ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​មែន​! សមត្ថកិច្ច​ឆែកឆេរ​លំនៅ​​ដ្ឋា​ន​២​ដង ឃើញ​បទល្មើស​ទាំង​២​លើក

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​រឹបអូស​បាន​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​​នេះ ។…

ខេត្តមណ្ឌលគិរី ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​រឹបអូស​បាន​វត្ថុ​តាង​មួយ​ចំនួន កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​​នេះ ។

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​ផ្នែក​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ពាន​មាន​ជ័យ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោ​ភ័​ណ្ឌ ស្នងការ​រង​ទទួល​បន្ទុក​ផែន​ប្រឆាំង​គ្រឿងញៀន សម្របសម្រួល​ដោយ​លោក ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​រង​អម​សាលា​​ដំបូង​ខេត្តមណ្ឌលគិរី បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូ​ញ​ដូរ​គ្រឿងញៀន​ខុសច្បាប់ និង​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ រួច​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ស៊យ សុធា ហៅ​ធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ឆែកឆេរ និង​ដកហូត​វត្ថុ​តាង (​លើក​ទី​១) រួម​មាន ៖ ១-​សារធាតុ​សង្ស័យ​ថា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​ធំ​ល្មម​, ២-​ទូរស័ព្ទ​២​គ្រឿង​, ៣-​ឧបករណ៍​សម្រាប់​ជក់ និង​ថង់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​។ លុះ​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា វេលា​ម៉ោង​១០​ព្រឹក ក៏​បាន​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ខាងលើ ជា​លើក​ទី​២​ម្តងទៀត ជា​លទ្ធ​ផល​បាន​រក​ឃើញ និង​ដកហូត​វត្ថុ​តាង​រួម​មាន ៖ ១-​សារធាតុ​សង្ស័យ​ថា​សារធាតុ​ញៀន​មាន​សណ្ឋាន​​ជា​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០១​កញ្ចប់​តូច និង​២-​កាបូបដៃ​០១​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កំពុង​កសាង​សំណុំរឿង និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ