ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចបាន​​សម្រេចល្អពេក តែជិះ​​​​ចូល​​​អន្ទាក់​​​ដោយ​ខ្លួនឯ​ង​​​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​​វេលា​ម៉ោង០​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ត្រង់​ចំណុច​បាញ់​ក្របី ស្ថិត​ក្នុងភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល…

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន កាលពី​​វេលា​ម៉ោង០​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​លើ​ដងផ្លូវ​មួយ​កន្លែង ត្រង់​ចំណុច​បាញ់​ក្របី ស្ថិត​ក្នុងភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោង​ប្ញស្សី ជាមួយនឹង​ម៉ូតូ​១​គ្រឿង​ ដែល​ពាក់​ព័ន្ធ​នឹ​ងំ​ពើ​ចោរកម្ម​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​រូប​នេះ ​ឈ្មោះ សុខ សាត ហៅ​ម៉ា​ប់ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​រ៉ា ឃុំ​មោង ស្រុក​មោង​ឬ​ស្សី​។ ជន​នេះ ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​មោង​ប្ញ​​ស្សី ឃាត់ខ្លួន​នៅ​តាម​ដងផ្លូវ ពេល​កំពុង​ចេញ​ល្បាត ដែល​សង្ស័យ​ថា ជន​នេះ​បាន​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង រួច​ជិះ​គេចខ្លួន តែ​ត្រូវ​ក្របួច​ជាប់​នៅ​ចំណុច​ខាងលើ​។

បើ​តាម​របាយ​ការ​ណ៍​អធិការ​ស្រុក​មោង​ប្ញ​ស្សី បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នេះ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ អាល់​ហ្វា ​ព​ណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខពោ​ធិ៍​​សាត់ 1D-3038 នៅ​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ វិ​ច្ឆ​កា នៅ​ភូមិ​អន្លង់​ត្រាច ឃុំ​របស់​មង្គល ស្រុក​មោងប្ញ​ស្សី របស់​ជន​រង​គ្រោះ​ឈ្មោះ ញេ​ន រ៉ឹ​ម ស្រី​អាយុ​២៧​ឆ្នាំ​។

ប៉ុន្តែ​ក្រោយ​ពី​លួច​បាន​ ជន​នេះ​បាន​ជិះ​គេចខ្លួន​មក​ផ្ទះ ស្ថិត​នៅ​ភូមិ ឃុំ​ខាងលើ ក៏​ប្រទះ​នឹង​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ជិះ​ល្បាត ហើយ​កាក់​សួរនាំ​ក៏​ប៉ះ​ចំ​ម៉ូតូ​លួច​គេ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។ លោក ឈឿ​ង គឹ​ម​សុង បាន​និយាយ​ថា ពេល​នេះ​ មន្ត្រី​ជំនាញ អធិការ​ស្រុក​មោង​ប្ញ​​ស្សី កំពុង​សួរនាំ​ជនសង្ស័យ​រូប​នេះ​នៅឡើយ​។

បើ​តាម​ចម្លើយ​បឋម គឺជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​នេះ​មែន​។ ពេល​នេះ​ មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕

អត្ថបទសរសេរ ដោយ