ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ចុះ​ពិនិត្យ​ផ្ទាល់ និងឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់២៩​គ្រឿង ក្នុង​ខេត្តកំពង់ចាម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ និង​ទប់ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ត្រួតពិនិត្យ និង​ទប់ស្កាត់​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ នៅ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង ក្រុមការងារ​ជញ្ជីង​ចល័ត និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ផង​ដែរ ដោយ​ក្រុមការងារ​បាន​ត្រួតពិនិត្យ​រថយន្ត​ដឹកស្រូវ ដំឡូង ចំណី​សត្វ ស្វាយ និង​ជ័រកៅស៊ូ ចំនួន​៣២​គ្រឿង ក្នុង​នោះ​រក​ឃើញ​រថយន្ត​ចំនួន ២៩​គ្រឿង ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់ ហើយ​រថយន្ត​ចំនួន ២៦​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ពី ៥% ទៅ ២០% និង​រថយន្ត​ចំនួន ៣​គ្រឿង ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើស​ពី ២០% ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​រថយន្ត ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ទាំង ២៩​គ្រឿង​នោះ រថយន្ត​២៦​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចន្លោះ​ពី ៥% ទៅ​២០% នឹង​ត្រូវ​រើ​ឥ​វ៉ា​ន់​ចេញ ហើយ​ផាកពិន័យ​ទៅ​តាម​ច្បាប់​កំណត់ ។ ដោយឡែក​ចំពោះ​រថយន្ត ៣​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​លើស​ពី​២០% នឹង​ត្រូវ​បង់​ពិន័យ និង​ឃាត់​រថយន្ត​ទុក​រយៈពេល​១​ឆ្នាំ ដោយ​អនុលោម​តាម​មាត្រា​៦០ នៃ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ។

គួរ​បញ្ជាក់​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​លេខ​០៤៩ ស​ជ​ណ​.​សក​.​គត​ល​ទ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ដោយ​ការ​រឹត​បន្តឹង​នេះ បាន​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ពន្យល់​ណែនាំ​ដល់​ម្ចាស់​រថយន្ត​អំពី​ច្បាប់ នៃ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ (​ច្បាប់​ស្ដី​ពី​ផ្លូវថ្នល់​) និង​សំណូមពរ​ទៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់ សហគ្រាស និង​ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន​ទាំងអស់ ចូលរួម​សហការ​អនុវត្ត​ច្បាប់​នេះ ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ចៀសវាង​មហន្តរាយ​ដល់​ផ្លូវជាតិ (​ឆាប់​ខូច​មុន​អាយុកាល​) និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ