ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឲ្យ​អតីត​ពិធីករ​ទូរទស្សន៍​លោក ភោ សុ​ផានិត នៅ​ក្រៅ​ឃុំ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បានអោយ​ដឹង​ថា នា​ព្រលប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក វ៉ា​ន់ សែន​វិសុទ្ធ បាន​សម្រេច​មិន​ឃុំខ្លួន អតីត​ពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​បានអោយ​ដឹង​ថា នា​ព្រលប់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក វ៉ា​ន់ សែន​វិសុទ្ធ បាន​សម្រេច​មិន​ឃុំខ្លួន អតីត​ពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ នោះ​ទេ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចេញ​សែក គ្មាន​សាច់ប្រាក់​អោយ​ម្ចាស់បំណុល ។

ប្រភព​ដដែល បានអោយ​ដឹង​ទៀត​ថា លោក​ចៅក្រម​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ដោយ​តម្រូវ​អោយ​អតីត​ពិធីករ​លោក ភោ សុ​ផានិត ដាក់​ប្រាក់​តម្កល់​ធានា​សំណង (​ទឹកប្រាក់​ចំនួន​ប៉ុន្មាន នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​) ។

សូម​ជម្រាប​ថា នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​អតីត​ពិធីករ​ទូ​រស​ទស្សន៍​ប៉ុស្តិ៍​លេខ​៣ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ចេញ​សែក​គ្មាន​ប្រាក់​ឲ្យ​ម្ចាស់បំណុល ។

លោក ភោ សុ​ផានិត អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ពាណិជ្ជករ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នា​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន ផ្លូវ ព្រះ​មុនី​វង្ស សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ បាន​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន លេខ ១៣០០” ឃ ១”​ដ . ច . ន ចុះ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក វ៉ា​ន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង រាជធានី​ភ្នំពេញ បញ្ជូន​មក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ