ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោង​កម្មករ​សំណង់​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​អគ្គិ​ស​ភ័យ​ឆាប់ឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ​សំណង់ យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០២០ នៅ​ក្បែរ​អូរ​អា​រេ​វ ស្ថិត​ក្នុង​សង្កាត់​០១…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​អគ្គិ​ស​ភ័យ​ឆាប់ឆេះ​រោង​ស្នាក់​នៅ​របស់​កម្មករ​សំណង់ យ៉ាង​សន្ធោសន្ធៅ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ល្ងាច​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០២០ នៅ​ក្បែរ​អូរ​អា​រេ​វ ស្ថិត​ក្នុង​សង្កាត់​០១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​ឡាន​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍​ទាន់​ពេលវេលា និង​ពុំ​បណ្តាល​ឲ្យ​មានការ​ឆេះ​រាលដាល ដល់​បុរី​ខាង​មុខ​នោះ​ទេ​។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​បាន​ប្រើ​ឡានទឹក អស់​ចំនួន​០៣​ឡាន ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ឆាប់ឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ដោយ​ក្នុង​រោង​ខាងលើ​មានការ​ត​ខ្សែភ្លើង​រញ៉េរញ៉ៃ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បណ្តាល​ឲ្យ​ទុ​ស្សេ​បែប​នេះ តែ​សំណាងល្អ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​។ ក្នុង​ហេតុការណ៍​អគ្គិភ័យ​នោះ​ផង​ដែរ​មិន​បង្ក​ឱ្យ​មាន​អ្នក​រង​របួស ឬ​បាត់បង់​ជីវិត​នោះ​ទេ គឺ​មានការ​ខូចខាត​ផ្ទះ និង​សម្ភារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ