉ា​ឡៃ​ហើយ​ទំនាក់ទំនង​ទៅ​អនុប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បានអោយ​លេខ​ទូរស័ព្ទ​ខាង​សមាគម​ន៍​ទិញ​ស្រូវ​និង​ក្រុមហ៊ុន​ប៉ៃ​តង​ថៅកែ​រោង​ម៉ាស៊ីន​បាន​ប្រាប់​វិញ​ថា​ផ្អាក់​ទិញ​ស្រូវ​សែន​ក្រអូប​ហើយ ដោយ​ទិញ​ស្រូវ​ផ្កា​រំ​ដួន​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា​៖​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​គ្មាន​ទឹកជំនន់​ហើយ​ប្រជា​កសិករ​បង្កបង្កើន​ស្រូវ​ទទួល​បាន​ផល​ល្អ ពេល​ដែល​ប្រមូល​ផល​ស្រូវ​តំលៃ​ម៉ាស៊ីន​ច្រូតស្រូវ​ក្នុង​១​ហិ​កតា​ច្រូ​វយ​ក​តំលៃ​២,៥០០​បាត ហើយ​ស្រូវ​ផ្ការំដួល​និង​ស្រូវ​សែន​ក្រអូប​ក្នុង​១​តោន​ឈ្មួញ​ទិញ​តំលៃ​ជិត​១​ម៉ឺន​បាត​។

ដោយ​យោង​តាម​របាយការណ៍​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៨ ខែវិច្ឆិការ ឆ្នាំ​២០២០​នេះ​តំលៃ​ស្រូវ មាន​ស្រូវ​ផ្កា​ម្លិៈ​ស្ងួត​១​គីឡូក្រាម​តំលៃ​១,៥០០​រៀល ស្រូវ​ផ្កា​ម្លិៈ​សៀម​១​គីឡូក្រាម​តំលៃ​១,១៨០​រៀល ស្រូវ​សែន​ក្រអូប​ស្ងួត​១​គីឡូក្រាម​តំលៃ​១,៤៣០​រៀល ស្រូវ​សែន​ក្រអូប​សើម​១​គីឡូក្រាម​តំលៃ​១,០៦០​រៀល ស្រូវ​នាងខុន​ស្ងួត​១​គីឡូក្រាម​តំលៃ​១,២១៩​រៀល ស្រូវផ្កាខ្ញី​១​គីឡូក្រាម​តំលៃ​១,២៤៥​រៀល ស្រូវ​អ៊ី​អ៊ៀ​៨៥​សៀម​១​គីឡូក្រាម​តំលៃ​៨០៥​រៀល ស្រូវ​៥១.៥៤​ក្នុង​១​គីឡូក្រាម​តំលៃ​៨២០​រៀល​៕

អត្ថបទសរសេរ ដោយ