ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ទេ​! តារាចម្រៀង​កញ្ញា យូ​រី មក​ជ្រកកោន​ក្នុង​ផលិតកម្ម​ហង្ស​មាស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​កញ្ញា យូ​រី កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ​អាច​នឹង​មាន​ភាគរយ​ខ្ពស់​នៅ​ក្នុង​ការ​មក​ជ្រកកោន​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស បន្ទាប់​ពី​នាង​បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ ក្រោយ​ចប់​កុងត្រា​។ ការ​កត់សម្គាល់​របស់​មហាជន​បាន​ស្តែង​ឡើង បន្ទាប់​ពី​គេ​បាន​មើលឃើញ​វត្តមាន​របស់…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​វ័យក្មេង​កញ្ញា យូ​រី កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ​អាច​នឹង​មាន​ភាគរយ​ខ្ពស់​នៅ​ក្នុង​ការ​មក​ជ្រកកោន​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស បន្ទាប់​ពី​នាង​បាន​ចាក​ចេញពី​ផលិតកម្ម​សាន់​ដេ ក្រោយ​ចប់​កុងត្រា​។

ការ​កត់សម្គាល់​របស់​មហាជន​បាន​ស្តែង​ឡើង បន្ទាប់​ពី​គេ​បាន​មើលឃើញ​វត្តមាន​របស់ យូ​រី ដែល​បាន​បង្ហាញ​វត្តមាន​ច្រៀង​ជា​ញឹកញាប់​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ជា​ញឹកញាប់ ដែល​នោះ​គឺ​អាច​ជាត​ម្រុ​ញ​មួយ​ដ៏​សំខាន់​សម្រាប់​នាង​ដែល​អាច​មាន​ភាគរយ​ខ្ពស់​ចូល​ក្នុង​ផលិតកម្ម​ដ៏​ធំ​មួយ​នេះ​។

ប៉ុន្តែ​យ៉ាងណា ទាំង​អស់នោះ​គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ប៉ុណ្ណោះ ខណៈ​ភាព​ពិត​ជាក់​ស្តែង​យ៉ាងណា​នោះ គឺ​មិន​ត្រូវ​បាន យូ​រី បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ក្នុង​ពេល​ដែល​តារាចម្រៀង​រូប​នេះ​កំពុង​តែ​ត្រៀមខ្លួន​នៅ​ក្នុង​ការ​បញ្ចេញ​បទ​ថ្មី​ៗ​នៅ​អំឡុង​ខែ​នេះ ឬ​ខែ​ក្រោយ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ ម្ចាស់​បទ​ដ៏​ល្បី និង​ពេញ​និយម ចាក់ទឹកដូង នាង យូ​រី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ចំពោះ​ព័ត៌មាន​ដែល​ថា នាង​អាច​នឹង​ចូល​ទៅ​ផលិត​កម្ម​ហង្ស​មាស​នោះ គឺ​នាង​មិន​អាច​ឆ្លើយ​តប​បាន​នៅ​ពេល​នេះ​ឡើយ​។ នាង​ថា «​សុំ​ទោស​បង ញ៉ុ​ម​អត់​ទាន់​អាច​ឆ្លើយ​តប​បាន​នៅឡើយ​ទេ​បង ក្នុង​ពេល​នេះ ព្រោះ​វា​ជា​គោលការណ៍​របស់​ក្រុមហ៊ុន​ថ្មី ដែល​គាត់​មិន​អាច​ឱ្យ​យើង​បកស្រាយ​អ្វី​បានឱ្យ​ក្បោះក្បាយ​នោះ​ឡើយ​»​។

នាង​បញ្ជាក់​ថា «​សម្រាប់​រូប​នាង ទោះ​នៅ​ក្នុង​ផលិតកម្ម​ណា​ក៏​ដោយ ក៏​នាង​នៅ​តែ​សប្បាយចិត្ត​ដែរ ព្រោះ​នោះ​គឺជា​អ្វី​ដែល​នាង​ចង់បាន​សម្រាប់​បង្កើន​អាជីព​សិល្បៈ និង​អាច​មានឱកាស​បញ្ចេញ​​បទ​ថ្មី​បន្ថែម​ទៀត​សម្រាប់​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​ដល់​រូប​នាង​ពី​មិន​ដល់​ឥឡូវ​»​។

បើ​តាម យូ​រី តាម​គម្រោង​ថ្មី​របស់​នាង​ជា​ច្រើន​បទ​អាច​នឹង​ចេញ​នៅ​ក្នុង​ខែ​នេះ ឬ​ខែ​ក្រោយ ព្រោះ​បទ​ទាំង​អស់នោះ​បាន​ថត​រួចរាល់​ហើយ ពោល​គឺ​រង់​ចាំតែ​ថ្ងៃ​ចេញផ្សាយ​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់​តាម​អ្វី​ដែល យូ​រី បាន​លើក​ឡើង​ខាងលើ​នេះ វា​អាច​ជា​តម្រុយ​មួយ​ជាក់លាក់​ច្រើន សម្រាប់​វិ​ថី​ឆ្ពោះទៅ​កាន់​ផលិតកម្ម​ហង្ស​មាស គ្រាន់តែ​ពេល​នេះ​នាង​មិន​អាច​បញ្ជាក់​ឲ្យ​ច្បាស់​នៅឡើយ ព្រោះ​នោះ​ជា​គោលការណ៍​របស់​ផលិតកម្ម​ថ្មី ក៏​ដូច​ជា​បណ្តា​ផលិតកម្ម​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

ទោះជា​យ៉ាងណា​ក៏​ដោយ គេ​រំពឹង​ថា ប្រសិនបើ យូ​រី អាច​នឹង​ចូល​ក្នុង​ផលិតកម្ម​ហង្ស​មាស​ពិត​ប្រាកដ​មែន​នោះ នាង​អាច​នឹង​មានឱកាស​សម្រាប់​ចាប់​ឈោង​ភាព​ល្បីល្បាញ​បន្ថែម​ទៀត នៅ​ក្នុង​អាជីព​ចម្រៀង​របស់​នាង ព្រោះ​ហង្ស​មាស​ជា​ផលិតកម្ម​ធំ ហើយ​អាច​នឹង​ផ្តល់​ឱកាស​ឲ្យ​នាង​ចេញ​ច្រៀង​តាម​ខន​សឺត​នានា​ច្រើន​។ ជាង​នេះ​ទៅ​ទៀត​គេ​រំពឹង​ថា យូ​រី អាច​នឹង​ជំនួស​កន្លែង​របស់​​នាង ទេព បូ​ព្រឹក្ស ដែល​បាន​ចាកចេញ ព្រោះ​ទាំង​ទឹកដម​សំនៀង និង​ក្បាច់​រាំ គឺ​អ្នក​ទាំង​ពីរ​មិនសូវ​ចាញ់​គ្នា​ឡើយ ស្រប​ពេល​ដែល យូ​រី ក៏​មាន​ប្រិ​យ​មិត្ត​គាំទ្រ​ច្រើន​ផង​ដែរ បន្ទាប់​ពី​នាង​បាន​ចេញ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ