ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរកម្ម​ហាក់​គ្មាន​សញ្ញា​ថមថយ​​ខណៈចោរចូល​ច្រមុះ​ទៅ​ហើយ ចាប់​អត់​បាន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អំពើ​ចោរកម្ម​ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ ហើយ​ថែម​ទាំង​បាន​កើតឡើង​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង រហូត​ពេល​ខ្លះ​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​និង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​មួយ​ថ្ងៃ​៣​លើក​ក៏​មាន​.. ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​បែរជា​សមត្ថកិច្ច​ស្ទើរ​គ្រប់​ជាន់ថ្នាក់​ឆ្លើយ​ថា មិន​បានដឹង​ពី​អំពើ​ចោរកម្ម​ដ៏​កក្រើក​នេះ​ទៅ​វិញ ? ជាក់ស្ដែង​គ្រាន់តែ​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា…

ខេត្តបាត់ដំបង​៖ អំពើ​ចោរកម្ម​ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ ហើយ​ថែម​ទាំង​បាន​កើតឡើង​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង រហូត​ពេល​ខ្លះ​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​និង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​មួយ​ថ្ងៃ​៣​លើក​ក៏​មាន​.. ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​។ ប៉ុន្តែ​បែរជា​សមត្ថកិច្ច​ស្ទើរ​គ្រប់​ជាន់ថ្នាក់​ឆ្លើយ​ថា មិន​បានដឹង​ពី​អំពើ​ចោរកម្ម​ដ៏​កក្រើក​នេះ​ទៅ​វិញ ?

ជាក់ស្ដែង​គ្រាន់តែ​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា អំពើ​ចោរកម្ម​បាន​កើតឡើង​ចំនួន​០៣​លើក​ជា​បន្តបន្ទាប់ គឺ​ចោរលួច​យក​ម៉ូតូ​ពេល​ថ្ងៃ​ចំនួន​០២​លើក និង ហែក​ទ្វារផ្ទះ​ចូល​លួច​ទ្រព្យ​សម្បត្តិ​នៅ​ពេល​យប់​០១​លើក នៅ​ក្នុង​ក្រុង​បាត់ដំបង តែ​មេដឹកនាំ​សមត្ថកិច្ច​ស្ទើរ​គ្រប់​ជាន់ថ្នាក់ បែរជា​បដិសេធ​ថា «​មិន​បានដឹង​រឿង​នេះ​»​។ បើ​យោង​តាម​ព័​ត៏​មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន ពី​អំពើ​ចោរកម្ម​ចំនួន​០៣​លើក ដែល​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា គឺ​លើក​ទី​១- មានការ​ផ្ដល់​ព័​ត៏​មាន​ថា ជន​ម្នាក់​បាន​ហែក​ទ្វារផ្ទះ​មួយ​កន្លែង​ចូល​លួច​ទ្រព្យសម្បត្តិ នៅ​វេលា​ម៉ោងជាង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​ក្នុង​បូ​រី​រោងចក្រ ស្ថិត​នៅ​ខាង​មុខ​អធិការ​នគរបាល​ក្រុង​បាត់ដំបង តែ​ម្ដង​។ សកម្មភាព​ចោរ​រាង​សង្គម​ម្នាក់​នោះ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត​ផង​។

ម្ចាស់ផ្ទះ​បាន​អះអាង​ថា លោក​ចោរ​បាន​ហែក​ចូល​តាម​ទ្វារ​ក្រោយ ដែល​ខ្លួន​ដេក​ភ្លេច​ចាក់សោរ​ខាងក្នុង​។ ជន​នោះ​បាន​រើ​កកាយ​លួច​យក​កុំព្យូទ័រ​យូរ​ដៃ​០១​គ្រឿង និង ទូរស័ព្ទ​០២​គ្រៀង រួច​ចាកចេញ​ដោយ​សុវត្ថិភាព​។ ព័​ត៏​មាន​នេះ បែប​ទំនង​មិន​ទាន់​ជ្រាប​ដល់​សមត្ថកិច្ច​ផង ស្រាប់តែ​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល ប្រភព​បាន​រាយ​ការ​ណ៏​ថា កម្មករ​សំណង់​ម្នាក់ ត្រូវ​ចោរ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព ពេល​គាត់​កំពុង​ធ្វើ​សំណង់​មួយ​កន្លែង នៅ​ម្ដុំ​ប៉ុ​ស្ដ៏​រដ្ឋបាល និង សាលាសង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៩ តែ​គេ​មិន​បាន​ប្រាប់​ស្លាក​លេខ​ច្បាស់លាស់​ទេ​។

គេ​មិនដឹង​ថា តើ​មន្ត្រី​នគរបាល​ប៉ុ​ស្ដ៏ ឬ មន្ត្រី​អធិការ​ក្រុង ឬ មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្ត បាន​ជ្រាប​អំពី​ដំណឹង​ដ៏​អ​កុស​ល្យ​នេះ​ហើយ​ឬ​នៅ​នោះ​ទេ ? ស្រាប់តែ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​នេះ​ទៀត កោះសន្តិភាព បាន​ទ​ទូល​ដំណឹង​ដ៏​អាក្រក់​នេះ​ជា​លើក​ទី​៣ ថា មាន​កម្មករ​សំណង់​ម្នាក់​ទៀត ត្រូវ​ចោរ​លួ​យក​ម៉ូតូ​បាត់ ពេល​កំពុង​ធ្វើ​សំណង់ផ្ទះ​ល្វែង​នៅ​ម្ដុំ​អគារ​លក់​បន្លែ ក្នុង​តំបន់​ផ្សារ​ទំនើប​«​ភូ ពុ​យ​» ដែល​ស្ថិត​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

កម្មករ​សំណង់​ម្នាក់​នេះ​ឈ្មោះ អឿ​ន សា​រ៉ើ​ន ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​។ បើ​តាម​កម្មករ​សំណង់​រូប​នេះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា​ថា ម៉ូតូ​របស់​គាត់​ដែល​ត្រូវ​ចោរលួច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ បាត់ដំបង 1AF-8195​។ លោក​សា​រ៉ើ​ន បាន​ប្រាប់​ថា ម៉ូតូ​នោះ​លោក​ទុក​ខាងក្រោម នៃ​អគារ​សំណង​ជាមួយនឹង​ម៉ូតូ​០២​គ្រឿង​ទៀត​របស់​កម្មករ​ដូច​គ្នា ហើយ​នាំ​គ្នា​ឡើង​ធ្វើការ​ជាន់​ខាងលើ​។ លុះ​ពេល​លោក​ចុះ​មក​យក​អីវ៉ាន់​នៅ​ខាងក្រោម ស្រាប់តែ​បាត់​ម៉ូតូ​របស់​លោក ទើប​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង​។

កម្មករ​រូប​នេះ​បាន​បញ្ជាក់​ដែរ​ថា ម៉ូតូ​នោះ​លោក​បាន​ទិញ​បង់​រំលស់ នៅ​៤​ខែ​ទៀត​ទើប​រួចខ្លួន តែ​ពេល​នេះ​ត្រូវ​ចោរលួច​បាត់​ទៅ​ហើយ​។ ក្រោយ​បាត់​ភ្លាម លោក​បាន​ទៅ​ដាក់​បណ្ដឹង​នៅ​ប៉ុ​ស្ដី​រដ្ឋបាល​អូរ​ចា តែ​ក្រោយ​ទ​ទូល​បណ្ដឹង​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ មិន​ទាន់​ឃើញ​មន្ត្រី​ណា​ម្នាក់​ចុះ​ទៅ​ពិនិត្យ​ទីតាំង​កើតហេតុ​ទេ​។ ប៉ុន្តែ​មន្ត្រី​ប៉ុ​ស្ដ៏​បាន​ប្រាប់​នៅ​ពេល​ទ​ទូល​បណ្ដឹង​ថា «​បាត់​ចំ​ថ្ងៃអាទិត្យ​សមត្ថកិច្ច​សម្រាក គ្មាន​មន្ត្រី​ធ្វើការ​ទេ​»​។

ជុំវិញ​អំពើ​ចោរកម្ម​ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់​ចាប់តាំងពី​វេលា​រំលង​អា​ធ្រា​ត្រ រហូត​ដល់​ថ្ងៃ​ជិត​លិច យ៉ាង​កក្រើក​ក្រុង​ខាងលើ​នេះ ហាក់​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ បើ​ទោះជា​មន្ត្រី​ប៉ុ​ស្ដ៏​រដ្ឋបាល បាន​ទ​ទូល​បណ្ដឹង​ជន​រង​គ្រោះ​ក្ដី​។ នៅ​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១៥ វិច្ឆិកា អធិការ​ក្រុង​បាត់ដំបង លោក ឆាង វណ្ណ​ឆៃ បាន​ទូរស័ព្ទ​មក​សួរនាំ កោះសន្តិភាព អំពី​សកម្មភាព​បទល្មើស​ខាងលើ​នេះ ដោយ​លោក​ប្រាប់​ថា លោក​មិន​បានដឹង​រឿង​នេះ​។ បើ​ទោះជា​មាន​អំពើ​ចោរកម្ម​កើតឡើង​នៅ​ខាង​មុខ​អធិការ​ក្រុង​របស់​លោក​ក្ដី ព្រោះ​គ្មាន​អ្នក​រាយ​ការ​ណ៏​។

ដោយឡែក ស្នងការ​រង​ផែន​ព្រហ្មទណ្ឌ​វិញ លោក​លឹ​ម ពុ​ទ្ធី​ឡា ក៏​មិន​ខុស​ពី​លោក​អធិការ​ក្រុង​ដែរ ដោយ​លោក​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា នេះ​ដែរ​ថា «​ខ្ញុំ​មិន​បានដឹង​រឿង​នេះ​ទេ ព្រោះ​គេ​មិន​រាយ​ការ​ណ៏​។ ម្យ៉ាង​ខ្ញុំ​ជាប់រវល់​បេសកកម្ម​មក​ភ្នំពេញ​»​។ ប៉ុន្តែ​លោក​ឧត្តម​សេនី​យ៏​ត្រី សាត គឹ​ម​សាន ស្នងការ​ខេត្ត បាន​បញ្ជាក់​តាម​ទូរស័ព្ទ បន្ទាប់​ពី​ការ​បំភ្លឺ​របស់​លោកស្នងការ​រង​យ៉ាង​ដូច្នេះ​ថា «​ព័​ត៏​មាន​ហ្នឹង​.. ខ្ញុំ​បាន​បញ្ជូន​ឲ្យ​ក្រុម​ប្រតិកម្ម​រហ័ស​ចាត់ការ ជាមួយ​អធិការ​ក្រុង និង ការិយាល័យ​ជំនាញ​។

ហើយ​ខ្ញុំ​បាន​ឲ្យ​លោកស្នងការ​រង​ដែល​ទ​ទូល​ព័​ត៏​មាន​ហ្នឹង ចាត់ចែង​ហើយ​»​។ ប៉ុន្តែ​នៅ​ពេល​ផ្ដល់​ចម្លើយ​ថា ខ្ញុំ​បាន​សួរ​ទៅ​លោក លឹ​ម ពុ​ទ្ធី​ឡា អំពី​រឿង​នេះ តែ​លោក​បាន​ប្រាប់​ថា លោក​មិន​បានដឹង​ទេ តើ​រឿង​នេះ​យ៉ាងម៉េច​ដែរ ? លោក​សាត គឹ​ម​សាន បាន​ប្រាប់​ថា «​ចាំ​មើល​ខ្ញុំ ឆែក​ឡើង​វិញ​មើល បើ​មាន​ករណី​ចឹ​ង​.! »

សូម​បញ្ជាក់​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​១១ វិច្ឆិកា ក៏​មាន​ករណី​លួច​ម៉ូតូ​ម៉ាក​ស្កុ​ពី​ព​ណ៏​ស មួយ​គ្រឿង​ផង​ដែរ នៅ​ម្ដុំ​ខាងលិច​ផ្សារណាត់ ក្រុង​បាត់ដំបង​។ កាមេរ៉ា​សុវត្ថិភាព បាន​ថត​ជាប់​សកម្មភាព​លោក​ចោរ​ម្នាក់​ដើរ​យ៉ាង​ស្លុយ​ទៅ​លួច​យក​ម៉ូតូ​នោះ​នៅ​ខាង​មុខ​ផ្ទះ ខណៈ​ជន​រង​គ្រោះ​កំពុង​នៅ​ខាងក្នុង​ផ្ទះ​។ ជន​នោះ​ពាក់មួក​ក​ន្តិ​ប ពាក់​ម៉ាស់​មុខ បាន​ដើរ​តម្រង់​ម៉ូតូ រួច​ឡើង​ជិះ​ចេញ​យ៉ាង​ស្រូល រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​នូវ​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ​។

ពាក់ព័ន្ធ​នឹង​សកម្មភាព​ចោរ​យ៉ាង​គ​គ្លើ​ន​ខាងលើ​នេះ គេ​សង្កេត​ឃើញ​ចំណាត់ការ​របស់​សម្ថ​កិច្ច ហាក់​កំពុង​វិលវល់​បាត់​ម្ចាស់​ការ ក្នុង​ការ​ស៊ើបអង្កេត ឬ ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​។ មិនតែប៉ុណ្ណោះ​ថ្នាក់ដឹកនាំ​ខ្លះ​ហាក់​ឆ្លើយ​ដោះ​បន្ទុក​រៀង​ៗ​ខ្លួន ខណៈ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ក្រោយ​ពី​ពួក​ចោរ​កាន់តែ​បង្ហាញ​សកម្មភាព​យ៉ាង​គ​គ្លើ​ន​ស្ទើរ​រាល់ថ្ងៃ​។បច្ចុប្បន្ ន​អំពើ​ចោរកម្ម​ដែល​បាន​កើតឡើង​លេចធ្លោ​ជាងគេ ដោយ​គ្មាន​សញ្ញា​ថមថយ​នោះ គេ​សង្កេត​ឃើញ​មាន​ដូច​ជា «​ចោរលួច ចោរឆក់ និង ក្រុម​ចោរ​គាស់​លំនៅ​ឋាន​» ។

ប៉ុន្តែ​បន្ថែម​លើ​នេះ​អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច​នោះ​គឺ « ក្រុម​ប្រព្រឹត្ត​គ្រឿងញៀន និង ក្រុម​ក្មេង​ទំនើង​» ដែល​កំពុង​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ស្ទើរ​គ្រប់​ទីកន្លែង មិន​ថា នៅ​ទីប្រជុំជន ឬ ទី​ជនបទ​ឡើយ បើ​ទោះជា​សមត្ថកិច្ច​ជំនាញ ធ្លាប់​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្ដី​៕

អត្ថបទសរសេរ ដោយ