ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ​មួយ​ជួលឱ្យ​ចិន​ បង្ហូរ​ទឹក​​​ស្អុយ​ពាសវាលពាសកាល

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សណ្ឋាគារ​មួយ​កន្លែង ដែល​បាន​អះអាង​ថា ជា​របស់​លោកឧកញ៉ា​ សេង ឈុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ កំពុង​តែ​បង្ហូរទឹក​ស្អុយឆ្អេះ​ឆ្អាប​ទៅ​លើ​ដងផ្លូវ​សាធារណ​:…

ខេត្តប៉ៃលិន ៖​ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​សណ្ឋាគារ​មួយ​កន្លែង ដែល​បាន​អះអាង​ថា ជា​របស់​លោកឧកញ៉ា​ សេង ឈុ​ន​ឡេ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ កំពុង​តែ​បង្ហូរទឹក​ស្អុយឆ្អេះ​ឆ្អាប​ទៅ​លើ​ដងផ្លូវ​សាធារណ​: ជា​ហេតុ​ធ្វើ​ឱ្យ​ជះក្លិន​អា​សោច បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួកគេ​ជា​ច្រើន​គ្រួសារ ទើប​ទ្រាំ​លែង​បាន​ក៏​នាំ​គ្នា​និយាយ​លើក​ឡើង​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​វិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋរស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ​ត្បូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​និយាយ​រៀបរាប់​ត្អូញត្អែរ​ពី​ទុក្ខវេទនា​ប្រចាំ​ថ្ងៃ​ឱ្យ​ដឹង​ដូច​ៗគ្នា​ថា​សណ្ឋា​គារ យី ហោ (​ហុង បូ​) របស់​លោក​ឧកញ៉ា​ សេង ឈុ​ន​ឡេ​ង ពិតជា​បាន​បង្ហូរទឹក​ស្អុយ ឆ្អេះឆ្អាប ពោល​គឺ​អនាធិបតេយ្យ​ជះក្លិនមិនល្អ​ទៅ​លើ​ផ្លូវ​សាធារណ​: ហើយ​ហូរ​សាច​ពាស​វាល​ពាស​កាល​បង្ក​ផល​ប៉ះពាល់ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។

ប្រភព​បន្ត​ទៀត​ថា ការ​ជះក្លិន​ស្អុយ​បែប​នេះ មិន​ថា ជា​រដូវភ្លៀង ឬ​រដូវប្រាំង​អ្វី​នោះ​ទេ ពោល ​គឺ​គេ​បង្ហូរទឹក​ចេញពី​សណ្ឋាគារ​ជា​រៀងរាល់ថ្ងៃ បណ្តាល​ឱ្យ​ជះក្លិន​ស្អុយ​បែប​នេះ រំខាន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ហើយ​ក៏​ធ្លាប់​ប្តឹង​ទៅ​ខាង​អាជ្ញាធរ​មូលដ្ឋាន និង​ខាង​បរិស្ថាន​ដែរ តែ​ហាក់ដូចជា​គ្មាន​ការ​អន្តរាគមន៍ ឬ​ចំណាត់ការ​ចំពោះ​បញ្ហា​អ្នកមាន​លុយ​បង្ហូរទឹក​ស្អុយ​នេះ​ទាល់តែ​សោះ ។

ពួក​គាត់​បញ្ជាក់​ទៀត​ថា សព្វថ្ងៃនេះ ការ​រស់នៅ​លើ​ដី​ផ្ទះ​របស់​ខ្លួន ក្បែរ​សណ្ឋាគារ​ខាងលើ គ្មាន​ផា​សុកភាព​នោះ​ទេ ពោល​គឺ​ដេក​អត់​លក់ ហូប​ក៏​មិន​ចូល ព្រោះតែ​ក្លិន​ចេញពី​សណ្ឋាគារ​ខាងលើ បង្ក​ផល​ប៉ះពាល់​ខ្លាំង ហើយ​ពួក​គាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ចុះ​ទៅ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ត្រង់​កន្លែង​ខាងលើ​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​ម្នាក់ បានឱ្យ​ដឹង​ថា ខាង​លោក​​ធ្លាប់​ចុះ​ទៅ​ណែនាំ​អប់រំ​ម្ចាស់​សណ្ឋាគារ​ខាងលើ​ដែរ តែ​ហាក់ ដូច​ជា​មិន​យក​ចិត្ត​ទុកដាក់​ធ្វើ​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ​នោះ​ឡើយ ។ ចំណែក​មេការ​ម្ចាស់​សណ្ឋា​គារ​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ដែរ​ថា ខាង​លោក​អត់​ដឹង រឿង​នេះ​ទេ បើ​ចង់​ដឹង​ច្បាស់​ឱ្យ​ទាក់ទង​សួរនាំ​ទៅ​ខាង​លោក​ឧកញ៉ា សេង ឈុ​ន​ឡេ​ង ដោយ​ផ្ទាល់ តែ​ខាង​ភ្នាក់ងារ​យើង​ទាក់ទង​ជា​ច្រើន​លើក​ច្រើន​សារ អត់​មាន​អ្នក​ទទួល ព្រោះ​បិទ​ទូរស័ព្ទ ។

ចំណែក​មេការ​ម្នាក់​ទៀតបាន​អះអាង​ថា សណ្ឋាគារ​ខាងលើ បាន​ជួល​ទៅ​ឱ្យ​ជនជាតិ​ចិន​អស់ហើយ ដូច្នេះ ​សូម​ឱ្យ​ទាក់ទង​ទៅ​ខាង​ចិន ដើម្បី​ឱ្យ​រៀបចំ​កន្លែង​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ។

អត្ថបទសរសេរ ដោយ