ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក្ខ​នារី​ម្នាក់ កំពុងបង្ហាញ​​ស្រមៃ​គ្រង​មកុ​ដ​​ Miss Universe Cambodia

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ពេល​បង្ហាញខ្លួន​ក្នុង​កម្មវិធី​Miss Universe Cambodia កញ្ញា​រ៉េ​ត សារី​តា ជា​បេ​ក្ខ​នារី​ស្រស់​ស្អាត​ម្នាក់ ក្នុង​ចំណោម​បេ​ក្ខ​នារី​ជា​ច្រើន​នាក់​ទៀត ។ នាង​ប្រាកដជា​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​អ្នក​តាមដាន​ទស្សនា​កម្មវិធី​ជា​ច្រើន​នាក់…

រាជធានី​ភ្នំពេញ ៖​ពេល​បង្ហាញខ្លួន​ក្នុង​កម្មវិធី​Miss Universe Cambodia កញ្ញា​រ៉េ​ត សារី​តា ជា​បេ​ក្ខ​នារី​ស្រស់​ស្អាត​ម្នាក់ ក្នុង​ចំណោម​បេ​ក្ខ​នារី​ជា​ច្រើន​នាក់​ទៀត ។ នាង​ប្រាកដជា​ស្ថិត​ក្នុង​ចំណាប់អារម្មណ៍​អ្នក​តាមដាន​ទស្សនា​កម្មវិធី​ជា​ច្រើន​នាក់ ។

នៅ​វគ្គ​ប្រកួត​ពាក់កណ្តាល​ផ្តាច់​ព្រ​ត្រ័​រ៉េ​ត សារី​តា បាន​សាង​ភាព​ចាប់អារម្មណ៍​ដោយ​លើកយក​ក្បាច់គុន​ល្បុក្កតោ​ទាក់​ធាក់​លើ​ឆាក​បង្ហាញ​គណៈកម្មការ ។

ការ​ប្រកួត​បវរកញ្ញា​ចក្រវាល បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០២០ ។ កញ្ញា​ដ៏​ស្រស់​សោភា ចំនួន​២០​នាក់​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ប្រជែង​គ្នា​ដើម្បី​ឈាន​ទៅ​លើក​មកុដ ​Miss Universe Cambodia ២០២០​។ ក្នុង​ចំណោម​នោះ​កញ្ញា រ៉េ​ត សារី​តា ពាក់​ស្លាក​លេខ​១៨ ទាក់ទាញ​ការ​ចាប់អារម្មណ៍​គួរសម​ក្រោយ​ពេល​ឃើញ​ទេព​កោសល្យ​សម្តែង​របស់​នាង ។ នាង​ចេញ​បង្ហាញខ្លួន​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​មានការ​តាមដាន​ខ្ពស់​មិន​ចាញ់​គេ​ប៉ុន្មាន​ទេ ។

រ៉េ​ត សារី​តា ចេះ​និយាយ​ភាសា​អង់គ្លេស ដោយសារ​តែ​នាង​ចប់​បរិញ្ញាបត្រ​ផ្នែក​ភាសា​អង់គ្លេស ។ នាង​ក្លាយជា​ពិធី​ការិនី​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​បង្ហាញខ្លួន​ដំណើរការ​កម្មវិធី​ភាគច្រើន​ជា​កម្មវិធី ធំ​ៗ ដែល​ចូលរួម​ដោយ​ជនបរទេស ។ សារី​តា​ក៏​ធ្លាប់​មាន​ប្រវត្តិ​ចូលរួម​សម្តែង ដោយ​ស្នាដៃ​រឿង​នាង​បាន​ដាក់​ប្រកួត​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ថ្នាក់​ជាតិ ។

រ៉េ​ត សារី​តា មាន​រូបឆោម​ស្រស់ ស្នាមញញឹម​សម ដំណើរ​ល្អ និង​មាន​ភាព​ឆ្លាត​វៃ ។ ការ​សម្តែង​នៅ​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ សារី​តា ទទួល​បាន​ចំណាត់ថ្នាក់​សម្តែង​ល្អ​ជាងគេ​ដោយ​បង្ហាញ​ក្បាច់គុន​ល្បុក្កតោ លោត​ទាន់​ធាក់ ។

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័​ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ ។ ទស្សនិកជន​កំពុង​រង់ចាំ​តាមដាន​មើល​ថា កញ្ញា​សារី​តា ឬ​បេ​ក្ខ​នារី​ណា​ដែល​ឆ្នើម​ហើយ​អាច​ពាក់​មកុដ​បាន និង​ក្លាយជា​អ្នកតំណាង​កម្ពុជា​ឆ្ពោះទៅ​កាន់ការ​ប្រកួត​បង្ហាញខ្លួន​Miss Universe លើ​ឆាក​អន្តរជាតិ​នោះ ។

កញ្ញា​រ៉េ​ត សារី​តា ដែល​ពាក់​ស្លាក​លេខ​១៨ មាន​ជំនាញ​ផ្នែក​ពិធី​ការិនី និយាយ​ថា នាង​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ទៅ​តាម​វិញ្ញាសា ដែល​បាន​ដាក់​ជូន ។ « នាង​ខ្ញុំ​ចង់​ឲ្យ​គេ​មើលឃើញ​ថា​នារី​កម្ពុជា ក៏​មាន​សមត្ថភាព​អាច​ធ្វើ​បាន​ទាំង​ឆាក​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ ។ នាង​ខ្ញុំ​សង្ឃឹម​ថា​ស្ត្រី​ខ្មែរ​ដែល​មាន​សម្រស់​ហើយ​ឆ្លាត និង​ពូកែ ព្យាយាម​យក​ឲ្យ អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​បង្ហាញ​ឲ្យ​គេ​ដឹង ហើយ​ក៏​ដូច​ជា​ជម្រុញ​ខ្លួន​យើង​ឲ្យ​ល្បីល្បាញ​ដែរ »​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ម៉ែ​ន និមល​រតន៍ អ្នក​រៀបចំ​កម្មវិធី​ប្រកួត Miss Universe Cambodia 2020 ថា វិញ្ញាសា​រការ​ប្រកួត​ឆ្នាំ​នេះ​ប្លែក​ជាង ហើយ​លំបាក​ជាង​ឆ្នាំ មុន​ៗ គឺ​ទាមទារ​ឲ្យ​បេ​ក្ខ​នារី​មានការ​យកចិត្តទុកដាក់ និង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​ឲ្យ​កាន់តែ​ខ្លាំងក្លា ។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ស្រី​ស្អាត​២០​រូប​ប្រជែង​គ្នា​ដូច​ជា​វគ្គ​បង្ហាញ​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ វគ្គ​បង្ហាញ​នូវ​ទេព​កោសល្យ​ផ្ទាល់ខ្លួន វគ្គ​បង្ហាញ​រូប​រាត្រីសមោសរ និង​វគ្គ​ឈុត​ហែល​ទឹក ។

ជា​លក្ខខណ្ឌ​ការ​ប្រកួត​ចុង​ក្រោយ​រើស​យក​បេ​ក្ខ​នារី​៥​រូប​ប្រឡង​ខាង​បង្ហាញ​ទេព​កោសល្យ​ល្អ ហើយ​លេខ​១​បាន​ទៅ​រ៉េ​ត សារី​តា ធ្វើ​បាន​ល្អ​ជាងគេ​ខាង​សម្តែង​ក្បាច់គុន​ល្បុក្កតោ ។ ក្រៅពី​នេះ​មាន​របាំ​ក្បាច់​ស្វា ការ​ច្រៀង​ភាសា​អង់គ្លេស ការ​រាំក្បាច់​ពិសេស​ជាងគេ និង​បង្ហាញ​ការ​សម្តែង​បទ​ទុំ​ទាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ