ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កសិកររីក​រាយ​សប្បាយ​ចិត្ត​ព្រោះ​ស្រូវ​វស្សា​ផ្តល់ទិន្នផល​ខ្ពស់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មាន​ភ្លៀង​ធ្លាក់គ្រប់គ្រាន់​តាំងពី​ដើមរដូវ ធ្វើ​ឲ្យ​ស្រូវ​វស្សា​របស់បងប្អូន​ប្រជា​កសិករ​ឆ្នាំ​នេះ​ទទួល​បាន​ផល​ល្អនៅ​គ្រប់​ទីកន្លែង ។ នេះ​បើ​តាម​ការ​អះអាង​របស់មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ។ ទោះជា​យ៉ាងនេះ​ក្តី…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មាន​ភ្លៀង​ធ្លាក់គ្រប់គ្រាន់​តាំងពី​ដើមរដូវ ធ្វើ​ឲ្យ​ស្រូវ​វស្សា​របស់បងប្អូន​ប្រជា​កសិករ​ឆ្នាំ​នេះ​ទទួល​បាន​ផល​ល្អនៅ​គ្រប់​ទីកន្លែង ។ នេះ​បើ​តាម​ការ​អះអាង​របស់មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ។ ទោះជា​យ៉ាងនេះ​ក្តី ដោយ​សារ​ទឹកជំនន់​ក៏​បាន​បណ្ដាល​ឱ្យ​ស្រូវប្រាំង​របស់​បងប្អូន​ជិត​២​ពាន់​ហិ​កតា​រង​ការ​ខូចខាត​ដែរ ។

លោក កែវ រិ​ទ្ធី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យ​ដឹង​ថា ដោយ​ទឹកភ្លៀង​ដែល​ទទួល​បាន​ពី​ដើមរដូវ​ជា​មធ្យម​ប្រមាណ​ជាង​១៣០០​មី​លី្ល​ម៉ែត្រ​ច្រើន​ជាង​ឆ្នាំ​ចាស់ ធ្វើ​ឱ្យ​បងប្អូន​ប្រជា​កសិករ​បង្កបង្កើន​ផល​បាន​ច្រើន​និង​ទទួល​បាន​ទិន្នផល​ខ្ពស់ ។

គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រជា​កសិករ​ប្រមូល​ផល​ស្រូវ​វស្សា​បាន​ជាង​១​ម៉ឺន​៧​ពាន់​ហិ​កតា ទិន្នផល​ជា​មធ្យម​ជាង​៣​តោន​កន្លះ​ក្នុង​១​ហិ​កតា គិត​ជា​បរិមាណ​សរុប​ទូ​ទាំង​ខេត្ត ប្រមូល​ផល​ស្រូវ​បាន​ជាង​៦៣​ពាន់​តោន ។ ដោយឡែក ស្រូវ​ខ្លះ​ទៀត​មិន​ទាន់​ទុំ និង​ខ្លះ​កំពុង​ទុំ​បន្ត​នៅឡើយ ដែល​ការងារ​ប្រមូល​ផល​ស្រូវ​វស្សា អាច​ចប់​សព្វគ្រប់​នៅ​ដំណាច់​ខែធ្នូ​។

លោក​អនុប្រធាន​មន្ទីរ បាន​បញ្ជាក់​ថា សម្រាប់ស្រូវប្រាំង​វិញ​បាន​រង​ការ​ខូចខាត​ជិត​២​ពាន់​ហិ​កតា​ដែរ ដោយសារ​ជំនន់​ទឹកទន្លេ ។ ស្រុក​ដែល ខូចខាត​ស្រូវប្រាំង​មាន ស្រុក​បរិបូណ៌ ស្រុក​ជល​គិរីស្រុក​កំពង់លែង ស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀ​រ និង​ក្រុង​កំពង់ឆ្នាំង ។

ដោយឡែក នៅ​ភូមិ​គល់​គប់ ឃុំ​ស្រែ​ថ្មី ស្រុករលាប្អៀរ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ប្រជា​កសិករ​កំពុង​តែ​រីករាយ​ប្រមូល​ផល​ស្រូវ​របស់​ខ្លួន ។ ពួក​គាត់​អះអាង​ថា ស្រូវ​ឆ្នាំ​នេះ​បាន​ផល​ល្អ​ណាស់ ព្រោះ​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់ ឆ្នាំ​នេះ​បាន​ផល​ល្អ​ជាង ព្រោះ​កាលពី​ឆ្នាំ​ចាស់​បាន​អស់​ទឹកភ្លៀង តាំងពី​ពេល​ស្រូវ​ចាប់ផ្តើម​ដាក់​គ្រាប់ ៕

អត្ថបទសរសេរ ដោយ