ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរចង់​ចូលច្រមុះ​ទៅហើយ ចាប់​មិន​បាន​សោះ !

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អំពើ​ចោរកម្ម​ ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ ហើយ​ថែម​ទាំង​បាន​កើត​ឡើង​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង រហូត​ពេល​ខ្លះ​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ និង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​មួយ​ថ្ងៃ​៣​លើក​ក៏​មាន​…​ ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ ។…

ខេត្តបាត់ដំបង ៖ អំពើ​ចោរកម្ម​ ហាក់​គ្មាន​សញ្ញា​ថមថយ​ឡើយ ហើយ​ថែម​ទាំង​បាន​កើត​ឡើង​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ​ទៀត​ផង រហូត​ពេល​ខ្លះ​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ និង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​មួយ​ថ្ងៃ​៣​លើក​ក៏​មាន​…​ ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន​ ។ ប៉ុន្តែ​បែរជា​សមត្ថកិច្ច​ស្ទើរ​គ្រប់​ជាន់ថ្នាក់​ឆ្លើយ​ថា មិន​បានដឹង​ពី​អំពើ​ចោរកម្ម​ដ៏​កក្រើក​នេះ​ទៅ​វិញ ?

ជាក់ស្ដែង​ គ្រាន់តែ​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា អំពើ​ចោរកម្ម​បាន​កើតឡើង​ចំនួន​០៣​លើក​ជា​បន្ត​បន្ទាប់ គឺ​ចោរលួច​យក​ម៉ូតូ​ពេល​ថ្ងៃ​ចំនួន​០២​លើក និងហែក​ទ្វារផ្ទះ​ចូល​លួច​ទ្រព្យ​សម្បត្តិ​​នៅ​ពេល​យប់​០១​លើក នៅ​ក្នុង​ក្រុង​បាត់ដំបង តែ​មេដឹកនាំ​សមត្ថកិច្ច​ស្ទើរ​គ្រប់​ជាន់ថ្នាក់ បែរជា​បដិសេធ​ថា «​មិន​បានដឹង​រឿង​នេះ​»​។

បើ​យោង​តាម​ព័​ត៏​មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន ពី​អំពើ​ចោរកម្ម​ចំនួន​០៣​លើក ដែល​កើតឡើង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា គឺ​លើក​ទី​១- មានការ​ផ្ដល់​ព័​ត៏​មាន​ថា ជន​ម្នាក់​បាន​ហែក​ទ្វារផ្ទះ​មួយ​កន្លែង​ចូល​លួច​ទ្រព្យសម្បត្តិ នៅ​វេលា​ម៉ោងជាង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ វិច្ឆិកា នៅ​ក្នុង​បូ​រី​រោងចក្រ ស្ថិត​នៅ​ខាង​មុខ​អធិការ​នគរបាល​ក្រុង​បាត់ដំបង តែ​ម្ដង​។ សកម្មភាព​ចោរ​រាង​សង្គម​ម្នាក់​នោះ បាន​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​យ៉ាង​ច្បាស់​ក្រឡែត​ផង​។

ម្ចាស់ផ្ទះ​បាន​អះអាង​ថា លោក​ចោរ​បាន​ហែក​ចូល​តាម​ទ្វារ​ក្រោយ ដែល​ខ្លួន​ដេក​ភ្លេច​ចាក់សោរ​ខាងក្នុង​។ ជន​នោះ​បាន​រើ​កកាយ​លួច​យក​កុំព្យូទ័រ​យូរ​ដៃ​០១​គ្រឿង និងទូរ​ស័ព្ទ​០២​គ្រៀង រួច​ចាកចេញ​ដោយ​សុវត្ថិភាព ​។

ព័​ត៌មាន​នេះ បែប​ទំនង​មិន​ទាន់​ជ្រាប​ដល់​សមត្ថកិច្ច​ផង ស្រាប់តែ​នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល ប្រភព​បាន​រាយ​ការ​ណ៏​ថា កម្មករ​សំណង់​ម្នាក់ ត្រូវ​ចោរ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព ពេល​គាត់​កំពុង​ធ្វើ​សំណង់​មួយ​កន្លែង នៅ​ម្ដុំ​ប៉ុ​ស្ដ៏​រដ្ឋបាល និង សាលាសង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។ ម៉ូតូ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៩ តែ​គេ​មិន​បាន​ប្រាប់​ស្លាក​លេខ​ច្បាស់លាស់​ទេ​។

ព័ត៌មាន​ស្តី​ពី​ចោរ​ហារយដូចស្រមោច​នៅមានបន្ត​ទៀត ដែល​មាន​ផ្សាយ​នៅលើ​កាសែត​កោះ​សន្តិភាព​ពេលក្រោយ ។

អត្ថបទសរសេរ ដោយ