ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នៅ​លើសាកលលោក​រួម​គ្នា​ដោះ​ស្រាយ​​បញ្ហា​បរិស្ថាន​ដែល​កំពុង​ប្រឈម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​ជាតិ អន្តរជាតិ​ជាង​១៨០​ស្ថាប័ន លើ​ពិភពលោក បាន​រួម​គ្នា​ក្នុង​ការ​អនុវត្ត​សេដ្ឋកិច្ច​វិល​ជុំ ដើម្បី​ស្រាយ​បញ្ហា​បរិស្ថាន​សាកល ដែល​កំពុង​ប្រឈម​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ ។ អ្វី​ដែល​ស្ថាប័ន​នោះ​ចង់បាន…

រាជធានី​ភ្នំពេញ ៖ ស្ថាប័ន​ជាតិ អន្តរជាតិ​ជាង​១៨០​ស្ថាប័ន លើ​ពិភពលោក បាន​រួម​គ្នា​ក្នុង​ការ​អនុវត្ត​សេដ្ឋកិច្ច​វិល​ជុំ ដើម្បី​ស្រាយ​បញ្ហា​បរិស្ថាន​សាកល ដែល​កំពុង​ប្រឈម​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​នេះ ។ អ្វី​ដែល​ស្ថាប័ន​នោះ​ចង់បាន គឺ​ការ​ប្រើប្រាស់​នូវ​កាក​សំណល់​ប្លា​ស្ទីក ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​បាន ដើម្បី​កាត់​បន្ថយ​នូវ​ការ​ផលិត​និង​ប្រើប្រាស់​កាន់តែ​ច្រើន ។

នៅ​ដើម​ស​ប្ដា​ហ៍​នេះ វិស័យ​ឯក​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ និង​លើ​ពិភពលោក​ទាំងមូល​បាន​ជួបជុំ​តាម​រយៈ​វី​ដេ​អូ​អន​ឡាញ​ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​លើ​បរិស្ថាន ដូច​ជា​គ្រោះ​រាំង​ស្ងួត ភាព​ក្រីក្រ ធូលី​បំពុល​ខ្យល់ PM 2.5 និង​កាក​សំណល់​ផ្សេង​ទៀត ។ នៅ​ក្នុង​សន្​និសីទ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​ប្រចាំ​អាស៊ី​អាគ្នេយ៍ ​កាលពីដើម​​ស​ប្ដា​ហ៍​នេះ បាន ប្រកាស​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​សេដ្ឋកិច្ច វិល​ជុំនា​ឆ្នាំ​កន្លង​មក ។

សម្រាប់​ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​និង​ដៃគូ​បាន​ដាក់​ចេញ​នូវ​ដំណោះស្រាយ ៤​ចំណុច ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ជា​បន្ទាន់ រួម​មាន ៖ ១-ដោះស្រាយ​គ្រោះ​រាំង​ស្ងួត ដោយ​ប្រើ​ប្រព័ន្ធ​ទឹក​វិល​ជុំ​, ២-កាត់​បន្ថយ​ធូលី​បំពុល​ខ្យល់ PM 2.5 ដោយ​អនុវត្ត​កសិកម្ម​ដែល​គ្មាន​ការ​ដុត​១០០% ព្រមទាំង​ការ​ផ្ដល់​លទ្ធភាព​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​កសិកម្ម​ដល់​កសិករ ដើម្បី​បង្កើត​ចំណូល​ប្រកបដោយ​និរន្តរភាព​, ៣-ស្នើ​ឲ្យ​ដាក់​បញ្ចូល​ការ​គ្រប់គ្រង​សំណល់​ផ្លា​ស្ទិ​ក​ទៅ​ក្នុង​របៀបវារៈ​ជាតិ​, និង ៤-ស្វែងរក​ការ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​ដល់​សំណង់​បៃតង​និង​បរិស្ថាន​មេត្រី ។

លោក Roongrote Rangsiyopash ប្រធាន​និង​អគ្គនាយក​បាន​ថ្លែង​ថា សន្និសីទ​នេះ ធ្វើ​ឡើង​ក្នុង​បំណង​បំផុសគំនិត ​ដើម្បី​ដោះស្រាយ​ភាព​ប្រឈម​ចំពោះ​ជាតិ និង​ប្រជាជន ដែល​កំពុង​កើត​មាន ដូច​ជា របៀប​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​បញ្ហា​អាកាសធាតុ ធូលី​បំពុល​ខ្យល់ PM 2.5 គ្រោះ​រាំង​ស្ងួត ទឹកជំនន់ កង្វះ​ធនធានធម្មជាតិ ការ​កើនឡើង​នូវ​សំណល់​ផ្លា​ស្ទិ​ក​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ ។

​សូម​បញ្ជាក់​ថា តាម​បណ្ដា​ប្រទេស​មួយ​ចំនួន បាន​អនុវត្តន៍​នូវ​ការ​ប្រើប្រាស់​ប្លា​ស្ទីក​ដែល​មាន​កំណត់ ខណៈ​ប្រទេស​មួយ​ចំនួន​ប្រើប្រាស់​ប្លា​ស្ទីក​រាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ។ សម្រាប់​កម្ពុជា​វិញ ក៏​មានការ​ក​អំពាវនាវ​ឱ្យ​មានការ​ប្រើប្រាស់​ប្រាកដ​ដោយ​ទំនួល​ខុស​ត្រូវ និង​ជំរុញ​ឱ្យ​ប្រើប្រាស់​ប្លា​ស្ទីក​ប្រកបដោយ​ទំនួល​ខុស​ត្រូវ និង​ចេះ​កែ​ច្នៃ​នូវ​របស់​ដែល​ប្រើប្រាស់​បាន​ច្រើន​ដង ៕

អត្ថបទសរសេរ ដោយ