ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យបទបញ្ជា​​លោក​ស្នង​ការ​ក្លាយ​​ជាក្រដាស​អនាម័យ​ទេ​ដឹង?

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ ផែនការ​បង្ក្រាប​ទីតាំង​ល្បែង​តាម «​អន​ឡាញ​» របស់​លោកស្នងការ​ខេត្ត ដែល​បាន​បទបញ្ជា​ឲ្យ​លោកស្នងការ​រង​មួយ​រូប​សហការ​ជាមួយ​លោក​អធិការ​ក្រុងចាត់វិធានការ​បង្ក្រាប គឺ​មាន​រយៈពេល​ជាង​១​ខែ​ហើយ​។…

ខេត្តបាត់ដំបង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ ផែនការ​បង្ក្រាប​ទីតាំង​ល្បែង​តាម «​អន​ឡាញ​» របស់​លោកស្នងការ​ខេត្ត ដែល​បាន​បទបញ្ជា​ឲ្យ​លោកស្នងការ​រង​មួយ​រូប​សហការ​ជាមួយ​លោក​អធិការ​ក្រុងចាត់វិធានការ​បង្ក្រាប គឺ​មាន​រយៈពេល​ជាង​១​ខែ​ហើយ​។ បទបញ្ជា​នេះ ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​តាម​រយៈ ​«​ផេ​ក​»​ របស់​ស្នងការ​ខេត្ត​ឲ្យ​មហាជន​បាន​ជ្រាប​។ ប៉ុន្តែ​ផែនការ​នេះ ​ហាក់​ងាប់ស្ដូក​គ្មាន​កំរើក​ឡើយ ខណៈ​ទីតាំង​ល្បែង​នេះ​ជាង​២០​កន្លែង​ កំពុង​ដំណើរការ​យ៉ាង​រលូន ក្រោម​ក្រសែភ្នែក​មន្ត្រី​ជំនាញ និងលោកស្នងការ​ខេត្ត ដែល​ធ្វើ​ឲ្យ​មហាជន​ដាក់​ការ​សង្ស័យ​ថា ផែនការ​នេះ​ ទំនង​បាន​ក្លាយជា​ផែនស្ករ​យ៉ាង​ផ្អែម​ជាប់មាត់​បាត់​ទៅ​ហើយ​ ឬ​សង្ស័យក្លាយ​ជា​ក្រដាស​អនាម័យទេដឹង ?

លោក​ឧត្តម​សេនី​យ៍​ត្រី សាត គឹ​ម​សាន ស្នងការ​ខេត្ត បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដែល​មើលទៅ​ហាក់​ម៉ឺងម៉ាត់​បំផុត​ ឲ្យ​មន្ត្រី​ជំនាញ​ក្រោមឱវាទ ចុះ​បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែង​តាម​ «​អន​ឡាញ​» ខុសច្បាប់​នានា ដែល​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាងអនា​​ធិ​ប​តេ​យ្យ ស្ទើរ​ពាស​ពេញ​ក្នុង​ក្រុង​បាត់ដំបង​ ។ ផែនការ​ដ៏​ក្ដៅ​គគុក​របស់​លោកស្នងការ​ខេត្ត​នេះ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​តាម​រយៈ​ផេ​ក «​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​» តាំងពី​ថ្ងៃ​ទី​១៣ តុលា កន្លង​ទៅ​នេះ ដើម្បី​ជា​ការ​ជួន​ដំណឹង​ដល់​អ្នក​សារ​ព័​ត៌​មាន និងប្រជា​ពល​រដ្ឋ​បាន​ជ្រាប ក្រោយ​ពី​មានការ​រិះគន់​ខ្លាំង​ពី​មហាជន​។

យោង​លើ​ខ្លឹមសារ នៃ​បទបញ្ជា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ «​ផេ​ក​» របស់​ស្នងការ​ខេត្ត ដែល​គ្រប់គ្រង​ដោយ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​របស់​ស្នងការ លោក​ឧ្តម​សេនី​យ៏​ត្រី សាត គឹ​ម​សាន បាន​ចាត់តាំង លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ និង លោក ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបង ត្រូវ​ទ​ទូល​ភារកិច្ច​នេះ ចុះ​បង្ក្រាប​បន​ល្បែង​តាម​អន​ឡាញ​ខុសច្បាប់​ទាំងនោះ​។

ប៉ុន្តែ​រហូត​មក​ដល់​ត្រិ​ម​ថ្ងៃ​ទី​១៧ វិ​ច្ឆ​កា នេះ​មាន​រយៈពេល​ជាង​១​ខែ​ហើយ បញ្ជា​នេះ​ហាក់​កំពុង​ងាប់ស្ដូក​គ្មាន​កំរើក​អ្វី​បន្តិច​ឡើយ ខណៈ​ទីតាំង​ល្បែង​អន​ឡាញ​គ្មាន​ច្បាប់​ដែល​ប៉ាន់ប្រមាណ​ថា មាន​ជាង​២០​កន្លែង​កំពុង​បើក​ដំណើរការ​យ៉ាង​គ​គ្លើ​ន​។ រីឯ​លោកស្នងការ និង លោកស្នងការ​រង​ទ​ទូល​បន្ទុក បាន​ត្រិ​ម​តែ​ផ្ដល់​ចម្លើយ​តប​វិញ ក្នុង​ន័យ​ឲ្យ​រួច​ផុត​ពី​មាត់​ថា «​យើង​កំពុងធ្វើការ​ស្រាវជ្រាវ និង ត្រៀម​បង្ក្រាប​» តែ​ប៉ុណ្ណោះ​។

ព័ត៌មាន​បន្ថែម​មាន​ផ្សាយជូននៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ