ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មហា​ឆ្នាំ​ទាំង​៧​លាភធំ៧ថ្ងៃង៉ូវហេងល្អ​លុយ​ហូរផ្ទួនទាំង៧ទិស

2 ខែ មុន

ហេង​ហេង លាភ​ធំ លុយ​ធំ សំណាង​ធំ សម្បត្តិ​សេដ្ឋី​ច្បាស់​ជា​កើត​មាន​ដល់​លោក​អ្នក​ប្រុស​ស្រី​ជា​ម្ចាស់​ឆ្នាំ​ទាំង​៧​នៅ​រង្វង់​៧​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ​ហើយ តាម​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ រកា ឆ្លូវ…

ហេង​ហេង លាភ​ធំ លុយ​ធំ សំណាង​ធំ សម្បត្តិ​សេដ្ឋី​ច្បាស់​ជា​កើត​មាន​ដល់​លោក​អ្នក​ប្រុស​ស្រី​ជា​ម្ចាស់​ឆ្នាំ​ទាំង​៧​នៅ​រង្វង់​៧​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ​ហើយ តាម​ហោរាសាស្ត្រ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​ទស្សន៍​ទាយ​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ រកា ឆ្លូវ មមែ ជូត កុរ មមី ថោះ លេខ​លាភ​ធំ​៧៧៧៧៧៧៧ នៅ​រង្វង់​៧​ថ្ងៃនេះ​បើ​លោក​អ្នក​តម​ខឹង​ក្រោធ​ដោយ​គ្មាន​ហេតុផល​បាន នោះ​លោក​អ្នក​នឹង​មាន​លាភ​ធំ ជួប​មហា​សំណាង មាសប្រាក់​ហូរ​ចូល​ជុំ​ទិស ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច​ដូច​បំណង ប្រញាប់​បញ្ជូន​សារ​បួងសួង​លេខ​នាំ​ហេង​២៧៩​ឥឡូវនេះ​អ្វី​ៗ​ក្លាយជា​ល្អ ហេង​ហេង លាភ​តូច​ធំ​ចូល​មក​ជុំ​ជិត មានសំណាង មាន​លុយ មាស​ពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានៈ បុណ្យស័ក្តិ សុភមង្គល​ស្រោចស្រព​ជីវិត​លោក​អ្នក​ក្នុង​សិរី​សួស្តី​មហាប្រសើរ ។

ឆ្នាំរកា រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​រង្វង់​៧​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ធ្វើ​កិច្ច​អ្វី​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និ​ច្ច​​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេ​ហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។

ឆ្នាំឆ្លូវ លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​កំណត់​ថា អ្នក​កើត​ឆ្នាំ​នេះ​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​រង្វង់​៧​ថ្ងៃនេះ និង​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើរ ។

ឆ្នាំមមែ នាំ​មង្គល​លើករាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​លាភ​ក្រហម នៅ​រង្វង់​៧​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ​បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំ​ខា​ន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំជូត ពណ៌​នាំ​លាភ ទឹកក្រូច នៅ​ក្នុង​រង្វង់​៧​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិ​យា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

ឆ្នាំកុរ រាសី​ឡើង​ខ្ពស់ត្រដែត​ប្រកប​កិច្ចការ​អ្វី​តែង​ហុច​ផល​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ នៅ​រង្វង់​៧​ថ្ងៃនេះ​ជា​វេលា​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​អ្វីមួយ​ទោះជា​ការងារ​ឯកជន​ឬ​ការងារ​ក្រុមហ៊ុន​តែង​ហុច​ផល​មក​វិញ​ជាទី​កក់ក្តៅ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នក​ចង់​បើកហាង​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់​លាភ​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ នៅ​ក្នុង​រង្វង់​៧​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំថោះ ង៉ូ​វ​ហេង​ល្អ​ណាស់ នៅ​រង្វង់​៧​ថ្ងៃនេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត​។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។ សាន សា​រិ​ន