ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខមាត់កូនស្រីឌី សូ​នី​តា ស្រស់ស្អាតខ្លាំងដូចកូនកាត់បរទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ​ប្រិ​យ​មិត្ត​អ្នកគាំទ្រនិង​មហាជនបានដឹង​រួច​មក​ហើយ​ថា នា​ពេល​កន្លង​មកនេះ តារា​សម្ដែង ឌី សូ​នីតា និង​លោក ច​ន អេ​ឡិច ហ្សូ​រ៉ា…

រាជធានី​ភ្នំពេញ​៖ ​ប្រិ​យ​មិត្ត​អ្នកគាំទ្រនិង​មហាជនបានដឹង​រួច​មក​ហើយ​ថា នា​ពេល​កន្លង​មកនេះ តារា​សម្ដែង ឌី សូ​នីតា និង​លោក ច​ន អេ​ឡិច ហ្សូ​រ៉ា តែងតែ​បង្ហាញ​ពី​ទំនាក់ទំនងស្និតរមួតក្នុងនាមជា​ដៃគូរួមការ​ងារ​ជាមួយ​គ្នា​នៅ​ក្នុង​សិល្បៈ ព្រមទាំងមានកាយវិការសាមសមឥតខ្ចោះក្នុងវីដេអូខ្លីៗដែលអ្នកទាំងពីរសម្តែង ។

តែនរណានឹកស្មានដល់នោះថា អេ​ឡិច ហ្សូ​រ៉ា ពី​ដៃគូ​សម្តែងក្លាយជា​ឪពុក​កូនស្រី​របស់ ឌី សូ​នី​តា ហើយអ្វីដែលកាន់តែចាប់ចិត្តមហាជននោះ គឺកូនដំបូងរបស់អ្នកទាំងពីរមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ព្រោះមានពណ៌សំបុរស ច្រមុះស្រូច ប្រៀបដូចជាកូនកាត់អឺរ៉ុបអុីចឹង ។

សូមរម្លឹកថា កាលពី​ថ្ងៃ​ទី ២០ ខែ តុលា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ តារា​សម្តែង​ស្រី ឌី សូ​នី​តា បានបង្ហាញសាធារណជនឲ្យបានដឹងថានាងពរផ្ទៃ និងបានសម្រាលបានកូនដំបូងរបស់នាងយ៉ាងស្រសស្អាតផងដែរ ។

ព្រមជាមួយគ្នានោះអ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍បំផុត គឺនាងបានអះអាងថា នោះគឺជាតំណក់ឈាមរួមគ្នាជាមួយដៃគូសម្តែង លោក អាឡិច ហ្សូរ៉ា តែម្តង ខណៈដែលពួកគេកន្លងមកមិនធ្លាប់បានប្រកាសថាបានសាងស្នេហាពិតក្រៅឆាកនោះឡើយ ។ យ៉ាងណាមិញ ស្រីស្រស់ ឌី សូនីតា ក៏បានថ្លែងសារសុំទោសទៅកាន់អ្នកគាំទ្ររឿងមានផ្ទៃពោះនិងសម្រាលកូនដោយមិនបានរៀបការត្រឹមត្រូវ ដោយសារតែនាងធ្លាប់ឡើងថា​ នាងមានហេតុផលថានាងមានរឿងរ៉ាវផ្ទាល់ខ្លួនដែលទស្សនិកជនមិនអាចដឹង ។

ក៏ប៉ុនតែអ្វីដែលមហាជនចាប់អារម្មណ៍បំផុតនោះ គឺអ្នកទាំងពីរគឺសាកសមជាដៃគូសម្តែងឥតខ្ចោះ ចំណែកដៃគូស្នេហាក្រៅឆាកវិញ គឺរឹតតែស្វីតៗ ជាពិសេសគឺមុខមាត់កូនរបស់អ្នកទាំងពីរគឺពិតជាខ្យូតដូចជាកូនកាត់បរទេសអុីចឹង ព្រោះតែលោក ដែលជាឪពុកក៏មានទម្រង់មុខបរទេសផងដែរ ។

យ៉ាងណាមិញ កន្លងមកបើទោះបីជាកន្លងមកមិនមានការរៀបអាពាហ៍ពិពាហ៍ក៏ពិត មែនតែលោក អេ​ឡិច​ហ្សូ​រ៉ា តែងតែបាន​បង្ហាញ​ចេតនា​​បញ្ជាក់​ថា លោក​គឺជា​ឪពុក​របស់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ជាមួយនឹង​ការ​លើក​ឡើង​នា​ពេល​កន្លង​មកនេះ​ថា «​សូម​អរគុណ​នូវ​ពាក្យ​ជូនពរ និង ពិតជា​សូម​អធ្យាស្រ័យ​ដល់​ពុក​ម៉ែ​បងប្អូន​ផង ហើយ​ក៏​សូម​អរគុណ​ទុកជា​មុន​នូវ​ការ​យោគយល់​ដល់​យើងខ្ញុំ យើងខ្ញុំ​ពិតជា​ស្រឡាញ់​បងប្អូន​ណាស់​នូវ​អ្វី​គ្រប់យ៉ាង​ដែល​បាន​លើកទឹកចិត្ត​ដល់​យើងខ្ញុំ​» ។

ទោះជា​យ៉ាងណា​ក៏ មហាជន នៅ​តែ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​ទាំង​២ ហេតុ​អ្វី​មិន​សម្រេចចិត្ត​រៀប​ការ​ជាមួយ​គ្នា បែរជា​មានកូន​មុន​រៀប​ការ​ទៅ​វិញ ប៉ុន្តែ​នៅ​ត្រង់​ចំណុច​នេះ តារា​ស្រី​រូប​នេះ​ក៏​បាន​ធ្លាប់​រៀបរាប់​ថា មូលហេតុ​ពីព្រោះ​តែ​នាង មាន​ជំងឺ​ដំណរ​ពូជ​មួយ ដែល​ពិបាក​នឹង​មានកូន ទើប​នាង​សម្រេចចិត្ត​បង្ហាញ​នៅ​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ តែ​ទោះបីជា​មាន​ហេតុផល​បែប​នេះ ឌី សូ​នី​តា និង​លោក ច​ន អេ​ឡិច ហ្សូ​រ៉ា នៅ​តែ ទទួលយក​រាល់​ពាក្យ​ខំ​មិន ជូនពរ និង រិះគន់​ពី​មហាជន​ជា​និច្ច ។

ក្រោយពីអ្នកទាំងពីរលួចបង្កាត់ភ្លើងស្នេហ៍ក្រៅឆាករហូតទទួលបានចំណងដៃកូនស្រីសែនស្រស់ស្អាតរួចមក គេសង្កេតឃើញថាអ្នកទាំងពីរទទួលបានពរច្រើនពីប្រិយមិត្តអ្នកគាំទ្រ ច្រើនជាងការរិះគន់។ ក្នុងនោះប្រិយមិត្តអ្នកគាំទ្រតារាទាំងពីរតែងតែជូនពរឲ្យតារាក្នុងដួងចិត្តរបស់ពួកគេស្រលាញ់គ្នារហូតចាស់កោងខ្នងរៀងៗខ្លួន ។

យ៉ាងណាមិញ តោះក្រឡេកមកមើលមុខកាត់កូនស្រីដំបូងរបស់អ្នកទាំងពីរថាស្រស់ស្អាតនិងគួរឲ្យខ្នាញ់យ៉ាងណាខ្លះ​៕

កែសម្រួលដោយ