ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំទេ! តួ​ស្រី​ក្នុង​​រឿង​ហ្លួង​ព្រះស្ដេច​កន ហេតុ​អី​ស្ងប់ស្ងាត់? បាត់​ទៅណា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង ​«​ហ្លួង​ព្រះស្ដេច​កន​» ហាក់ដូចជា​ស្ងប់ស្ងាត់​មិន​បាន​​ចូលរួម​សម្ដែង​ដូច​ជា​ពេល​មុន​ទេ ។ តើ​ហេតុ​អ្វី​បានជា​បែប​នេះ ? បន្ទាប់​ពី​ឆុំ វ​ត្តី…

រាជធានី​ភ្នំពេញ ៖ តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង ​«​ហ្លួង​ព្រះស្ដេច​កន​» ហាក់ដូចជា​ស្ងប់ស្ងាត់​មិន​បាន​​ចូលរួម​សម្ដែង​ដូច​ជា​ពេល​មុន​ទេ ។ តើ​ហេតុ​អ្វី​បានជា​បែប​នេះ ?

បន្ទាប់​ពី​ឆុំ វ​ត្តី បាន​ចូល​រោងការ​រួច​មក អ្នកគាំទ្រ ក៏​ដូច​ជា​ទស្សនិកជន​ទូទៅ កត់សម្គាល់​ឃើញ​ថា នាង​​មិន​ទាន់​បាន​វិល​មក​រក​ការងារ​សម្តែង​ជា​ថ្មី​ឡើង​វិញ​ឡើយ ។ គេ​ដឹង​ថា​នាង​ត្រូវ​ចំណាយ​ពេល​​ច្រើន​ជាមួយនឹង​គ្រួសារ ស្រប​ពេល​ដែល​នាង​ក៏​ទទួល​បានការ​ងារ​ថ្មី​ពី​គ្រួសារ​ខាង​ស្វាមី​ក្នុង​ការ​មើល​ការងារ​ខុស​ត្រូវ​ក្នុង​ផលិតកម្ម និង​ការងារ​ក្រុមហ៊ុន​សេវា​ដឹក​ជញ្ជូន ។ ទោះជា​យ៉ាងណា​ក្ដី ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់ ទោះជា​មានការ​ងារ​ផ្សេង​បែប​ណា នាង​គួរតែ​ឆ្លៀត​ចូលរួម​សម្ដែង។

ហេតុផល​តារា​សម្តែង​ឆុំ វ​ត្តី ទើបតែ​បាន​បង្ហាញ គឺ​នាង​កំពុង​ពពោះ​កូន​ដំបូង បន្ទាប់​ពី​នាង និង​កូនប្រុស​ម្ចាស់​ផលិតកម្ម​ចូល​រោងការ​ជិត​មួយ​ឆ្នាំ​មកនេះ ។ អ្នកគាំទ្រ​បាន​សម្តែង​ការ​អបអរសាទរ​តួឯក​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង ​«​ហ្វួ​ង​ព្រះស្តេច​កន​» រូប​នេះ ។

តាម​រយៈ​រូបថត​ដែល​ឆុំ វ​ត្តី បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថ្មី​ៗ​នេះ​បញ្ជាក់​ថា រូប​នាង​ចាប់ផ្តើម​ពពោះ​ជា​លើ​ដំបូង ។ ជាមួយ​រូបថត​ពិនិត្យ​មើល​ផ្ទៃពោះ​នោះ ឆុំ វ​ត្តី ក៏​បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា «​ថាម​ពល​ជីវិត​»​ដែល​នោះ​បញ្ជាក់​ថា តំណក់ឈាម​ក​លើក​ដំបូង​រវាង​នាង និង​ស្វា​មីនា​ពេល​នេះ គឺជា​ចំណងដៃ​ដ៏​ពិសេស​បំផុត​មួយ​សម្រាប់​ជីវិត​ជា​ប្តី​ប្រពន្ធ​របស់​ពួក​នាង ។

បន្ទាប់​ពី​ឆុំ វ​ត្តី បាន​បង្ហោះ​រូបថត​បង្ហាញ​ពី​ការ​ពពោះ​កូន​ដំបូង​របស់​នាង​រួច​មក មិ​ត្ក​ភក្តិ ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​ជា​ច្រើន​បាន​ផ្ញើ​សារ​សម្តែង​ការ​អបអរសាទរ​ចំពោះ​ដំណឹង​ដ៏​ល្អ​មួយ​នេះ ហើយ​គេ​រំពឹង​ថា នៅ​ពេល​ដែល​កូន​នេះ​ចាប់កំណើត​ឃើញ​ពន្លឺព្រះអាទិត្យ​ហើយ​នោះ ចំណង​ស្នេហ៍​របស់​នាង និង​ស្វាមី​កាន់តែ​ផ្អែមល្ហែម​ឡើង ។

តួឯក​ស្រី​រឿង «​ហ្លួង​ព្រះស្តេច​កន​» នាង​ឆុំ វ​ត្តី បាន​ដឹក​ដៃគូ​ស្នេហ៍​លោក​រិ​ទ្ធ ហួរ​រក្សា ចូល​រោងការ​កាលពី​ថ្ងៃ​ទី​៤​ខែ ឧសភា ឆ្នាំ​២០២០ ខណៈ​ពេល​មង្គលការ​របស់​នាង​បាន​រៀបចំ​តាម​ក្បួនខ្នាត​ប្រពៃណី​ខ្មែរ​ទាំងអស់ តែ​មិន​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ជប់លៀង​នៅ​ភោជនីយដ្ឋាន​ពេល​ល្ងាច​នោះ​ឡើយ ព្រោះ​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ ក្រោយ​ពី​រៀប​ការ​រួច​ហើយ ឆុំ វ​ត្តី បាន​ទទួល​ការ​ថ្នាក់ថ្នម និង​ស្រឡាញ់​យ៉ាង​ខ្លាំង​ពី​ស្វាមី និង​គ្រួសារ ព្រោះ​ជា រឿយ​ៗ​នាង​តែងតែ​បង្ហោះ​រូបថត​ដើរ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ជាមួយនឹង​ការ​ឱប​ថើប​ជាមួយ​ស្វាមី​យ៉ាង​ផ្អែមល្ហែម​មិន​ចាញ់​គូស្នេហ៍​អ្នកសិល្បៈ​ដទៃ​ទៀត​ឡើយ ។

ឆុំ វ​ត្តី ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​ស្រី​មួយ​រូប​ដែល​មានសំណាង​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​កូន​ម្ចាស់​ផលិតកម្ម​សម្បូរ​ទ្រព្យ ហើយ​រស់នៅ​ប្រកបដោយ​សុភមង្គល អម​ជាមួយនឹង​ភាព​ស៊ី​ហ៊ឺ​ហា មិន​ចាញ់​តារា​ផ្សេង​ទៀត​ដែល​បាន​រៀប​ការ និង​កំពុង​សោយសុខ​ជាមួយ​ស្វាមី​ដូច​គ្នា​នោះ​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្ដី​អ្នកគាំទ្រ​គេ​យល់​ថា ឆុំ វ​ត្តី អាច​នឹង​មិន​លះបង់​ចោលការ​ងារ​សិល្បៈ​ទាំង​ស្រុង​នោះ​ឡើយ ពោល​នាង​អាច​នឹង​វិល​មក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ ក្នុង​ពេល​ដែល​នាង​សម្រាលកូន​ដំបូង​រួច ។ ម្យ៉ាង​នាង​មិន​លំបាក​ស្វែងរក​ឱកាស​ពី​ការ​ចូលរួម​សម្ដែង​វិញ​ឡើយ ដោយសារ​ស្វាមី​របស់​នាង​ជា​ម្ចាស់​ផលិតកម្ម​ស្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ