ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC ប្រកាស​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៥ ​មាន​ទឹកប្រាក់​ជាង​២០​លាន​ដុល្លារ​អា​មេ​រិ​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានឱ្យ​ដឹង​ថា ​គម្រោង​វិនិយោគ​ចំនួន​៥ ត្រូវ​បាន​អនុម័ត​ចុះបញ្ជី​វិនិយោគ​ជា​ផ្លូវការ ដោយ​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជាង​២២​លាន​ដុល្លារ​អា​មេ​រិ​ក ។…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បានឱ្យ​ដឹង​ថា ​គម្រោង​វិនិយោគ​ចំនួន​៥ ត្រូវ​បាន​អនុម័ត​ចុះបញ្ជី​វិនិយោគ​ជា​ផ្លូវការ ដោយ​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​ជាង​២២​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​ទាំង​៥ ដោយ​ក្នុង​នោះ ៖
១- គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង កាបូប និង​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​អង្គ​រោង ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ២,១​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៩១​កន្លែង​។
២-​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រោមដៃ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត មាន​ទុន​វិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៧៩​កន្លែង​។

៣-​គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​វាល​ធំ (​ទី​៦) ឃុំ ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៥,១​លាន​ដុល្លារ​អា​មេ​រិ​ក និង អាច បង្កើត​ការងារ​បាន​ចំនួន ១.២១៦​កន្លែង​។

៤-​គម្រោង​បង្កើត​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើង គ្រឿង​បង្គុំ​អំ​ពូ​ល​ភ្លើង ខ្សែភ្លើង និង​ផលិតផល​ពី​ប្លា​ស្ទីក​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥០៤​កន្លែង​។

៥- គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប​ជ័រ និង​ទុយោ​ជ័រ​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​២១ ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៧,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៧៩​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ