ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កក្រើក​សិល្បៈ​! អតីត​តារា​សម្តែង​១​រូប​បង្ហោះ​រូប​ភរិយា​មានកូន​ភ្លោះ​ម្តង​៣

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​មហាជន និង​មិត្ត​សិល្បៈ​ពេល​នេះ លោក​ជុំ ស៊ី​ថា អតីត​ប្រុស​ស្អាត​ធ្លាប់​លេចធ្លោ បាន​ធ្វើ​រឿង​មួយ​ដោយសារ​ខ្លួន និង​ភរិយា​ត្រៀម​បាន​កាដូ​កូនភ្លោះ​ដល់​ទៅ​៣​នាក់​។ នេះ​ជា​អ្នកសិល្បៈ​ដំបូង​គេ​ដែល​ទទួល​បានកូន​ភ្លោះ​ដល់​ទៅ​៣​នាក់…

រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​មហាជន និង​មិត្ត​សិល្បៈ​ពេល​នេះ លោក​ជុំ ស៊ី​ថា អតីត​ប្រុស​ស្អាត​ធ្លាប់​លេចធ្លោ បាន​ធ្វើ​រឿង​មួយ​ដោយសារ​ខ្លួន និង​ភរិយា​ត្រៀម​បាន​កាដូ​កូនភ្លោះ​ដល់​ទៅ​៣​នាក់​។ នេះ​ជា​អ្នកសិល្បៈ​ដំបូង​គេ​ដែល​ទទួល​បានកូន​ភ្លោះ​ដល់​ទៅ​៣​នាក់ ក្នុង​ផ្ទៃ​ម្តាយ ហើយ​តម្រូវ​ឱ្យ​មើលថែ​ទាំ​សុខភាព​ទាំង​ម្តាយ និង​កូន ឱ្យ​បាន​មុតមាំ​ជាទី​បំផុត​។

ពិតជា​ភ្ញាក់ផ្អើល ដោយសារ​នៅ​លើ​បណ្តាញ​សង្គម​របស់​អតីត​តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ ជុំ ស៊ី​ថា ស្រាប់តែ​បង្ហោះ​រូបថត​កំពុង​មាន​ក្តី​សុខ​នោះ ព្រោះ​តារា​រូប​នេះ​សាង​ភាព​ចាប់អារម្មណ៍​ដែល​ភរិយា​ខ្លួន​ពពោះ​ម្តង​កូន​៣​នាក់​។ នេះ​ជា​ភាព​នឹក​ស្មាន​មិន​ដល់​មួយ និង​កក្រើក​ពេញ​សង្គម​សិល្បៈ ហើយ​មាន​អ្នកខ្លះ​និយាយ​ថា ជុំ ស៊ី​ថា និង​ភរិយា នឹង​បាន​កាដូ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​ជា​ផែនការ​តាំងពី​ដើម​មក​មិន​ខាន​។

ដោយឡែក​ថ្មី​ៗ​នេះ អតីត​តារា​សម្តែង​ប្រុស​រូប​នេះ បាន​បង្ហោះ​រូបថត​យ៉ាង​ផ្អែមល្ហែម​ជាមួយនឹង​ភិ​រិ​យា ដែល​កំពុង​ពរ​ពោះ​។ តែ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នោះ គឺ​លោក​បាន​សរសេរ​រៀប​រាប់​បញ្ជាក់​បែប​នេះ​ថា ភរិយា​របស់​លោក​កំពុង​ពរ​ពោះ​កូនភ្លោះ​ចំនួន​៣​នាក់ ហើយ​ពេល​នេះ​បាន​៨​ខែ​ហើយ ត្រៀម​នឹង​សម្រាល​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ផង​ដែរ​។

ជា​រួម​នេះ គឺជា​ដំណឹង​ដែល​គួរ​ឲ្យ​ចូលរួម​អបអរ ហើយ​ក៏​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ផង​ដែរ ព្រោះ​ជាក់ស្តែង​កន្លង​មក កម្រ​មាន​អ្នក​ពរ​ពោះ​កូនភ្លោះ​ម្តង​៣​រូប​បែប​នេះ​ខ្លាំង​ណាស់​។ ហើយ​ចំណុច​មួយទៀត ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​កត់សម្គាល់​នោះ គឺ​ត្បិត​តែ​ភិ​រិ​យារ​បស់​អតីត​រូប​នេះ ពរ​ពោះ​កូនភ្លោះ​៣​នាក់​បាន​រយៈពេល​៨​ខែ​ក៏​ពិតមែន តែ​មើលទៅ​ផ្ទៃពោះ​ក៏​មិនធំ​ខ្លាំង​ដែរ ចំណែក​រូប​សម្រស់​វិញ​ក៏​នៅ​តែ​ស្រស់​ស្អាត​ដដែល​។

យោង​តាម​ការ​បង្ហោះ​នោះ​កូន​ក្នុង​ផ្ទៃ គឺ​ប្រុស​២ ស្រី​១ ដោយ​កូន​ទាំង​៣​រឹង​មាំ​ល្អ​។ យ៉ាងណា ឃើញ​​ថា តារា​សិល្បៈ​គ្រប់​គ្នា​ដែល​ស្គាល់​តារា​សម្តែង​រូប​នេះ​បាន​ចូលរួម​អបអរ ហើយ​បាន​ផ្ញើ​សា​ជូនពរ​ឱ្យ​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​រឹង​មាំ​ល្អ និង​សុខភាព​ល្អ​ហើយ សម្រាលកូន​ប្រកបដោយ​ជោគ​ជ័យ។

គួរ​បញ្ជាក់​ថា លោក​ជុំ ស៊ី​ថា បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ងាក​មក​បង្កើត​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ដែល​កំពុង​ជោគជ័យ​។ លោក​ជា​អតីត​ប្រុស​ស្អាត​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​​ស៊ី​ធី​អិន​ផង​ដែរ​។ ជុំ ស៊ី​ថា ធ្លាប់​សម្តែង​បទ​ចម្រៀង​ភាគច្រើន​ឱ្យ​ផលិតកម្ម​ហង្ស​មាស និង​ថត​ស្បត​មួយ​ចំនួន​។ ក្រៅពី​នេះ ក៏​ធ្លាប់​ដើរ​ម៉ូ​ដ​ប្រចាំ​កម្មវិធី «​រាត្រី​កម្សាន្ត​» កាលពី​ច្រើន​ឆ្នាំ​មុន​។ ក្រោយមក​បាន​បាត់​មុខ​មួយ​រយៈ​ធំ ក៏​លេចឮ​ថា បាន​ភរិយា ហើយ​បង្កើត​មុខរបរ​ពុះ​ដី​ឡូ​តិ៍លក់​រហូត​មក​ដល់​ពេល​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ