ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់ថា នាយ​ព្រែក​ពេល​នេះ​យ៉ាង​ណា​ហើយ? ក្រោយ​បែក​ពី​​គូ​ដណ្ដឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​នាយ​ព្រែក បែកបាក់​គូ​ដណ្តឹង​ច្រើន​ខែ​មក ទស្សនិកជន​ចង់​ដឹង​ថា ​តើ​នាយ​រកបាន​គូ​ថ្មី​ហើយ ឬ​នៅ ? ជា​ទូទៅ​ទស្សនិកជន​ឃើញ​នាយ​ព្រែក​បង្ហាញ​ពី​ការ​ពង្រឹង​មុខរបរ​មួយ​ចំនួន ដូច​ជា Live​លក់​គោ​ងៀត…

រាជធានី​ភ្នំពេញ ៖​បន្ទាប់​ពី​នាយ​ព្រែក បែកបាក់​គូ​ដណ្តឹង​ច្រើន​ខែ​មក ទស្សនិកជន​ចង់​ដឹង​ថា ​តើ​នាយ​រកបាន​គូ​ថ្មី​ហើយ ឬ​នៅ ?

ជា​ទូទៅ​ទស្សនិកជន​ឃើញ​នាយ​ព្រែក​បង្ហាញ​ពី​ការ​ពង្រឹង​មុខរបរ​មួយ​ចំនួន ដូច​ជា Live​លក់​គោ​ងៀត និង​បង្ហាញ​ឱកាស​មើល​គ្រង​ហាង​លក់ដូរ​ពេល​យប់​មួយ​ដែល​ទើប​ដំណើរការ​។

នាយ​ព្រែក មិន​ដែល​ឃើញ​លេង ឬ​បង្ហាញ​ទឹកមុខ​ស្រងូតស្រងាត់​អ្វី​ឡើយ ក្រោយ​ពេល​បាក់បែក​ពី​គូស្នេហ៍ ។ ស្នាមញញឹម​របស់​លោក​បែរជា​មាន​ច្រើន​ពេល​បំពេញការងារ និង​បង្ហោះ​រូប​នៅ​តាម​បណ្តាញ​សង្គម ។ នេះ​ប្រហែលជា​លោក​អាច​គិត​ថា​ផុត​ទុក្ខ​ផុត​ទោស​រឿង​យកចិត្ត​គូស្នេហ៍ ដែល​អាច​មក​នៅ​ខ្លួន​មួយ​វិញ​ស្រួល​ជាង ហើយ​ឱកាស​ការងារ បាន​ដើរទៅ​មុខ​យ៉ាង​រលូន​ទៅ​មុខ ។ បែប​នេះ​ហើយ​គេ​មិន​ដែល​ឃើញ​នាយ​ព្រែក​ស្រពោន​ចិត្ត ស្រពោន​ទឹកមុខ​អ្វី​ឡើយ ក្រៅ​តែ​ពី​ឃើញ​ទៅ​ណា​មក​ណា​នាំ​ម្តាយ​អ្នកស្រី​នួន សារី ហៅ​យាយ​យ៉​យ ទៅ​ជាមួយ ។

នាយ​ព្រែក ដែល​ទើបតែ​បើក​ភោជនីយដ្ឋាន​មួយ បាន​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​អត់​ទាន់​យកចិត្ត​ងាក​ទៅ​លើ​រឿងរ៉ាវ​ស្នេហា​អ្វី​ទៀត​ទេ ។ អារម្មណ៍​ពេល​នេះ​យើង​ផ្តោត​លើ​មុខរបរ​ក្នុង​ដៃ​ដូច​ជា ត្រូវ​មើលថែ​ទាំ​មុខរបរ​ហាង​យប់​ឡើង បង្កើន​ស្នាដៃ​សិល្បៈ​ការងារ​ឲ្យ​រឹង​មាំ ។

ម្យ៉ាងទៀត​ទុក​ពេល​ជួយ​Like​វី​ដេ​អូ​លក់ សាច់​គោ​ងៀត​ជាមួយ​ម្តាយ ហើយ​ចង់​បង្ហាញ​អារម្មណ៍​នៅ​ក្បែរ​គាត់ មើលថែ​គាត់​ឲ្យ​បាន​គាប់ប្រសើរ​កក់ក្តៅ​ជាង​នេះ ។

ជា​ពិសេស​មើល​មក​ខ្លួនឯង ក៏​នៅ​ក្មេង​សេចក្តី​ដែរ គួរ​កុំ​ប្រញាប់​គិត​រឿង​បញ្ហា​ស្នេហា​ច្រើន​ពេក ទាន់​ឱកាស​ការងារ​មាន យើង​ខិតខំ​បំពេញ​ឲ្យ​ល្អ រក​ចំណូល​ទុក​សិន »​។

ចំណែក​អ្នកស្រី​យ៉​យ លើក​ឡើង​ថា «​រឿង​កូនប្រសា​ទុក​ឲ្យ​កូន​ព្រែក គេ​ជា​អ្នក​សម្រេចចិត្ត​រក​ដោយ គេ​យើង​គ្រាន់តែ​ឲ្យ​យោបល់​ខ្លះ​ៗ ។ សម័យនេះ​រឿង​គូស្នេហ៍ ក្មេង​ៗ មាន​សិ​ទ្ឋិ​ជាង យើង​ចាស់ទុំ​គ្រាន់តែ​ជា​អ្នក​ពិនិត្យ​តាមដាន​ក្រោយ​ៗ ។ កូន​គ្នា​បែក​គូ​ម្តង​ទៅ​ហើយ ដូចនេះ​បើ​គេ​មិន​ទាន់​ស្រឡាញ់​ដក់ចិត្ត​លើ​អ្នក​ណា​ទៀត​ទុក​ពេល​រក​ស៊ី​សិន​ក៏​ល្អ ។ ក្នុង​នាម​ជា​ម្តាយ​ក៏​មិន​ចង់​ឃើញ​កូន​ពិបាកចិត្ត​នោះ​ទេ ចង់​ឃើញ​តែ​សេចក្តីសុខ​កូន​ខ្លួន​មាន​ដូច​គេ​ដូច​ឯង​គឺ​កក់ក្តៅ​រួច​ទៅ​ហើយ »​។

អ្នកស្រី​នួន សារី រំពឹង​ថា​ នាយ​ព្រែក នឹង​រកបាន​គូ​ថ្មី​ដែល​ជា​គូព្រេង​ពិតប្រាកដ ហើយ​ចេះ​មើលថែ​គ្នា​រហូត​យូរអង្វែង​តទៅ ។

ទាំង​យាយ​យ៉​យ និង​នាយ​ព្រែក កំពុង​តែ​មមាញឹក​កាន់តែ​ខ្លាំង​ឡើង​លើ​អាជីព​សិល្បៈ ។​ ជាក់​ស្ដែង​យាយ​យ៉​យ​វិញ មមាញឹក​ការងារ​សិល្បៈ​តាម​ទូរទស្សន៍​ស្ទើរតែ​គ្រប់​ប៉ុស្តិ៍ ។ ចំណែក​នាយ​ព្រែក​វិញ ក៏​មិន​ណ​យ​ចេញ​មុខ ចង់​គ្រប់​វេទិកា​ប្រគំ​តន្ត្រី និង​តួនាទី​ជា​ពិធីករ តាម​កម្ម​វិ​ធ ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ