ឃាត់សួរនាំបុរសជាឪពុកមា បាន​បង្ក​​ឱ្យ​ក្មួយប្រុស​របួសស្នាមលើ​ខ្លួន​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឃាត់សួរនាំបុរសជាឪពុកមា បាន​បង្ក​​ឱ្យ​ក្មួយប្រុស​របួសស្នាមលើ​ខ្លួន​

2 ខែ មុន
  • Kratié

ខេត្ត​ក្រចេះ ៖ បន្ទាប់​ពី​មាន​​អាក់ខោនហ្វេសបុកមួយ​ឈ្មោះ Khlei Khleom Deily បាន​បង្ហោះ​​ករណី​ឪពុកមា​ប្រើ​ហិង្សា​លើ​កូន​ដោយសរសេរ​ថា «ប៉ូ​លិស​​មិន​ហ៊ាន​ចាប់​ជន​បង្ក​ហេតុ​ជូន​មក​ស្នងការ​នគ​បាល​ជ្រាប​ជា​ព័​ត៌មាន» ។ ជាក់ស្តែង…

ខេត្ត​ក្រចេះ ៖ បន្ទាប់​ពី​មាន​​អាក់ខោនហ្វេសបុកមួយ​ឈ្មោះ Khlei Khleom Deily បាន​បង្ហោះ​​ករណី​ឪពុកមា​ប្រើ​ហិង្សា​លើ​កូន​ដោយសរសេរ​ថា «ប៉ូ​លិស​​មិន​ហ៊ាន​ចាប់​ជន​បង្ក​ហេតុ​ជូន​មក​ស្នងការ​នគ​បាល​ជ្រាប​ជា​ព័​ត៌មាន» ។ ជាក់ស្តែង ​នៅ​​ព្រឹក​ថ្ងៃ​ទី​១៨ ​​វិ​ច្ជិ​កា នេះ ស្នងការ​នគ​បាល​ខេត្តក្រចេះ​​ក៏​បាន​ធ្វើការ​បំភ្លឺ​លើ​ករណី​ជន​បង្ក​ដែលត្រូវ​ជា​ឪពុក​មា ​និងធ្វើការ​​ឃាត់ខ្លួនតែម្តង រីឯ​ក្មេង​ប្រុស​រង​គ្រោះ​ដែល​ជា​ក្មួយ មាន​អាយុ​៣​ឆ្នាំ កំពុង​ត្រូវ​បាន​ព្យាបាល​ ។

សូមបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​១៧ ​កញ្ញា វេលា​ម៉ោង​១៨​និង​៣០​នាទីមាន​ករណី​ហិង្សា​ក្នុង​គ្រួសារ ​(​ឪពុកមា​វាយ​ក្មួយ​)​មួយ​កើតឡើង នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្ត ក្រចេះ​។ ជន​រង​គ្រោះ​ឈ្មោះ ខៃ ម៉េ​ង​ហ៊ា​ង អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ​យ៉​យ សុខ​ខៃ អាយុ​២៨​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​អុំ ចាន់​បូ​រី អាយុ​៣១​ឆ្នាំ ជា​កសិករ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ រិ​ន ហ៊ាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កសិករ ​។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ-ឃុំ កើត​ហេតុ​ជាមួយ​គ្នា ។

រឿងហេតុ​ គឺ​ឪពុក​ម្ដាយ​របស់​កុមា​រា​រងគ្រោះខាងលើ ​បាន​លែងលះ​គ្នា​តាំងពី​ឆ្នាំ​២០១៨ ហើយ​ក៏​បាន​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ខេត្ត​ផ្សេង​ៗ​គ្នា​អស់ ។ ចំណែក​ឈ្មោះ​រិ​ន ហ៊ា ត្រូវជា​ឪពុកមា ក៏​បាន​យក​កុមា​រា​(​ម៉េ​ង ហ៊ា​ង​)​មក​ចិញ្ចឹម​នៅ​ក្នុង​បន្ទុក​របស់​ខ្លួន​។

នៅ​ថ្ងៃ​កើតហេតុ​ កុមា​រា​រងគ្រោះ​បាន​​យំ​ដោយ​ពុំ​ដឹង​ពី​មូលហេតុ ហើយក្មេងប្រុសរូបនេះ បាន​ទៅ​នោម​ដាក់​ចាន​បាយ​ និង​ចាន​សម្ល ។ ឈ្មោះ​រិ​ន ហ៊ា ជាឪពុកមា លួងលោម​អត់​ស្ដាប់ ក៏​យក​ស្មា​សម្រាប់​ហាល​ខោ អាវ វាយ​ចំនួន​ពីរ​ស្មា​ខោអាវ បណ្ដាល​អោយ​មាន​ស្នាម​ជាំ​លើ​ខ្លួនប្រាណតែម្តងទៅ ​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចង្ក្រង់​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​នាំ​
ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​រដ្ឋបាល កសាង​សំណុំរឿង​តាម​នីតិវិធី​បែបនេះ ។