ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះការ​នាំ​ត្រី​ប្រហុក​ពី​កម្ពុជា​ទៅ​ថៃ​មានការ​ធ្លាក់​ចុះ​ខ្លាំង

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អាជីវករ​ជ្រេ​ត្រី​ប្រហុក​ពី​កម្ពុជា​ទៅ​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ឆ្នាំ​នេះ និង​ឆ្នាំ​មុន​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គឺ​ត្រី​ពុំ​សូវ​សំបូរ​ដូច​កាលពីមុន​ៗ​ឡើយ ។ មក​ដល់​ខែវិច្ឆិកា​ទៅ​ហើយ អាជីវក​រថា…

បន្ទាយ​មាន​ជ័យ ៖ អាជីវករ​ជ្រេ​ត្រី​ប្រហុក​ពី​កម្ពុជា​ទៅ​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ឆ្នាំ​នេះ និង​ឆ្នាំ​មុន​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គឺ​ត្រី​ពុំ​សូវ​សំបូរ​ដូច​កាលពីមុន​ៗ​ឡើយ ។ មក​ដល់​ខែវិច្ឆិកា​ទៅ​ហើយ អាជីវក​រថា ទើប​មាន​ប្រហុក​នាំ​ចេញ​ទៅ​ថៃ 6 ទៅ​7​ថ្ងៃ​ប៉ុណ្ណោះ​ពោល គឺ​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែល​ត្រី​ប្រហុក​មាន​នាំ​ចេញ​ទៅ​ថៃ តាំងពី​ដើមខែ​10 ។

អាជីវករ​ខាងលើ​ប្រាប់​ថា ឆ្នាំ​នេះ​ទឹកធំ ប៉ុន្តែ​ជា​ជំនន់​ទឹកភ្លៀង​ទឹក​ស្រក​លឿន​ត្រី​ពុំ​សូវ​មាន​ដូច​គ្នា​ហើយ​ការ​នាំ​ចេញ​ប្រហុក​ត្រី​កំភ្លាញ​ទៅ​ថៃ​មាន​តិចតួច ។

ជុំវិញ​ករណី​នេះ ប្រធាន​រដ្ឋបាល​សង្កាត់​ជលផល​ក្រុង​ប៉ោយ​ប៉ែ​ត លោក ម៉េ​ង មុន្នី​រ័ក្ស ប្រាប់​កោះសន្តិភាព​ថា ការ​នាំ​ត្រី​ក្នុងស្រុក (​ត្រី​ប្រហុក​)​ពី​កម្ពុជា​ទៅ​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ឆ្នាំ​នេះ​មានការ​ធ្លាក់​ចុះ ។ លោក​បន្ត​ថា ត្រី​តូច ត្រី​ធំ (​ត្រី​ក្នុងស្រុក​)​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​មុន​ៗ​ខុស​គ្នា​មេឃ និង​ដី ពោល គឺ​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ប្រហែល​70%​។

លោក​បន្ត​ថា ប្រហុក​ធ្វើ​ពី​ត្រី​កំភ្លាញ​ឆ្នាំ​នេះ មានការ​នាំ​ចេញ​ទៅ​ថៃ​តិច​ជាង​ឆ្នាំ​មុន​ៗ គឺ​1​ថ្ងៃ​មាន​ប្រហែល​3​ទៅ​4​តោន​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុន​ការ​នាំ​ចេញ​ប្រហុក​ត្រី​កំភ្លាញ​ទៅ​ថៃ 1​ថ្ងៃ​យ៉ាងតិច​5 ទៅ​6​តោន ។ ពេល​សួរ​ពី​មូលហេតុ​មន្ត្រី​ខាងលើ​ប្រាប់​ថា ដោយសារ​ឆ្នាំ​នេះ​ទឹកធំ​តែ​មួយ​ប្រាវ ស្រក​វិញ​លឿន​ពេក ។

មន្ត្រី​ខាងលើ​បន្ត​ថា ឆ្នាំ​នេះ​មិន​មាន​ត្រី​ចង្វា​សម្រាប់​នាំ​ចេញ​ទៅ​ថៃ​ដូច​ឆ្នាំ​មុន​ៗ​ទេ ហើយ​ចំពោះ​ត្រី​រ៉ស់​,​ត្រី​ផ្ទក់ និង​ត្រី​ផ្សេង​ៗ ក្រៅពី​ត្រី​ប្រហុក គឺ​មិន​មាន​នាំ​ចេញ​ទៅ​ថៃ​នោះ​ដែរ គឺ​លក់​ផ្គត់ផ្គង់​តាម​ផ្សារ​ក្នុងស្រុក ។ ចំពោះ​ត្រី​ឆ្លងកាត់​ពី​ព្រំដែន​ខាងកើត​បន្ត​ទៅ​ដល់​ថៃ​ក្នុង​1​ថ្ងៃ​ៗ មន្ត្រី​ដដែល​ប្រាប់​ថា មានកា​នាំ​ចេញ​ប្រហែល​10​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ