ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងគោក​បាន​ទទួល​អាវ​រងាជា​អំណោយ​របស់​សម្តេច​​ទាំងពីរ​

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចែក​អាវ​រងា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

ខេត្ត​តាកែវ​ ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចែក​អាវ​រងា ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៅ​បញ្ជាការដ្ឋាន​វិស្វកម្ម​កងទ័ពជើងគោក ស្ថិត​ក្នុង​ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​កោតសរសើរ ថ្លែងអំណរគុណ ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ចំពោះ​ការ​ចូលរួម​គ្រប់​រូបភាព​ក្នុង​ការ​ជួយ ការពារ​ទឹកដី សុខ​សន្តិភាព ស្ថិរភាព ជូន​ប្រទេស​ជាតិ និង​ប្រជាជន ក៏​ដូច​ជា​ចូលរួម​ក្នុង​សកម្មភាព​នានា​ដូច​ជា​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ អតីត​យុទ្ធ​ជន ហើយ​ថ្មី​ៗ​នេះ​បាន​ចុះ​ជួយ​ជា​ប្រចាំ​ដល់​សកម្មភាព​គ្រោះ​មហន្តរាយ​នានា​ដូច​ជា​ទឹកជំនន់ និង​ជា​ពិសេស​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុង​អង្គភាព​ក៏​ដូច​ជា​ភូមិសាស្ត្រ​ឈរជើង​របស់​ខ្លួន​។

ក្នុង​ឱកាស​នោះដែរ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា កិច្ចការ​ចម្បង​បំផុត​ដែល​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ប្រកាន់​យក​គឺ​ជំហរ​ស្មោះត្រង់​ដាច់ខាត ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​សន្តិភាព​ពី​ការ​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​នានា ព្រោះថា​សង្គ្រាមរ៉ាំ​​រ៉ៃ ដែល​កម្ពុជា​ធ្លាប់​បាន​ហែល​ឆ្លង គឺជា​បទ​ពិសោធន៍ និង​មេរៀន​ដ៏​មហា​ជូរ​ចត់ ព្រមទាំង​បាន​លេប​ត្របាក់​យក សុខ​សន្តិភាព ចេញពី​ប្រទេស​និង​ប្រជាពលរដ្ឋ​របស់​យើង ហើយ​ជំនួស​មក​វិញ​នូវ​មហា​វិនាសកម្ម និង​មហា​សោកនាដកម្ម​ដ៏​មហិមា ដូច្នេះ​ហើយ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មាន​នាទី​ជួយ​ការពារ ទប់ស្កាត់​ជា​ដាច់ខាត​ពី​ការ​វិល​ត្រលប់​មក​វិញ​នូវ​សង្គ្រាម​ដ៏​អាក្រក់​នេះ​។

ជាមួយ​គ្នា​នេះ​ដែរ សូម​បន្ត​គោល​គំនិត និង​គោល​ជំហរ​ជឿ​ទុកចិត្ត​លើ​ការ​ដឹកនាំ និង​ការ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ជ្រោមជ្រែង​គ្រប់​ជ្រុងជ្រោយ​ដល់​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ទាំងអស់​គ្នា​។ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហើយ​លោក​ក៏​ជា​ប្រធាន​គណៈ​ក​ម្មា​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ទប់​ស្តា​ត់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ជាង​១០​ខែ​កន្លង​មក ពី​ការ​រីកសាយ​ភាយ​ពេ​ស​ពេញ​ផ្ទៃ​ប្រទេស ដោយ​យើង​បាន​អនុវត្ត​នូវ​វិធានការ​សុខាភិបាល​តឹងរ៉ឹង ហើយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

មក​ទល់​ពេល​នេះ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វី​ដ​-១៩ នៅ​តែ​ជាស​ត្រូវ និង​ជា​មហន្តរាយ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ប្រជាជន​ទូ​ទាំង​ប្រទេស​និង​ពិភពលោក ហើយ​ទាមទារ​ចាំបាច់​ឱ្យ​ពលរដ្ឋ​គ្រប់​រូប កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ត្រី​គ្រប់​ជាន់ថ្នាក់ គ្រប់​ស្ថាប័ន​នានា ចូលរួម​យកចិត្តទុកដាក់​ខ្ពស់​គ្រប់ពេលវេលា​ក្នុង​ការ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​នានា​ដូច​ជា​៖ ពិគ្រោះ​ជា​បន្ទាន់​បើ​មាន​អាកា​រៈ​មិន​ប្រក្រតី​, ការ​ពាក់​ម៉ាស់​, រក្សា​គម្លាត​សុវត្ថិភាព​, រក្សា​អនាម័យ​ខ្ពស់​, ច​ត្តា​ទ្បី​ស័ក​ជាដើម​។ ហើយ​ចៀសវាង​នូវ​ការ​ធ្វេសប្រហែស ព្រងើយកន្តើយ និង​ចន្លោះ​ប្រហោង​នានា ដែល​ជា​លទ្ធផល​អាច​បណ្តាល​ឱ្យ​មានការ​ចម្លង​ពី​បុគ្គល​ទៅ​បុគ្គល​, ក្រុម​, ពួក​, និង​អង្គភាព ឬ​សហគមន៍​ទាំងមូល​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ