ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានកណ្តាប់ដៃយ៉ាងណាធៀបនឹងលុយប្រទេសដែលពលរដ្ឋខ្មែរនិយមចាយញឹកញាប់ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ ប្រទេសមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនេះ សូមមកតាមដានហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ ប្រទេសមួយចំនួនដែលពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ ថាតើមានអត្រាយ៉ាងណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះឱ្យដឹងថា ១ ដុល្លារអាមេរិក ស្មើនឹង ៤០៥៣ រៀល, ១ អឺរ៉ូ ទិញចូល ៤៨០៧ រៀល លក់ចេញ ៤៨៥៥ រៀល ខណៈដែល ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៦៨ រៀល និងលក់ចេញ ២៩៩៧ រៀល ។

ទន្ទឹមនេះដែរ ហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១ យន់ចិន ទិញចូល ៦១៦ រៀល លក់ចេញ ៦២២ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៨៧៩ រៀល លក់ចេញ ៣៩១៨ រៀល និង ១០០ វុនកូរ៉េ ទិញចូល ៣៦៦ រៀល លក់ចេញ ៣៧០ រៀល ។

ជាមួយគ្នានេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ ថ្ងៃនេះដែរ គឺ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ៣០១៤ រៀល លក់ចេញ ៣០៤៤ រៀល ខណៈ ១ បាតថៃ ទិញចូល ១៣៤ រៀល លក់ចេញ ១៣៦ រៀល នៅពេលដែល ១០០០ ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ