ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើត​មាននៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​សត្វ​ភេ​ដើរតួ​ជា​កងទ័ព
នៅ​រុ​ស្ស៊ី​ទើបតែ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ជ័យជម្នះ​សង្គ្រាមលោក​លើក​ទី​២ ដោយ​មាន​ដើរ​ដង្ហែ​ក្បួនព្យុហយាត្រា​កងទ័ព​នៅ​ទីលាន​ក្រហម​ក្នុង​ក្រុង​មូ​ស្គូ ។ លើស

១-​សត្វ​ភេ​ដើរតួ​ជា​កងទ័ព
នៅ​រុ​ស្ស៊ី​ទើបតែ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ជ័យជម្នះ​សង្គ្រាមលោក​លើក​ទី​២ ដោយ​មាន​ដើរ​ដង្ហែ​ក្បួនព្យុហយាត្រា​កងទ័ព​នៅ​ទីលាន​ក្រហម​ក្នុង​ក្រុង​មូ​ស្គូ ។ លើស​ពី​នេះ អ្វី​ដែល​ចម្លែក​គឺ​មាន​សត្វ​ភេ​ចំនួន​២​ក្បាល​ពាក់មួក និង​កាន់​កាំភ្លើង​ជា​កងទ័ព​។

២-​នាឡិកា Patek Philippe ពី​បុរាណ
បុគ្គលិក​ក្រុមហ៊ុន​ដេញថ្លៃ «​សូ​ធើ​ប៊ី​» ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស បង្ហាញ​នាឡិកាដៃ​យីហោ​«Patek Philippe»​ផលិត​នៅ​ឆ្នាំ​១៩២៩  ដោយ​លក់​បាន​ក្នុង​តម្លៃ​ប្រហែល​២៦២.០០០​ដុល្លារ ។

៣-​បា​ឡែ​ន​ពូជ​កម្រ​ទើរ​នៅ​លើ​ឆ្នេរ
បា​ឡែ​ន​យក្ស​បាន​ហែល​ទៅ​ទើរ​លើ​ឆ្នេរ​ខ្សាច់​នៅ​ភាគ​ខាងត្បូង​ឈូង​សមុទ្រ «​ភី​ណាស់​»​របស់​ស៊ី​លី គឺជា​បា​ឡែ​ន​ពូជ​កម្រ​មួយ​ប្រភេទ​នៅ​លើ​ពិភពលោក ។

៤-​យន្តហោះ​គ្មាន​មនុស្ស​បើក
យន្តហោះ​គ្មាន​មនុស្ស​បើក​(Drone) ក្លាយជា​ឧបករណ៍​មួយ​ពេញ​និយម​នៅ​ក្នុង​ឧស្សាហកម្ម​ផ្នែក​ទាក់ទង​នៅ​ទូ​ទាំង​ពិភពលោក ព្រោះ​អាច​ថតរូប​ពី​ទី​ខ្ពស់ និង​ដឹក​ជញ្ជូន​វត្ថុ​ស្រាល​បាន ។

៥-​បាត់​៤​ឆ្នាំ​ទើប​រក​ឃើញ
លោក​ខេ​ល​លី ប៊ុ​ក​គ័​រ នៅ​រដ្ឋ​ផ្ល​រី​ដា លើក​បី​ឆ្កែ «​លី​ល​លី​» ក្រោយ​ពី​បាត់​ពី​ផ្ទះ​តាំងពី​ឆ្នាំ​២០១១ ដោយ​វង្វេង​នៅ​រដ្ឋ​អុ​ី​ល​លី​ណ​យ ។ ឆ្កែ​នោះ​ម្ចាស់​បង្កប់​ម៉ៃ​ក្រូ​ឈី​ប​នៅ​ក្នុង​ខ្លួន​វា ។

៦-​រថយន្ត​សង្កេតការណ៍
បុរស​បារាំង​ម្នាក់​អនុវត្ត​គំ​រូពី​របៀប​ប្រើ​រថយន្ត​អគ្គិសនី​ទំនើប «Iris Viseo» ដោយ​មាន​បន្ទប់​គ្រប់គ្រង​រថយន្ត​អាច​បញ្ចេញ​ឱ្យ​ឡើង​ទៅ​ទី​ខ្ពស់​ងាយស្រួល​ក្នុង​ការ​សង្កេតការណ៍​នៅ​ចំណតរថយន្ត ។
 
៧-​ដេញថ្លៃ​ពេជ្រ
បុគ្គលិក​ក្រុមហ៊ុន​ដេញថ្លៃ «​គ្រី​ស្ទី​» ប្រទេស​ស្វ៊ី​សបាន​បង្ហាញ​កងដៃ​ពេជ្រ​មាន​រូប​ជា​លលាដ៍ក្បាល ដោយ​រំពឹង​ថា នឹង​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់ រួម​ទាំង​ម្ជុលខ្ទាស់​ដែល​លម្អ​ដោយ​គ្រាប់ពេជ្រ ។

៨-​តាំងពិព័រណ៍​មនុស្ស​យន្ត​នៅ​ចិន
បុគ្គលិក​អនុវត្ត​គំរូ​បញ្ជា​មនុស្ស​យន្ត​ធុន​តូច​នៅ​ក្នុង​ពិព័រណ៍ «​ឆាយ​ណា ប៉េ​កាំ​ង អីុន​ធើ​ណេ​ស្យូ​ណ​ល​-​ថេ​ក អុ​ិ​ច​ស្បូ​» លើក​ទី​៨ ដោយ​ចាត់​ទុក​ថា​ជា​មហោស្រព​ពិព័រណ៍​ទំនិញ​ផ្នែក​បច្ចេកវិទ្យា​ដែល​រដ្ឋាភិបាល​ចិន​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ ៕