ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​កំណើន​នាំ​ចេញ៧.៣% កំណើន​វិនិយោគ ២៣.៤% ក្រោយ​កិច្ចព្រមព្រៀង RCEP ចូល​ជា​ធរមាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រំពឹង​ពី​កំណើន​នាំ​ចេញ​រហូត​ដល់​៧,៣​ភាគរយ និង​កំណើន​វិនិយោគ​២៣,៤​ភាគរយ ក្រោយ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់​ថា RCEP បាន​ចូល​ជា​ធរមាន បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​បាន​ចាប់ផ្ដើម​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៥ ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រំពឹង​ពី​កំណើន​នាំ​ចេញ​រហូត​ដល់​៧,៣​ភាគរយ និង​កំណើន​វិនិយោគ​២៣,៤​ភាគរយ ក្រោយ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់​ថា RCEP បាន​ចូល​ជា​ធរមាន បន្ទាប់​ពី​កិច្ចព្រមព្រៀង​នេះ​បាន​ចាប់ផ្ដើម​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៥ ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក ទាំង​១៥ ។

ប្រមុខ​ដឹកនាំ​កិច្ចព្រមព្រៀង​នេះ បាន​កត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋមន្ត្រី និង​អ្នក​ចរចា​អ​សិប​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល ៨​ឆ្នាំ កន្លង​មកនេះ និង​សម្រេច​បាន​នូវ​អាណត្តិ ដែល​បាន​ផ្តល់​ឱ្យ​កាលពី​កិច្ចប្រជុំ​កំពូល​អា​សិប លើក​ទី​៣ ឆ្នាំ​២០១៩ កន្លង​ទៅ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា​ថា ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​អ​សិប នា​ពេល​នេះ ជា​សមិទ្ធិ​ផល​ដ៏​មាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា និង​តំបន់ ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​គាំពារ និង​លើកកម្ពស់​សកលភាវូបនីយកម្ម និង​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី​ពហុភាគី ដោយ​ផ្អែក​លើ​ច្បាប់ ដែល​ជា​បុ​រេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន ស្រប​តាម​គោល​ការ ណ៍​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី និង​យុត្តិធម៌​។ កិច្ចព្រមព្រៀង​នេះ ក៏​នឹង​ក្លាយជា​កម្លាំង​ច​លករ​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ដល់​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ប្រកប ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ អា​សិប ក៏​ដើរតួ​នាទី​ជា​កាតាលីករ​មួយ​ផង​ដែរ ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​សុខមាលភាព និង​ជីវភាព​របស់​ប្រជាជន​នៅ​ក្នុង​តំបន់ ព្រមទាំង​ជួយ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​តំបន់​ឡើង​វិញ បន្ទាប់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​បញ្ចប់​។

សេចក្ដី​ប្រកាស​ដដែល ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អា​សិប​នា​ពេល​នេះ បង្កើត​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ដែល​គ្របដណ្តប់​លើ​៖ (១) ប្រជាជន​ប្រមាណ ២.២ ពាន់​លាន​នាក់ ឬ ៣០% នៃ​ចំនួន​ប្រជាជន​ពិភពលោក (២) ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦.២ ទ្រី​លាន ដុល្លារ​អា​មេ​រិ​ក ឬ ៣០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង (៣) ទំហំ​ពាណិជ្ជកម្ម​ចំនួន​ប្រមាណ ២៨% នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងមូល (​ផ្អែក​លើ​ទិន្នន័យ​ឆ្នាំ​២០១៩)​។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​ចរចា និង​ការ​សិក្សា​របស់​វិទ្យាស្ថាន ERIA បាន​បង្ហាញ​ថា ក្រោយ​ពី​កិច្ច​ព្រម ព្រៀង​អា​សិប​នេះ​ចូល​ជា​ធរមាន គិត​ជា​កំណើន​ប្រចាំឆ្នាំ ការ​នាំ​ចេញ​របស់​ម្ពុ​ជា​នឹង​កើនឡើង​ចំនួន ៧.៣% វិនិយោគ​ចំនួន ២៣.៤%, និង​ផលិតផល​ក្នុងស្រុក​សរុប (​ផសស​) កើន​ចំនួន​ប្រមាណ ២% លើ ផសស ដែល​មាន​បច្ចុប្បន្ន ។

បើ​តាម​ប្រមុខ​ដឹកនាំ​អ​សិប​បាន​លើកទឹកចិត្ត​ឱ្យ​ប្រទេស​ជា​សមាជិក​ព​ន្លឿ​ន​ការ​បញ្ចប់​នីតិវិធី​ក្នុងស្រុក​ក្នុង​ការ​ផ្តល់​សច្ចាប័ន ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​នេះ​អាច​ចូល​ជា​ធរមាន​ក្នុង​ពេល​ដ៏​ខ្លី​ខាង មុខ សំដៅ​អនុញ្ញាត​ឱ្យ​ប្រទេស​ជា​សមាជិក​ទាំងអស់ អាច​ប្រើប្រាស់ និង​ទាញ​យក​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​អ​សិប​នេះ​។ ប្រមុខ​ដឹកនាំ​អា​សិប​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា កិច្ចព្រមព្រៀង​អា​សិប​នៅ​តែ​បើកចំហ​ទទួល​ស្វា​គ មន៍​ភាគី​ឥណ្ឌា​ជា​និច្ច នា​ពេល​អនាគត​ខាង​មុខ ។

បើ​តាម​លោក សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា មុន​នឹង​កម្ពុជា​បង្កើត​នូវ​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី​ឬ​ពហុភាគី កម្ពុជា​បាន​គិតគូ ល្អិតល្អន់​ណាស់ មុន​នឹង​ចូលរួម បើ​មិន​ចំណេញ​នោះ​ប្រាកដ​មិន​ចូលរួម​នោះ​ទេ ។ ការ​បង្កើត​កិច្ចព្រមព្រៀង​នីមួយ​ៗ​សុទ្ធតែ​ជា​ការ​មើលឃើញ​យ៉ាង​ច្បាស់​ពី​ផល​ចំនេញ​នៅ​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ