ខេត្តក្រចេះ ៖ ផ្ទះធ្វើសិប្បកម្មក្រឡឹងឈើមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះ ដោយទទួលរងការខូចខាតអស់មួយចំនួន កើតឡើងកាលពីយប់ថ្ងៃទី១៥ វិច្ឆកា ស្ថិតនៅស្រុកឆ្លូង ។
នគរបាលស្រុកឆ្លូងបានឲ្យដឹងថា ករណីអគ្គីភ័យមួយនេះ បានកើតឡើងនៅត្រង់ចំណុចចំណុចភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ជួរផ្លូវលំមាត់ទន្លេ ដែលម្ចាស់
ម្ចាស់ផ្ទះឈ្មោះ វីង យ៉ាំងផឹង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិ-ឃុំ កើយហេតុខាងលើ ។
នគរបាលស្រុកឆ្លូងបន្តថា ផ្ទះធ្វើសិប្បកម្មក្រឡឹងឈើខ្នាតតូចនេះ មានទំហំ៥ម៉ែត្រ×១១ម៉ែត្រ ក្នុងនោះបណ្តាលឲ្យខូចខាត ជញ្ជាំង ផ្ទះមួយចំហៀង ម៉ាស៊ីនគោយន្ត ឌីណាម៉ូ ១គ្រឿង សម្ភារក្រឡឹងមួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រហែល២០០០ $ ។
នគរបាលបញ្ជាក់ថា ក្នុងហេតុការណ៍នោះ កំលាំងសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកឆ្លូង ដឹកនាំដោយលោក អធិការ វ-ឯក ឆុង តូរ៉ាន់ សហការជាមួយកំលាំងកងរាជអាវុធហត្ថស្រុក បានចុះដល់កន្លែងកើតហេតុដើម្បីជួយពន្លត់បានទាន់ពេលវេលា ដោយបានប្រើប្រាស់ឡានទឹកអស់ចំនួន១គ្រឿង។
គួរបញ្ជាក់ថា៖ មូលហេតុបណ្តាលឲ្យកើតគ្រោះអគ្គិភ័យ នេះ គឺមកពីការឆ្លងចរន្តអគ្គិសនី ប៉ុន្តែករណីនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ និងពុំប៉ះពាល់ដល់ផ្ទះអ្នកដទៃទៀតដែរ ។
ចែករំលែកព័តមាននេះ